BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហោរាសាស្រ្តសម្រាប់ថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១

ថ្ងៃចន្ទ, 29 ខែវិច្ឆិកា 2021 09:36  BeeTube News
A1

ឆ្នាំជូត (រាសីល្អជាមធ្យម)

ថាមពលនៅថ្ងៃនេះ នឹងលើកទឹកចិត្តលោកអ្នកឱ្យអនុវត្តវិធីសាស្រ្តជាក់ស្តែងណាមួយសម្រាប់ថ្ងៃរបស់លោកអ្នក។ លោកអ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ហត់នឿយ​បន្តិច និង​មាន​ភាព​ច្នៃប្រឌិត​បន្តិច​បន្តួច ប៉ុន្តែ​វា​គ្រាន់​តែ​មាន​ន័យ​ថា​ លោកអ្នក​បាន​ត្រៀម​ខ្លួនបាន​ច្រើន​ជាង​មុន​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​រឹង​មាំមួយ។

A2

ឆ្នាំឆ្លូវ (រាសីឡើងខ្ពស់ត្រដែត)

ប្រសិនបើលោកអ្នកមានទំនាក់ទំនងស្នេហា ថ្ងៃនេះ គឺជាថ្ងៃដ៏ល្អមួយដើម្បីចំណាយពេលជាមួយមនុស្សដ៏សំខាន់របស់លោកអ្នក។ ប្រសិនបើលោកអ្នកនៅលីវ វាជាថ្ងៃដ៏ល្អឥតខ្ចោះ ដើម្បីចំណាយពេលជាមួយមិត្តភក្តិរបស់លោកអ្នក។ បើមិនដូច្នេះទេ លោកអ្នកអាចនឹងឃើញខ្លួនអ្នកនៅក្នុងស្ថានភាពមួយ ដែលអ្នកមិនចង់បាន។

A3

ឆ្នាំខាល (រាសីល្អជាមធ្យម)

នេះគឺជាថ្ងៃមួយសម្រាប់លោកអ្នកដើម្បីរីករាយ។ ខណៈពេលដែលផ្នែកសំខាន់ៗនៃជីវិតរបស់លោកអ្នក អាចមានភាពតានតឹងបន្តិច ដូច្នេះពេលទំនេររបស់លោកអ្នក នឹងអាចជារង្វាន់សម្រាប់លោកអ្នក។ សូមរីករាយជាមួយថ្ងៃរបស់លោកអ្នក និងរឿងសាមញ្ញៗក្នុងជីវិតរបស់លោកអ្នក។

A4

ឆ្នាំថោះ (រាសីល្អជាមធ្យម)

តើលោកអ្នកហ៊ាននិយាយថាស្រលាញ់មែនទេ? វាតែងតែស្ថិតនៅក្នុងចិត្តរបស់លោកអ្នក ហើយថ្ងៃនេះ ជាថ្ងៃដែលលោកអ្នកត្រូវនិយាយពីវាហើយ។ មិន​ថា​ជា​ស្នេហា​ ឬ​ក្តី​សង្ឃឹមនោះ​ទេ សូម​ប្រាកដ​ថា​ មនុស្សដែលលោកអ្នកស្រលាញ់បានដឹង​ពី​អារម្មណ៍​ពិត​របស់លោក​អ្នក​។ ហើយ​ប្រសិន​បើ​លោកអ្នក​មិន​មាន​អារម្មណ៍​បែបនេះទេ ​វា​ប្រហែល​ជា​ដល់​ពេលដែលលោកអ្នក​ត្រូវទៅ​រក​អ្នក​ថ្មីហើយ។

A5

ឆ្នាំរោង (រាសីស្រុតចុះ)

សកម្មភាព​ដែលលោក​អ្នក​ចូលចិត្ត​ខ្លាំង ​អាចត្រូវបាន​បង្អង់​ល្បឿន​ដូចទៅនឹងដំណើររបស់សត្វ​ខ្យងហើយ។ លោកអ្នក​អាច​នឹង​ទទួល​បាន​ដំណឹង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ចំនួន ប៉ុន្តែ​ថ្ងៃ​នេះ ​មិន​មែន​ជា​ថ្ងៃ​ដើម្បី​អនុវត្ត​វានោះទេ​។ លោកអ្នកនឹងត្រូវធ្វើអ្វីមួយដោយមានការគិតយ៉ាងម៉ឺងម៉ាត់ និងធ្វើការលើផែនការណាមួយ ដើម្បីធ្វើឱ្យសុបិនដ៏ធំរបស់លោកអ្នកក្លាយជាការពិត!

A6

ឆ្នាំម្សាញ់ (រាសីស្រុតចុះ)

ថ្ងៃនេះ លោកអ្នកមានអារម្មណ៍ខ្ជិលបន្តិចមែនទេ? ប្រហែលជាដល់ពេលសម្រាកមួយថ្ងៃហើយ។ បើ​លោកអ្នក​មិន​អាច​សម្រាកបាន​ទេ ប្រហែល​ជា​ការ​ងូត​ទឹក​ក្ដៅ​ក្នុងរយៈពេលយូរ ​អាចជួយឲ្យលោកអ្នកបន្ថូរអារម្មណ៍បានច្រើន។

A7

ឆ្នាំមមី (រាសីឡើងខ្ពស់ត្រដែត)

ការ​សម្រេច​ចិត្ត​របស់លោក​អ្នក​នៅ​ថ្ងៃ​នេះ​ នឹង​មាន​ភាព​ល្អ​ប្រសើរ ដូច្នេះ​ត្រូវ​មាន​ទំនុក​ចិត្ត ហើយ​ឈាន​ទៅ​មុខ​ដោយ​ភាព​ស្វាហាប់ ស្ងប់ស្ងាត់ និងការ​ផ្តោតអារម្មណ៍លើការសម្រេចរបស់លោកអ្នក។

A8

ឆ្នាំ​មមែ (រាសីល្អជាមធ្យម)

នេះ​ជា​ថ្ងៃ​ដែលលោកអ្នកត្រូវផ្តោតលើការផ្តោតអារម្មណ៍របស់លោកអ្នកលើការងារអ្វីមួយ និងជៀសវាងការធ្វេសប្រហែស នៅពេលលោកអ្នកបញ្ចប់សកម្មភាពមួយចំនួនលើគម្រោងនៅពេលថ្មីៗនេះ។ ខណៈពេលដែលលោកអ្នកប្រហែលជាមិនមានអារម្មណ៍ល្អបំផុតរបស់លោកអ្នក ឥទ្ធិពលនៃតារានិកររបស់លោកអ្នក គួរតែនាំលោកអ្នកទៅកាន់បន្ទាត់បញ្ចប់មួយ។

A9

ឆ្នាំវក (រាសីស្រុតចុះ)

ប្រកាន់ខ្ជាប់នូវការពិតនៅថ្ងៃនេះ។ នៅក្នុងអាជីវកម្ម ឬជីវិតស្នេហា លោកអ្នកប្រហែលជាត្រូវបានលើកឡើងនូវកំហុសពីអតីតកាលរបស់លោកអ្នក ដើម្បីបញ្ជាក់ពីចំណុចមួយ។ គ្រាន់តែពន្យល់ ឬការពារជំហររបស់លោកអ្នក ដោយតក្កវិជ្ជា។ មិនចាំបាច់ជជែកវែកញែក ដើម្បីទទួលបានចំណុចរបស់លោកអ្នកនោះទេ។

A10

ឆ្នាំរកា (រាសីល្អជាមធ្យម)

នៅថ្ងៃនេះ លោកអ្នកគួរចំណាយពេលបន្តិច ហើយរៀនពីរបៀបក្នុងការកាត់បន្ថយហានិភ័យក្នុងការនិវិយោគរបស់លោកអ្នក។ ទោះយ៉ាងណាក៏ដោយ ចូររៀបចំផែនការសម្រាប់ការចូលនិវត្តន៍ប្រកបដោយផ្លែផ្កា។ វាជាថ្ងៃល្អសម្រាប់ការគិតជាក់ស្តែង និងការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។

A11

ឆ្នាំច (រាសីឡើងខ្ពស់ត្រដែត)

នៅថ្ងៃដ៏ល្អមួយនេះ លោកអ្នកគួរតែទទួលបានជ័យជំនះនៅក្នុងផ្នែកជាច្រើននៃជីវិតរបស់លោកអ្នក។ លោកអ្នកអាចជួបមនុស្សគួរឱ្យចាប់អារម្មណ៍នៅឯពិធីជប់លៀង ការប្រជុំ ឬម៉ោងរីករាយជាមួយមិត្តភក្តិរបស់លោកអ្នក។ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមជាមួយពួកគេនៅក្នុងការសន្ទនាប្រកបដោយបញ្ញា។ លោកអ្នកអាចទទួលបានដំបូន្មានល្អៗមួយចំនួន ដែលអាចដឹកនាំជីវិតរបស់លោកអ្នកទៅកាន់ទិសដៅថ្មី។

A12

ឆ្នាំកុរ (រាសីល្អជាមធ្យម)

លោកអ្នក​ធ្លាប់បាន​ជ្រើសរើស​គោលដៅ​របស់លោកអ្នករួចហើយ ដូច្នេះ​ឥឡូវនេះ​ ដល់ពេល​រៀបចំ​ផែនការ​ពីរបៀប​​អនុវត្ត​វាឲ្យក្លាយជាការពិត​សម្រាប់ជីវិតរបស់លោកអ្នកហើយ។ ភាពជាក់ស្តែងនៅថ្ងៃនេះ ប្រហែលជាមិនធ្វើអោយលោកអ្នករំភើបខ្លាំងនោះទេ ប៉ុន្តែវានឹងបម្រើគោលបំណងរបស់វា។


ថ្ងៃចន្ទ, 29 ខែវិច្ឆិកា 2021 09:36  BeeTube News