BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បីលលី អាយលីស (Billie Eilish) យកឈ្នះជំងឺបាក់ទឹកចិត្ត ប្រែក្លាយជាតារាចម្រៀងដ៏ល្បីម្នាក់

ថ្ងៃសៅរ៍, 27 ខែវិច្ឆិកា 2021 16:51  វេទិកាជោគជ័យ

តើជីវិតរបស់តារាចម្រៀងវ័យក្មេងរូបនេះ ធ្លាប់ឆ្លងកាត់អ្វីខ្លះក្នុងជីវិតរបស់នាង? តោះមកស្តាប់ពីជីវិតសិល្បៈរបស់នាង។

ប៊ីលលី អាយលីស (Billie Eilish) បានកើតនៅក្នុងគ្រួសារតន្ត្រីករមួយ។ នាង​មិន​មាន​កុមារភាពដូចក្មេងៗ​ធម្មតា​នោះទេ ព្រោះ​នាង​ត្រូវ​បាន​ឪពុក​ម្តាយ​របស់​នាង​បង្រៀន​នៅ​ផ្ទះ ដូច្នេះនាងមិនសូវមានទំនាក់ទំនងជាមួយមនុស្សខាងក្រៅច្រើននោះទេ។ ប៊ីលលី (Billie) បានចាប់ផ្តើមច្រៀងតាំងពីក្មេង។ នៅពេលនាងមានអាយុប្រាំបីឆ្នាំ នាងបានចូលរួមជាមួយក្រុមចម្រៀងក្មេងៗនៅ ឡូស អែលជែលលេស ឆាលឌ្រែន ឃ័ររើស (Los Angeles Children's Chorus) ហើយបានច្រៀងជាមួយពួកគេអស់រយៈពេល 3 ឆ្នាំ។ ហើយនៅពេលដែលនាងមានអាយុ 11 ឆ្នាំ ប៊ីលលី អាយលីស (Billie eilish) បានចាប់ផ្តើមនិពន្ធ និងតាក់តែងបទ ចម្រៀងដោយខ្លួនឯង ព្រោះនាងបានបំផុសគំនិតនេះដោយបងប្រុសរបស់នាង ហ្វីនីអៀស (Phineas) ដែលជាអ្នកនិពន្ធបទចម្រៀង និងបានសម្តែងជាមួយក្រុមចម្រៀងរបស់គាត់។ នៅពេលនាងនៅក្មេងនៅឡើយ ប៊ីលលី អាយលីស (Billie Eilish) ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរោគសញ្ញា ថួរ៉េត (Tourette) ដែលបង្ហាញថា "មនុស្សណាម្នាក់ដែលមានជម្ងឺនេះ មានអាការៈកន្ត្រាក់សាច់ដុំជាទម្លាប់ ខាងរាងកាយ និងពាក្យសំដី" ។

Billie Eilish insert_02

ហើយឆ្លងកាត់ជាច្រើនឆ្នាំក្រោយមក ទើបនាងបានរកឃើញវិធី និងបច្ចេកទេស ដើម្បីបង្រ្កាប និងកាត់បន្ថយរោគសញ្ញាមួយនេះ។ ប៊ីលលី (Billy) ក៏ស្រលាញ់ការរាំផងដែរ ដូច្នេះហើយ នាងបានចូលរួមការប្រកួតប្រជែងរាំអស់រយៈពេលពីរបីឆ្នាំបន្ទាប់ ប៉ុន្តែជាអកុសល ការរាំក្នុងសម្លៀកបំពាក់រឹបរាង ជាមួយក្មេងស្រីស្អាតៗដទៃទៀត បានធ្វើឱ្យប៉ះពាល់ដល់ការជឿជាក់លើសមត្ថភាពរបស់ខ្លួននាង។ នាង​បានវិវត្តទៅជាអាការៈម្យ៉ាង​ ​ដែល​នាង​មិន​ហ៊ាន​មើល​រូប​រាង​ខ្លួន​ឯងនៅក្នុង​កញ្ចក់​​។ វាគឺ​ជាពេល​មួយ​ក្នុងជីវិត​របស់​នាង ដែល​នាង​មាន​អារម្មណ៍​មិនមានសុវត្ថិភាព និង​បាត់បង់​ទំនុកចិត្តខ្លាំង​បំផុត​។ ហើយមានពេលមួយនោះ គ្រូបង្ហាត់រាំរបស់នាង បានឱ្យ ប៊ីលលី (Billy) ថតចម្រៀងមួយបទ ហើយបន្ទាប់មកបំបែកក្បាច់រាំទៅតាមចម្រៀងមួយនោះ ស្របពេលដែលបងប្រុសរបស់នាងមានបទចម្រៀងមួយបទដែលមានចំណងជើងថា “អ៊ូស៊ៀន អាយស៍” "Ocean eyes" ដែលគាត់គ្រោងនឹងថតសម្លេងជាមួយក្រុមរបស់គាត់។ ប៉ុន្តែនៅពេលដែលគាត់បានឮ ប៊ីលលី (Billy) ច្រៀងចម្រៀងជាមួយនឹងសម្លេងដ៏មិនគួរឲ្យជឿរបស់នាង ធ្វើឲ្យគាត់បានដឹងយ៉ាងច្បាស់ថា បទចម្រៀងនេះនិពន្ធឡើង គឺសម្រាប់នាងតែម្នាក់គត់។

Billie_Eilish_Ocean_Eyes_Music_Video-254761795-large

បន្ទាប់មក ពួកគេបានបង្ហោះបទចម្រៀងនេះទៅលើ ស៊ោន ក្លោត (SoundCloud) វាបានទទួលការចាប់អារម្មណ៍ជាខ្លាំង ហើយនាងត្រូវបានមនុស្សជាច្រើនស្គាល់នាងក្នុងរយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ។ ប៉ុន្តែគួរឱ្យស្តាយ នៅអាយុ 13 ឆ្នាំ នាងបានបាក់ឆ្អឹងត្រគាករបស់នាង ហើយត្រូវបានបង្ខំឱ្យឈប់រាំ។ ហើយនោះ គឺជាពេលដែលជំងឺបាក់ទឹកចិត្តរបស់នាងបានចាប់ផ្តើម។ ជំងឺបាក់ទឹកចិត្តនេះមិនខ្វល់ថាអ្នកជានរណា មានវ័យប៉ុន្មាននោះទេ! វាអាចវាយប្រហារមនុស្សគ្រប់គ្នាបានគ្រប់ពេលទាំងអស់នៅក្នុងជីវិតរបស់ពួកគេ។ "អ្នកអាចមានអារម្មណ៍ថា វង្វេងនៅលើផ្លូវដ៏រន្ធត់មួយ ហើយក្នុងជីវិតរបស់អ្នកគ្មានអ្វីទាំងអស់ ហើយមិនមាននរណាម្នាក់អើពើរនឹងអ្នកដោយគ្មានហេតុផល។" ប្រជាប្រិយភាព​របស់​នាង​កំពុងមានការ​កើនឡើង ហើយ​ជំងឺបាក់​ទឹកចិត្ត​របស់​នាង​ក៏​មិន​បាត់​ទៅ​ណា​ផងដែរ។ ជាក់ស្ដែង នាង​កាន់តែមានភាព​ល្បីល្បាញ​ ជំងឺបាក់​ទឹក​ចិត្ត​របស់​នាង​កាន់​តែ​យ៉ាប់យឺនផងដែរ។

"កាលពី 2 ឆ្នាំមុន ខ្ញុំមានអារម្មណ៍ថា គ្មានអ្វីមួយសំខាន់នោះទេ ហើយអ្វីៗទាំងអស់ គឺគ្មានន័យឡើយ។"

billie-eilish

នាងគឺ​ជា​ក្មេង​ស្រី​អាយុ​ ដប់ប្រាំមួយ​ឆ្នាំម្នាក់ ​ដែល​ត្រូវ​បាន​ការគាបសង្កត់​ដោយ​អ្វី​គ្រប់​យ៉ាងដែលមាននៅជុំវិញខ្លួននាង។ នាងកំពុងប្រឈមមុខនឹងការថប់បារម្ភ និងជួបប្រទះផ្នែកអវិជ្ជមាននៃការល្បីល្បាញ ដូច្នេះភាពល្បីល្បាញរបស់នាង បានរារាំងការយកឈ្នះលើជំងឺបាក់ទឹកចិត្តរបស់នាង។ ប៉ុន្តែនៅទីបំផុត នាងបានយល់ថា នាងមានសំណាងប៉ុណ្ណាដែលទទួលបានការគាំទ្រច្រើនបែបនេះ ហើយធ្វើអ្វីមួយដែលនាងធ្វើបានល្អបំផុត ហើយរកឃើញវិធីដោះស្រាយជាមួយនឹងអាជីពរបស់នាង ដែលធ្វើឲ្យនាងមានអារម្មណ៍ប្រសើរឡើង និងកាន់តែសប្បាយចិត្តជាងមុន។ ហើយ​តាម​រយៈ​ការ​ព្យាបាល ការ​ស្រឡាញ់​តន្ត្រី​របស់​នាង និង​ការ​គាំទ្រ​ពី​អ្នក​ជិត​ស្និទ្ធផងដែរ​នោះ ទី​បំផុត​នាង​បាន​ធូរ​ស្រាល​ឡើង​វិញ។ បន្ទាប់មក នាងបានបំបែកកំណត់ត្រាជាច្រើនក្នុងអាជីពរបស់នាង ហើយមានអ្នកគាំទ្ររាប់លាននាក់នៅទូទាំងពិភពលោក។ នាងបានប្រើប្រាស់វេទិកាលើបណ្តាញសង្គមផ្សេងៗរបស់នាង ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការថែទាំ និងការនិយាយបើកចំហពីសុខភាពផ្លូវចិត្ត។

“ខ្ញុំ​មិនមានភាព​សប្បាយ​រីករាយជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្ញុំមិនគិតថា ខ្ញុំអាចសប្បាយចិត្តម្តងទៀតនោះទេ។ ខ្ញុំបានឈានដល់ចំណុចមួយ ដែលទីបំផុតខ្ញុំមិនមានបញ្ហាសុខភាពអ្វីផ្សេងទៀតនោះទេ។ ហើយការដែលខ្ញុំបានមកដល់កម្រិតនេះ មិនមែនមកពីខ្ញុំល្បីល្បាញ មិន​មែន​ដោយសារ​ខ្ញុំ​មាន​លុយច្រើន​​ជាង​មុននោះទេ។​ វា​មានភាពខុស​គ្នា​ច្រើន​ណាស់ដូចជា ការធំដឹងក្តី មនុស្សដែល​ចូល​មក​ក្នុង​ជីវិត​អ្នក និងមនុស្ស​ខ្លះ​ចាក​ចេញ​ពី​ជីវិត​អ្នក។ ខ្ញុំ​នៅ​កន្លែង​ដែលខ្ញុំ​សប្បាយ​ចិត្ត​បំផុត​ក្នុង​ជីវិតនេះ ហើយ​ខ្ញុំ​មិន​ដែល​គិត​ថា ​ខ្ញុំ​នឹង​អាចបង្ហាញខ្លួននៅលើឆាក​ទៀតផង។ អ្វីដែលសំខាន់បំផុតនៅពេលនេះ ប្រហែលជាការរក្សាសេចក្តីសុខដែលខ្ញុំបានបាត់បង់អស់ជាច្រើនឆ្នាំមកនេះ។ វាមិនធ្វើឱ្យអ្នកអន់នោះទេ ក្នុងការសុំជំនួយពីនរណាម្នាក់ ហើយអ្នកគួរតែមានភាពក្លាហានក្នុងការសុំជំនួយពីមនុស្សជុំវិញខ្លួនរបស់អ្នក។ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​នៅ​ពេល​នេះ​គឺ​ សម្រាប់នរណាម្នាក់ដែលគិតថាមិនអាចយកឈ្នះជំងឺបាក់ទឹកចិត្តបាន កុំអស់សង្ឃឹម អ្នក​នឹង​ប្រសើរ​ឡើងវិញ។"

maxresdefault

អ្វីក៏ដោយដែលអ្នកកំពុងធ្វើនៅពេលនេះ ពួកយើងគ្រាន់តែចង់ដាស់តឿនអ្នកឱ្យស្រឡាញ់ខ្លួនឯង ព្រោះនៅពេលដែលយើងជួបទុក្ខលំបាក យើងតែងតែភ្លេចអំពីរឿងនេះ។ ម្តេច​បាន​ជា​អ្នក​មាន​ចិត្ត​ល្អ​ទៅលើមិត្ត​ភ័ក្តិរបស់​អ្នក នៅពេលពួកគេឆ្លងកាត់រឿងអាក្រក់ក្នុងជីវិតរបស់ពួកគេ ហើយអ្នកអាណិតពួកគេ អ្នកបានផ្តល់ដំបូន្មានដ៏ល្អៗទៅពួកគេ អ្នកផ្តល់ឱ្យពួកគេនូវក្តីស្រឡាញ់ និងការគាំទ្ររបស់អ្នកដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែ​នៅពេលរឿងទាំងនេះធ្លាប់មកលើខ្លួនអ្នកវិញ ហេតុអ្វីបានជាអ្នកមានការពិបាកក្នុងការ​ស្រលាញ់​ខ្លួន​ឯង​ ធ្វើល្អសម្រាប់ខ្លួនង មាន​ចិត្ត​ល្អ និង​ចេះ​អាណិត​​ខ្លួន​ឯង? អ្នកត្រូវទទួលយកការពិតថា អ្នកក៏ជាមនុស្សម្នាក់ អ្នកអាចធ្វើខុស អ្នកអាចដួល អ្នកអាចរងទុក្ខ អ្នកអាចខកចិត្ត ហើយអ្នកក៏ត្រូវការនរណាម្នាក់ដែលអាចពឹងផ្អែកបានដែរ។ ជីវិតមនុស្សម្នាក់ៗតែងតែមានរឿងអាក្រក់ និងល្អជាច្រើន កើតឡើងមកលើពួកគេ និងអនាគតរបស់ពួកគេ។ ដោយសាររឿងទាំងនេះហើយ ទើបមនុស្សគ្រប់គ្នាស្គាល់ថា ជាជីវិត ប៉ុន្តែជីវិតរបស់អ្នកនឹងកាន់តែងាយស្រួល ប្រសិនបើអ្នកចេះស្រលាញ់ខ្លួនឯង។ តើ​អ្នកហ៊ាន​និយាយ​តែ​រឿង​ល្អ​ៗ​ដាក់​ខ្លួន​ឯង​រយៈ​ពេល​៣០​ថ្ងៃទេ? អ្នកគួរតែសាកល្បងវា ប្រសិនបើអ្នកចង់ដឹងថា លទ្ធផលនឹងទៅជាយ៉ាងណានោះទេ។ អ្នកគួរចងចាំ​ថា ​ត្រូវធ្វើរឿងល្អៗចំពោះ​ខ្លួន​ឯង ដូច​ដែល​អ្នក​បានធ្វើ​ទៅលើមិត្ត​ល្អ​បំផុត​របស់​អ្នក។ នៅពេលដែលអ្នកចេះស្រលាញ់ខ្លួនឯងហើយ ទើបអ្នកអាចស្រលាញ់ និងមើលថែមនុស្សដែលអ្នកស្រលាញ់បាន៕

210225-think-billie-eilish-se-341p-3452754

 


ថ្ងៃសៅរ៍, 27 ខែវិច្ឆិកា 2021 16:51  វេទិកាជោគជ័យ