BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំកោះសូឡូម៉ុនបន្ទោសការជ្រៀតជ្រែករបស់បរទេសក្នុងការឲ្យមានអំពើបះបោរ

ថ្ងៃសៅរ៍, 27 ខែវិច្ឆិកា 2021 09:33  គុន ច័ន្ទរដ្ឋា

Axios-

នាយករដ្ឋមន្ត្រីនៃកោះសូឡូម៉ុន Manasseh Sogavare បានប្រាប់វិទ្យុ ABC កាលពីថ្ងៃសុក្រថា “វាជាការជ្រៀតជ្រែកនៃអំណាចបរទេស” ក្នុងការឲ្យមានការបះបោរជាច្រើនថ្ងៃនៅក្នុងប្រជាជាតិប៉ាស៊ីហ្វីកខាងត្បូងនេះ។សេចក្តីសំរេចរបស់រដ្ឋាភិបាលរបស់លោកក្នុងការផ្លាស់ប្តូរសម្ព័ន្ធភាពពីតៃវ៉ាន់ទៅចិនបានបណ្តាលឲ្យមានរលកនៃកំហឹងនិងការតវ៉ាដ៏ធំនិងកុប្បកម្មនៅក្នុងរដ្ឋធានី,Honiara,នៅក្នុងសប្តាហ៍នេះ ដែលជាលទ្ធផល Sogavare បានប្រកាសនូវការបិទខ្ទប់និងហៅប៉ូលីសអូស្ត្រាលីឲ្យចូលទៅជួយអន្តរាគមន៍ ដើម្បីត្រួតត្រាទីក្រុងកាលពីថ្ងៃសុក្រ ។

photo_2021-11-26_09-33-33

ទីក្រុងចិននៅក្នុង Honiara បានក្លាយទៅជាមុខព្រួញនៃកុប្បករនិងចោរចូលលួចឥវ៉ាន់ ជាមួយនឹងអគារជាច្រើនត្រូវបានដុតបំផ្លាញនៅក្នុងកន្លែងទីប្រជុំជន។ Sogavare បានប្រាប់ ABCថាអំណាចបរទេសបានផ្គត់ផ្គង់ក្រុមអ្នកតវ៉ាប្រឆាំង ការនិយាយភូតភរកុហកខុសទំនងក្នុងការដែលផ្លាស់ប្តូរទំនាក់ទំនងការទូតពីតៃវ៉ាន់ទៅចិនប៉េកាំង។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេស Marie’s Payne បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែកជាមួយABCថាគ្មានការចង្អុលបង្ហាញអ្វីទាំងអស់ថាមានការលូកដៃចូលពីបរទេស។

ការរិះគន់បាននិយាយថាការបះបោរនេះគឺជាលទ្ធផលនៃការខ្វះសេវាកម្មនិងការទទួលខុសត្រូវរបស់រដ្ឋាភិបាល ,អំពើពុករលួយ ,និងអ្នកជំនួញចិនបានផ្តល់ការងារទៅឲ្យជនបរទេសជាជាងពលរដ្ឋនៅក្នុងស្រុក បើយោលទៅតាម AP។ Sogavareបានធ្វើឲ្យពលរដ្ឋជាច្រើនខឹងសម្បារនៅក្នុងឆ្នាំ២០១៩ ជាពិសេសមេដឹកនាំនៅក្នុងខេត្រដែលមានប្រជាប្រីយ៍ភាពជាងគេនៅក្នុងកោះសូឡូម៉ុន ,Malatia ,នៅពេលដែលលោកបានផ្តាច់ចំណងទាក់ទងជាមួយតៃវ៉ាន់ហើយងាកទៅចិន។ មេដឹកនាំនៃខេត្ត Malatia បានត្អូញត្អែរថា ដែនកោះរបស់ពួកគេត្រូវបានដកហូតដោយមិនត្រឹមត្រូវនូវការវិនិយោគរបស់រដ្ឋាភិបាលចាប់តាំងពីមានការផ្លាស់ប្តូរមក។

យន្តហោះមួយគ្រឿងបានដឹកប៉ូលីសនិងអ្នកការទូតអូស្ត្រាលីបានទៅដល់ រដ្ឋធានី Honiara កាលពីល្ងាចថ្ងៃព្រហស្បត៍ ដែលពួកគេនឹងជួយប៉ូលីសនៅក្នុងស្រុករក្សាររបៀបរៀបរយ ,រដ្ឋមន្ត្រីក្សួងការពារជាតិអូស្ត្រាលី Peter Dutton បាននិយាយ។ Sogavare  បាននិយាយថា លោកឈរជាមួយសេចក្តីសម្រេចរបស់រដ្ឋាភិបាលរបស់លោក ក្នុងការគាំទ្រទីក្រុងប៉េកាំង ដែលលោកបានពិពណ៌នាថា រឿងតែ១នៅក្នុងអពើហឹង្សារនេះ ជាអកុសល,គឺជាឥទ្ធិពលនិងលើកទឹកចិត្តដោយអំណាចមួយផ្សេងទៀត”។

“សម្ពាធពីខាងក្រៅ វាជាឥទ្ធិពលដ៏ធំ ដែលខ្ញុំមិនចង់បញ្ចេញឈ្មោះ យើងនឹងទុកវានៅទីនោះ “ Sogavare បាននិយាយ “ ខ្ញុំនឹងមិនអោនក្បាលចំពោះអ្នកណាម្នាក់ យើងនឹងនៅដដែល រដ្ឋាភិបាលនឹងនៅដដែល ហើយយើងនឹងការពារនូវលទ្ធិប្រជាធិបតេយ្យ។រដ្ឋមន្ត្រីក្រសួងការបរទេស អូស្ត្រាលី Marie’s Payne មិនយល់ស្របថាមានប្រទេសដ៏ទៃលូកដៃចូលកកូរនៅក្នុងអំពើរបះបោរនេះទេ។


ថ្ងៃសៅរ៍, 27 ខែវិច្ឆិកា 2021 09:33  គុន ច័ន្ទរដ្ឋា