BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបន្តប្រមូលផ្តុំកងទ័ពនៅក្បែរព្រំប្រទល់អ៊ុយក្រែន

ថ្ងៃចន្ទ, 29 ខែវិច្ឆិកា 2021 10:10  គុន ច័ន្ទរដ្ឋា

photo_2021-11-29_09-54-20

Eurasiareview-

ភាពតានតឹងបង្កកើនឡើងនៅតាមព្រំប្រទល់អ៊ុយក្រែន ខណៈដែលចលនាកងទ័ពរុស្សីនៅតែបន្តធ្វើដែលនាំឲ្យមានការភ័យខ្លាចថាទីក្រុងមូស្គូកំពុងរៀបចំផែនការក្នុងការធ្វើអន្តរាគមន៍ដ៏ធំមួយនៅក្នុងប្រទេស អ៊ុយក្រែន។​ ទាហ៊ានរុស្សីប្រហែលជិត១០០,០០០ នាក់បានដាក់ពង្រាយក្នុងតំបន់ព្រំប្រទល់ ដែលក្រុមស៊ើបការសម្ងាត់យោធាអ៊ុយក្រែនបានព្រមានថា ពួកគេមានការព្រួយបារម្ភថាការវាយប្រហារណាមួយអាចនឹងកើតមានឡើងនៅក្នុងឆ្នាំថ្មី។

ការប្រមូលផ្តុំកងទ័ពស្រដៀងគ្នានេះបានចាប់ផ្តើមកាលពីដើមឆ្នាំក្នុងខែមេសា នៅពេលដែលសមយុទ្ធដ៏ធំដោយកងទ័ពរុស្សីបានធ្វើឡើងនៅជិតព្រំប្រទល់អ៊ុយក្រែនដែលគេបារម្ភថានឹងមានការរៀបចំដើម្បីឈ្លានពានអ៊ុយក្រែន។ វិបត្តិយោធានេះបានបញ្ចប់ទៅវិញបន្ទាប់ពីមានការជួបគ្នារវាងប្រធានាធិបតី Joe-Biden និងប្រធានាធិបតី Vladimir Putin ។ ទោះជាយ៉ាងណាក៏ដោយ Mariana Bezuhla សមាជិកសភាម្នាក់មកពីគណបក្សកាន់អំណាច គឺគណបក្សបំរើប្រជាពលរដ្ឋ និងជាអនុប្រធានគណៈកម្មាធិការសភាទទួលបន្ទុកផ្នែកសន្តិសុខ ចារកម្មនិងការពារជាតិ បាននិយាយថា ស្ថានការណ៍បច្ចុប្បន្នខុសគ្នាពីខែមេសា។

" ទី១ យើងមើលឃើញថាមានការកើនឡើងយ៉ាងស្រួចស្រាវនូវសកម្មភាពស៊ើបការណ៍របស់សហព័ន្ធរុស្សី រួមបញ្ចូលទាំងការប្រើប្រាស់នូវយន្តហោះដែលគ្មានមនុស្សបើក " អ្នកស្រីបាននិយាយ ។​ "សកម្មភាពបានកើនឡើងរហូតដល់ទៅ៣ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ,ទី២ មានការគំរាមកំហែងមកពី Belarus ដោយផ្អែកទៅលើព័ត៌មានដែលយើងទទួលបាន ប្រព័ន្ធយោធារបស់ Belarus បានបញ្ចូលជាមួយនឹងរុស្សីតែមួយ មិនដូចកាលពីពេលមុនទេ"។ ការដាក់ពង្រាយកងទ័ពភាគច្រើនធ្វើឡើងនៅពេលយប់ ហើយសុទ្ធសឹងតែជាអង្គភាពកងទ័ពពិសេសនិងឆ្នើមរបស់សហព័ន្ធរុស្សី។

ទោះជាយ៉ាងណាក៏ដោយ ,បន្ទាប់ពីJoe-Biden បានបញ្ជូនប្រធាន CIA  , William Burns ទៅកាន់ទីក្រុងមូស្គូដើម្បីព្រមានរុស្សីថា អាមេរិកកំពុងតាមមើលសកម្មភាពកងទ័ពរុស្សីយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ការទទួលស្គាល់ជាផ្លូវការលើកទី១ពីអ៊ុយក្រែនកាលពីថ្ងៃទី១០ខែវិច្ឆិការ នៅពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេស Dmytro Koleba បានទៅដល់ទីក្រុងវ៉ាស៊ីនតោនហើយបានចុះហត្ថលេខានៅលើធម្មនុញ្ញមួយដែលគេហៅថាជាដៃគូរយុទ្ធសាស្ត្ររវាងអាមេរិកនិងអ៊ុយក្រែន។


ថ្ងៃចន្ទ, 29 ខែវិច្ឆិកា 2021 10:10  គុន ច័ន្ទរដ្ឋា