Eurasiareview.com
មេដឹកនាំមកពីប្រទេសចំនួន៥០ អាស៊ីនិងអឺរ៉ុប បានអំពាវនាវឲ្យមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ វិលត្រឡប់ទៅរកការផ្លាស់ប្តូរទៅជាប្រជាធិបតេយ្យវិញ ដែលបានបញ្ឈប់ដោយរដ្ឋប្រហារយោធា, ដោះលែងអ្នកទោសនយោបាយ និងទទួល បេសកជនអាស៊ានដើម្បីដោះស្រាយវិបត្តិនយោបាយដែលមានរយៈពេល១០ខែ។មីយ៉ាន់ម៉ាដែលជាសមាជិកអាស៊ានមិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលមានរយៈពេល២ថ្ងៃនោះទេ។ នេះជាលើកទី៣ហើយដែលអាស៊ានបានផាត់ចេញមេដឹកនាំយោធាមីយ៉ាន់ម៉ា មីង អូងលាំង ដោយសារប្រើអំពើហឹង្សារបង្ក្រាបទៅលើអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១កុម្ភះ ផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។
មេដឹកនាំទាំងនោះបានបង្ហាញនូវការព្រួយបារម្ភពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងបានបញ្ជាក់នូវការគាំទ្រដ៏ខ្លាំងក្លាចំពោះការប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយនិងបន្ធូរបន្ថយវិបត្តិនេះ។ ក្រុមអ្នកដឹកនាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការប្រជុំដែលធ្វើជាម្ចាស់ផ្ទះដោយកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំ២០២២។ "ពួកគេបានធ្វើការអំពាវនាវដល់គ្រប់ភាគីដែលពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឲ្យចូលរួមក្នុងការសន្ទនាដោយសន្តិវិធី បញ្ឈប់ជាបន្ទាន់នូវអំពើហឹង្សារនៅក្នុងមីយ៉ាន់ម៉ា និងខិតខំរក្សានូវការអត់ធ្មត់ ដោះលែងអ្នកជាប់ទោសនយោបាយ អ្នកកាសែតជាតិនិងអន្តរជាតិ និងវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ"។
ចំណុចដែលជាប់គាំង ហើយដែលនាំឲ្យ មីយ៉ាន់ម៉ានៅក្រៅមិនបានចូលរួមប្រជុំពិសេស ចិន-អាស៊ានក្នុងសប្តាហ៍នេះ និងកិច្ចប្រជុំកំពូលអាស៊ាន១០ប្រទេសនៅប្រ៊ុយណេកាលពីខែមុន គឺបណ្តាលមកពីរបបយោធាបានខកខានមិនបានផ្តល់កិត្តិយសលើអ្វីដែលខ្លួនបានអះអាងកាលពីខែមេសា ក្នុងការអនុញ្ញាតិឲ្យបេសកជនពិសេសអាស៊ាន បានជួបជាមួយ មេដឹកនាំស៊ីវិលដែលត្រូវគេបណ្តេញចេញពីអំណាច អ្នកស្រី អូងសាន ស៊ូជី និងសមាជិកសភាមួយចំនួនទៀតកាលពីរដ្ឋប្រហារខែកុម្ភៈ។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្របាននិយាយថា មេដឹកនាំអាស៊ី-អឺរ៉ុប បានជំរុញឲ្យមីយ៉ាន់ម៉ាធ្វើការសម្របសម្រួលនូវទស្សនកិច្ចនៃបេសកជនពិសេសអាស៊ានបានជួបជាមួយគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធ។ ឧត្តមសេនីយ៍ Zaw Min Tun អ្នកនាំពាក្យរដ្ឋាភិបាលយោធាភូមាបានប្រាប់វិទ្យុ អាស៊ីសេរីបថាប "ជំហររបស់យើងគឺច្បាស់លាស់ណាស់ បើសិនជាអ្នណាម្នាកដែលជាតំណាងពិតប្រាកដនិងត្រឹមត្រូវនៃប្រជាជាតិមិនបានអនុញ្ញាតិឲ្យចូលរួម យើងនឹងមិនចូលរួម" "បើសិនជាមានការជំទាស់ទៅនឹងអ្នកណាម្នាក់ដែលជាតំណាងនៃប្រជាជាតិ ឬក៏រូបលោកមិនអនុញ្ញាតិឲ្យចូលរួម ឬក៏បន្ទាបតម្លៃនិងឋានៈរបស់យើង យើងគ្មានហេតុផលអ្វីនឹងត្រូវចួលរួមនោះទេ"៕