Taiwan -AP
តៃវ៉ាន់បាននិយាយថាយន្តហោះយោធាចិនចំនួន២៧គ្រឿងបានហោះចូលទៅក្នុងតំបន់ទ្រនាប់ការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ,ដែលនេះគឺជាលើកចុងក្រោយនៃការទន្រ្ទានចូលជាបន្តរបន្ទាប់ដែលជាផ្នែកមួយនៃការដាក់សម្ពាធរបស់ក្រុងប៉េកាំងទៅលើដែនកោះដែលគ្រប់គ្រងខ្លួនឯងនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថាតៃវ៉ាន់បានប្រញ៉ាប់បញ្ជូនយន្តហោះរបស់ខ្លួនឡើងទៅព្រមានយន្តហោះចិនឲ្យចាកចេញ ព្រមទាំងបានពង្រាយប្រព័ន្ធមីស៊ីលដើម្បីតាមដានផងដែរ។
ការទន្រ្ទានចូលរបស់ចិនកាលពីថ្ងៃអាទិត្យ មានយន្តហោះប្រយុទ្ធ១៨គ្រឿង យន្តហោះទម្លាក់គ្រាប់បែក H-6 ៥គ្រឿង និងយន្តហោះចាក់សាំងលើអាកាស Y-20 ដោយយោលទៅតាមក្រសួងការពារប្រទេសតៃវ៉ាន់។ យន្តហោះចម្បាំងរបស់ចិន បានហោះចូលទៅក្នងតំបន់ទ្រនាប់ការពារដែនអាកាសនៅជិតផ្នែកខាងត្បូងនៃកោះនិងបានហោះចេញទៅមហាសមុទ្ទប៉ាស៊ីហ្វីកមុនពេលវិលត្រឡប់ទៅចិនវិញ បើយោលទៅតាមផែនទីរបស់អាជ្ញាធរតៃវ៉ាន់។
កាលពីឆ្នាំមុន ការទន្រ្ទានចូលរបស់ចិនបានកើនឡើងរហូតដល់ទៅ១៥០ដងក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នា។ បេសកកម្មនៃកងទ័ពអាកាសចិនបានកើតឡើងបន្ទាប់ពី ប្រធានាធិបតីចិន Xi Jing Ping បានជួបជាមួយមន្ត្រីយោធានៅក្នុងកិច្ចប្រជុំមន្ត្រីកងទ័ព ដែលលោកបានអំពាវនាវឲ្យមានការបណ្តុះបណ្តាលផ្នែកទេពកោសល្យយោធានិងពង្រឹងសមត្ថភាពកងទ័ព បើយោលទៅតាមកាសែតរដ្ឋXinhua។
ចិនបានអះអាងថាតៃវ៉ាន់ដែលជាកោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងថាជាទឹកដីរបស់ខ្លួន ហើយនឹងត្រូវនាំយកទៅគ្រប់គ្រងវីញដោយយោធាបើសិនជាមានការចាំបាច់។ ចិនបានបដិសេធមិនទទួលស្គាល់តៃវ៉ាន់ ព្រមទាំងបានព្យាយាមដាក់សម្ពាធនយោបាយនិងធ្វើឲ្យរាជការលោកស្រី Thai -iang Weng ឯកោទៀតផង។ តៃវ៉ាន់និងចិនបានបែកគ្នាក្នុងអម្លុងពេលសង្រ្គាមស៊ីវិលឆ្នាំ១៩៤៩ ហើយចិនបានប្រឆាំងនឹងការពាក់ព័ន្ធរបស់តៃវ៉ាន់ទៅនឹងអង្គការអន្តរជាតិទៀតផង។