ឆ្នាំជូត (រាសីល្អជាមធ្យម) បន្ទាប់ព្យាយាមធ្វើឱ្យអ្វីៗដំណើរការជាមួយក្រុមមិត្តភ័ក្តិ ឬសមាជិកគ្រួសារអស់ពេលជាច្រើនខែ ឬច្រើនឆ្នាំ ឥឡូវនេះ លោកអ្នកប្រហែលជាមានអារម្មណ៍ស្និតស្នាលជាងមុនហើយ។ ប្រសិនបើលោកអ្នកគ្រាន់តែបង្ហាញអ្វីជាខ្លួនអ្នក នោះអ្នកដ៏ទៃនឹងឃើញថា លោកអ្នកមានចរិកសុភាព ចិត្តល្អ និងអស្ចារ្យ។ |
|
ឆ្នាំឆ្លូវ (រាសីឡើងខ្ពស់ត្រដែត) តើលោកអ្នកត្រៀមខ្លួនសម្រាប់ជំពូកបន្ទាប់នៃជីវិតរបស់លោកអ្នកហើយឬនៅ? ប្រសិនបើអ្វីៗហាក់បីដូចជានៅទ្រឹងមួយរយៈមកនេះ ចូររៀបចំខ្លួនលោកអ្នក។ ការផ្លាស់ប្តូរដ៏ធំ និងមានភាពវិជ្ជមានខ្លាំង បានខិតជិតនឹងកើតឡើងសម្រាប់លោកអ្នក។ បើកដៃរបស់លោកអ្នកទទួលយកអ្វីដែលសកលលោកកំពុងព្យាយាមផ្តល់ឱ្យលោកអ្នក។ |
|
ឆ្នាំខាល (រាសីស្រុតចុះ) លោកអ្នកប្រហែលជាមានអារម្មណ៍អាក់អន់ចិត្តបន្តិចដោយសារអ្នកដទៃ។ ថ្ងៃនេះ សូមចំណាយពេលខ្លះសម្រាប់ខ្លួនឯង។ ហាត់ប្រាណឱ្យបានល្អ លំហែរអារម្មណ៍ជាមួយការអានសៀវភៅ ឬធ្វើអ្វីដែលលោកអ្នកចូលចិត្ត។ ការនៅម្នាក់ឯងគួរតែអាចសាកថ្មជីវិតរបស់លោកអ្នកឡើងវិញបាន។ |
|
ឆ្នាំថោះ (រាសីស្រុតចុះ) តើលោកអ្នកកំពុងវិភាគលើអ្វីមួយខ្លាំងពេកមែនទេ? តាមពិតវាប្រហែលជារឿងសាមញ្ញជាងអ្វីដែលលោកអ្នកគិតទៅទៀត។ កុំឱ្យធ្វើឲ្យស្មុកស្មាញខ្លួនឯងខ្លាំងពេក។ វាប្រហែលជាមិនសមនឹងការដាក់សម្ពាធលើខ្លួនឯងនោះទេ។ |
|
ឆ្នាំរោង (រាសីស្រុតចុះ) ថាមពលថ្ងៃនេះ ប្រហែលជាបានបង្វែរគំនិតរបស់លោកអ្នកមិនអាចគិតបានច្បាស់លាស់នោះទេ។ ជ្រើសរើសសៀវភៅល្អ ឬធ្វើការស្រាវជ្រាវតាមអ៊ីនធឺណិត។ លំហាត់ប្រាណផ្លូវចិត្តបន្តិចបន្តួចអាចជួយលោកអ្នកឱ្យធូរស្រាលបានក្នុងថ្ងៃនេះ។ វាប្រហែលជាលោកអ្នកពិបាកក្នុងការជៀសវាងការប៉ះទង្គិចគ្នាជាមួយថៅកែរបស់លោកអ្នក ដូច្នេះ ព្យាយាមធ្វើតែរឿងរបស់ខ្លួនឯងបានហើយ។
|
|
ឆ្នាំម្សាញ់ (រាសីល្អជាមធ្យម) តើលោកអ្នកមានគម្រោងទេ? ប្រសិនបើលោកអ្នកបានចំណាយពេលខ្លះគិតអំពីអ្វីដែលលោកអ្នកនឹងដោះស្រាយនៅសប្តាហ៍ក្រោយ ឬច្រើនខែទៅមុខទៀត សូមសរសេរអ្វីៗទាំងអស់នៅលើក្រដាសដើម្បីចំណាំទុក។ បង្កើតគ្រោង គំនូសតាង ឬបញ្ជីការងារដែលត្រូវធ្វើ ដើម្បីជួយលោកអ្នករៀបចំតាមកាលវិភាគ។ |
|
ឆ្នាំមមី (រាសីស្រុតចុះ) ប្រសិនបើលោកអ្នកមិនមានអារម្មណ៍ចង់ក្រោកពីដំណេកនៅព្រឹកនេះទេ លោកអ្នកប្រហែលជាមានអារម្មណ៍អស់កម្លាំងខ្លាំងពីសកម្មភាពដែលលោកអ្នកធ្វើពីម្សិលមិញ។ ព្រឹកនេះ ព្យាយាមធ្វើលំហាត់ប្រាណដើម្បីឱ្យខ្លួនឯងមានថាមពល។ ហើយផឹកកាហ្វេបន្តិចប្រហែលមិនឈឺនោះទេ។ |
|
ឆ្នាំមមែ (រាសីស្រុតចុះ) កុំអោយរឿងតូចតាចមកបំផ្លាញពេញមួយថ្ងៃ។ លោកអ្នកប្រហែលជាកំពុងមិនសប្បាយចិត្តជាមួយនឹងការបញ្ចេញមតិមិនសមរម្យ ឬការសន្ទនាដែលលោកអ្នកមានជាមួយដៃគូរបស់លោកអ្នក។ គំនិតដ៏ល្អបំផុត គឺត្រូវទុកវាចោល ហើយកុំគិតពីវាច្រើនពេក។ |
|
ឆ្នាំវក (រាសីល្អជាមធ្យម) ប្រសិនបើលោកអ្នកត្រូវបានបង្ខាំងទុកក្នុងផ្ទះយូរពេក វាជាការល្អក្នុងការចេញទៅខាងក្រៅដើម្បីហាត់ប្រាណ។ ទៅដើរលេង ឬជិះកង់។ លោកអ្នកនឹងមានថាមពល និងត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយនូវទំនួលខុសត្រូវដែលលោកអ្នកមាន។ នៅកន្លែងធ្វើការ លោកអ្នកត្រូវប្រាកដក្នុងចិត្តនឹងសមត្ថភាពរបស់លោកអ្នក។ |
|
ឆ្នាំរកា (រាសីល្អជាមធ្យម) ការផ្លាស់ប្តូរប្រហែលជាមិនតែងតែមានអារម្មណ៍ល្អនោះទេ ប៉ុន្តែវាអាចនាំមកនូវលទ្ធផលវិជ្ជមានបាន។ ដំណើរជីវិតប្រហែលជាកំពុងព្យាយាមជំរុញលោកអ្នកឲ្យឆ្ពោះទៅមុខក្នុងទិសដៅថ្មី។ កុំប្រឆាំងនឹងវា។ គ្រាន់តែអនុញ្ញាតឱ្យអ្វីៗផ្លាស់ទីទៅកន្លែងដែលពួកគេចង់បានទៅចុះ។ ជីវិតស្នេហារបស់លោកអ្នក អាចមានទំនាក់ទំនងកាន់តែល្អជាងមុន។ |
|
ឆ្នាំច (រាសីល្អជាមធ្យម) លោកអ្នកគួរចំណាយពេលខ្លះ ដើម្បីដកដង្ហើម រុករកអ្វីថ្មីៗ កត់សម្គាល់អ្វីជុំវិញខ្លួន និងដឹងគុណអ្នកដទៃ។ ទុកកង្វល់របស់លោកអ្នកមួយឡែកសិន ហើយលោកអ្នកនឹងដឹងថា ជីវិតពិតជាអស្ចារ្យនៅពេលនេះ។ |
|
ឆ្នាំកុរ ប្រសិនបើលោកអ្នកហាក់ដូចជាមិនអាចទៅដល់កន្លែងដែលលោកអ្នកចង់ទៅ ប្រហែលជាដោយសារលោកអ្នកមិនបានដាក់ការខិតខំប្រឹងប្រែងនូវអ្វីដែលចាំបាច់។ ប្រសិនបើមានអ្វីមួយដែលលោកអ្នកចង់បាន វាដល់ពេលដែលត្រូវទទួលស្គាល់ថា តើការលះបង់អ្វីខ្លះដែលត្រូវធ្វើដើម្បីទទួលបានពួកវា។ ពួកវាប្រហែលជាមិនអាចទទួលបានដោយងាយស្រួលទេ ប៉ុន្តែរឿងល្អកម្រនឹងកើតឡើង។ |