BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកការទូតជាន់ខ្ពស់អាមេរិកនឹងធ្វើទស្សនកិច្ចប្រទេសចំនួន៤នៅអាស៊ីអគ្នេយ៍

ថ្ងៃអាទិត្យ, 28 ខែវិច្ឆិកា 2021 07:46  គុន ច័ន្ទរដ្ឋា

2021-11-28 07.44.15-2

Washington-

អ្នកការទូតជាន់ខ្ពស់អាមេរិកនឹងធ្វើទស្សនកិច្ចនៅ ក្នុងប្រទេស ឥណ្ឌូណេស៊ី ម៉ាលេស៊ី សឹង្ហបុរី និងថៃចាប់តាំងពីចុងសប្តាហ៍នេះ បន្ទាប់ពីលោកប្រធានាធិបតី Joe-Biden បានអះអាងថានឺងពង្រឹងនូវទំនាក់ទំនងជាមួយអាស៊ីអគ្នេយ៍ ដែលជាសមរភូមិគន្លឹះនៅក្នុងការប្រកួតប្រជែងឥទ្ធិពលជាមួយចិន។ Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសប្រចាំនៅអាស៊ីខាងកើតនឹងស្ថិតនៅក្នុងតំបន់ចាប់តាំងពីថ្ងៃសៅរ៍រហូតដល់ថ្ងៃទី៤ធ្នូ ក្រសួងការបរទេសបាននិយាយ។Kritenbrink នឹង "បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយនូវភាពប្រឈមដ៏ធ្ងន់ធ្ងរជាងគេនៅក្នុងតំបន់និងក្នុងពិភពលោក" និងបញ្ជាក់ពីការគាំទ្ររបស់អាមេរិកសំរាប់  បទបញ្ជាដែលមានមូលដ្ឋានក្នុងការគ្រប់គ្រងនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីក "លោកនិយាយ"  ។

ដោយយោងទៅលើការកើនឡើងនូវអាកប្បកិរិយាដ៏ហ្មឺងម៉ាត់របស់ចិននៅក្នុងតំបន់ ដែលទីក្រុងវ៉ាស៊ីនតុនបានប្រកាសប្រឆាំងថាជារឿងដែលពាក់ព័ន្ធគ្នា។ Kritenbrink នឹងជជែកអំពីការប្រឈមទៅនឹងបញ្ហាសិទ្ធមនុស្ស ស្វែងរកការពង្រីកនូវកិច្ចសហប្រតិបត្តិការណ៍នៃបម្រែបម្រួលអកាសធាតុ និងពិភាក្សារពីការស្វែងរកមធ្យោបាយដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ដើម្បីបញ្ចប់នូវអំពើហឹង្សារនិងអនុញ្ញាតិឲ្យមានការដឹកចូលជំនួយមនុស្សធម៌ដែលធ្លាប់បានរារាំង សេចក្តីថ្លែងការណ៍បាននិយាយ។

លោកនឹងពិភាក្សារផងដែរ ពីរបៀបពង្រឹងនូវទំនាក់ទំនងសេដ្ឋកិច្ចនិងកសាងឡើងវិញឲ្យបានល្អប្រសើរពីជម្ងឺរាតត្បាតកូវីដ -១៩ ។ Bidenបានចូលរួមជួបប្រជុំជាមួយមេដឹកនាំអាស៊ានតាមរយៈវីឌីអូកាលពីខែមុន ជាលើកទី១ក្នុងរយៈពេល៤ឆ្នាំ ដែលទីក្រុងវ៉ាស៊ីនតុនមានទំនាក់ទំនងក្នុងកំរិតជាន់ខ្ពស់ជាមួយនឹងប្លុក។ លោកបានអះអាងថានឹងឈរជាមួយអាស៊ាន ក្នុងការការពារសេរីភាពនៃសមុទ្ទ និងប្រជាធិបតេយ្យ និងនិយាយថា  ទីក្រុងវ៉ាស៊ីនតុននឹងចាប់ផ្តើមជជែកអំពីការអភិវឌ្ឍន៍នូវរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលមានរឿងខ្លះការរិះគន់បាននិយាយថា យុទ្ធសាស្ត្រនៅអាស៊ីមានការខ្វះខាតចាប់តាំងពីអ្នកដឹកនាំមុនលោក គឺលោក Donald Trump បានដើរចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

អ្នកការទូតអាស៊ីម្នាក់បាននិយាយថា ប្រទេសនៅក្នុងតំបន់កំពុងតែរង់ចាំនូវការលំអិតនៃផែនការនេះ ដោយបានទទួលស្គាល់នូវការយកចិត្តទុកដាក់របស់ Biden ក្នុងការកសាងកំលាំងសេដ្ឋកិច្ចក្នុងស្រុកជាកត្តាមានកំរិត។ Daniel Russel ដែលបានកាន់តំណែងនេះនៅក្នុងរដ្ឋការ Obama បាននិយាយថា បញ្ហាជាគន្លឹះសំរាប់អាស៊ានគឺថា “តើសហរដ្ឋអាមេរិក ពិតជាមានគំរោងការយុទ្ធសាស្ត្រសេដ្ឋកិច្ច” សំរាប់តំបន់ប្រាកដប្រជាដែរឬទេ?។


ថ្ងៃអាទិត្យ, 28 ខែវិច្ឆិកា 2021 07:46  គុន ច័ន្ទរដ្ឋា