Presstv-
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយនឹងអង្គភាពសារពត៌មាននិស្សិត អៀរ៉ង់ (ISNA) កាលពីថ្ងៃអាទិត្យ ,មេបញ្ជាការអៀរ៉ង់បាននិយាយថា កងនាវាអៀរ៉ង់នឹងអនុវត្តិនូវសមយុទ្ធប្រចាំឆ្នាំដោយលោកបាននិយាយថា “យើងនឹងធ្វើសមយុទ្ធក្នុងឆ្នាំនេះ”។ “យើងបានអញ្ជើញប្រទេសដ៏ទៃទៀតឲ្យចូលរួមនៅក្នុងសមយុទ្ធនេះ ហើយចិននិងរុស្សីបាននិយាយថាគេបានប្រុងប្រៀប រួចជាស្រេចហើយ” អៀរ៉ង់បានបញ្ជាក់។ មេបញ្ជាការរូបនេះ បានបញ្ជាក់ទៀតថា អង្គភាពកងទ័ពផ្សេងៗគ្នាក៏នឹងចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ។
ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅទីក្រុង Teheran , Levantine Dzhagaryan បាននិយាយកាលពីខែសីហាថា អៀរ៉ង់ រុស្សី ចិននឹងធ្វើសមយុទ្ធសមុទ្ទរួមគ្នា នៅក្នុងឈូងសមុទ្ទ ពែរក្ស៍ នៅចន្លោះឆ្នាំ២០២១ឬដើមឆ្នាំ២០២២ ដើម្បីធានានូវសុវត្តិភាពការដឹកជញ្ជូនតាមនាវានិងប្រយុទ្ធប្រឆាំងនឹងចោរសមុទ្ទផងដែរ។ "នៅចុងឆ្នាំនេះឬក៏ដើមឆ្នាំក្រោយ សមយុទ្ធនាវារួមគ្នាមួយប្រចាំឆ្នាំ CHIRU នឹងចាប់ផ្តើមធ្វើនៅក្នុងតំបន់ឈូងសមុទ្ទពែរក្ស៍ ដែលមាននាវាចម្បាំងរបស់ចិននឹងរុស្សីចូលរួម ។ គោលបំណងសំខាន់ គឺអនុវត្តិនូវសកម្មភាពការពារសុវត្តិភាពការដឹកជញ្ជូនតាមនាវានិងប្រឆាំងនឹងចោរសមុទ្ទ " Dzhagaryan និយាយ។ កាលពីចុងខែធ្នូ ២០១៩ អៀរ៉ង់ រុស្សីនិងចិន បានរៀបចំធ្វើសមយុទ្ធសមុទ្ទរួមគ្នានៅក្នុងមហាសមុទ្ទឥណ្ឌា ហើយនិងសមុទ្ទ Oman ។
សមយុទ្ធនេះត្រូវបានចាត់ទុកថា ជាលំហាត់ការពារខ្សែក្រវ៉ាត់ដែនសមុទ្ទ ដែលគ្របដណ្តប់ទៅលើផ្ទៃទឹកចំនួន ១៧,០០០ គីឡូម៉ែត្រការ៉េនិងភ្ជាប់មកជាមួយនូវបច្ចេកទេសនិងលំហាត់ជាច្រើនដែលត្រូវយកមកអនុវត្តិ ដូចជាសង្គ្រោះនាវា ការវាយលុក និងសង្រ្គោះនាវាពេលភ្លើងឆេះ ជាដើម។ សមុទ្ទ Oman គឺជាផ្លូវទឹកមួយដ៏សំខាន់ ដែលតភ្ជាប់ទៅនឹងច្រកចេញចូល Hormuz ដែលតាមរយៈច្រកនេះគឺជាច្រកទី៥ក្នុងពិភពលោកសំរាប់ការធ្វើនាវាចរណ៍ប្រេងហើយវាក៏តភ្ជាប់ទៅនឹងឈូងសមុទ្ទពែរក្ស៍ផងដែរ។
នៅពេលដែលមានរបាយការណ៍អំពីសមយុទ្ធនេះ កាសែត News York Times បាននិយាយថា ដំណឹងនេះបានលេចចេញមកនៅពេលដែលសហរដ្ឋអាមេរិកបានប្រឹងប្រែងក្នុងការដកទ័ពចេញពីអាហ្វហ្គានីស្ថាន “ចិនរុស្សីអៀរ៉ង់ គឺជាដៃគូមិត្តភាព” ។ ដូច្នេះការធ្វើសមយុទ្ធរួមគ្នានេះវាបង្ហាញថាជាការគាំទ្រផ្នែកនយោបាយពីចិននិងរុស្សីចំពោះអៀរ៉ង់ ក្នុងការទបទល់ទៅនឹងសម្ពាធពីសំណាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត។