Tokyo-
គណរដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃសុក្រ បានអនុម័ត្តិនូវថវិការក្រសួងការពារជាតិបន្ថែមយ៉ាងច្រើន ក្នុងគោលបំណងបង្កើនល្បឿននៃការវិវត្តិន៍សមត្ថភាពការពារប្រទេស ខណៈដែលការប្រកួតប្រជែងក្នុងតំបន់បានកើនឡើងយ៉ាធ្ងន់ធ្ងរ បើយោងទៅតាមមន្ត្រីនៃក្រសួងការពារជាតិ។គណៈរដ្ឋមន្ត្រីបានអនុម័ត្តិបន្ថែមជិត២ដងនៃថវិការកាលពីឆ្នាំមុន ដោយបានបន្ថែមជាង ៧៧៣,៨ ពាន់លានយ៉េន ប្រហែលជា ៦,៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក សំរាប់ចំណាយនៅក្នុងវិស័យការពារជាតិ នៃឆ្នាំសាពើរពន្ធឆ្នាំនេះ ដែលនឹងបញ្ចប់ត្រឹមខែមិនា។
នេះគឺជាការបន្ថែមនូវថវិការការពារប្រទេសដ៏ធំដែលគួរឲ្យកត់សំគាល់ បើយោងទៅតាមមន្ត្រីនៃក្រសូងការពារជាតិ។ ឆ្នាំមុនថវិការបន្ថែមសំរាប់វិស័យការពារជាតិមានត្រឹមតែ ៣៩០ពាន់លានយ៉េន បើយោងទៅតាមក្រសួងការពារជាតិ។ ជាមួយនឹងការអនុម័ត្តនេះ សារុបថវិការក្រសួងការពារប្រទេសជប៉ុនមានជាង ៦,០០០ ពាន់លានយ៉េន ប្រហែលជា ៥២ពាន់លានដុល្លារអាមេរិក ដែលនាំឲ្យថវិការក្រសួងការពារជាតិជប៉ុនស្មើនឹង អាល្លឺម៉ង់និងបារាំង។ Nikki Asia បានរាយការណ៍កាលពីថ្ងែទី១៩ខែវិច្ឆិការ។
ទោះជាយ៉ាងណាក៏ដោយ ថវិការរបស់ជប៉ុនមានតម្លៃត្រឹមតែ ១/៤នៃគូរប្រជែងដែលនៅជិតជាងគេបំផុតគឺចិន The News Seavices បានរាយការណ៍។នៅក្នុងចំណោមកម្មវិធីដែលជប៉ុនគាំទ្រ ថវិការដែលបានអនុម័ត្តបន្ថែមនេះត្រូវបានគេអះអាងថានឹងយកមកចំណាយច្រើនទៅលើព្រលានយន្តហោះថ្មីនៅកោះ អូគីណាវ៉ាសំរាប់កងទ័ពម៉ារីនអាមេរិក ដែលអភិបាលគ្រប់គ្រងកោះនេះបានប្រឆាំងយ៉ាងសកម្ម។ជាធម្មតា ថវិការបន្ថែមសំរាប់វិស័យការពារជាតិនេះ វាគ្របដណ្តប់ទៅលើការចំណាយដែលគេមិនបានរំពឹងទុក ដែលកើចេញមកដូចជា គ្រោះមហន្តរាយ ការថែរទាំ នកិការធ្វើឲ្យមានការរីកចម្រើនដល់កងទ័ព ,មន្ត្រីបាននិយាយ។
“ដើម្បីពង្រឹងនូវសារៈសំខាន់នៃកម្លាំងការពារដែលចាំបាច់ គឺរឿងដែលយើងត្រូវបង្កើននូវល្បឿនក្នុងតំណាក់កាលជាបន្តបន្ទាប់ ដើម្បីអនុវត្តិន៍នូវគំរោងការណ៍ជាច្រើន ដូចជាបរិយាកាសសន្តិសុខនៅជុំវិញប្រទេសយើងដែលមានការវិវត្តន៍លឿនហួសស្មាន” ឯកសារនៃថវិការបន្ថែមរបស់ក្រសួងការពារជាតិបានបញ្ចេញឲ្យដឹង។ថវិការនេះរួមបញ្ចូលទាំង ៨០,១ ពាន់លានយ៉េន ប្រហែលជា ៧០១ លានដុល្លារអាមេរិក សំរាប់កសាងព្រលានយន្តហោះថ្មីនៅ Henoco (Okinawa)ដើម្បីផ្លាស់ប្តូរទីតាំងកងទ័ពអាកាសអាមេរិក Futenma ឯកសារបានបញ្ចេញឲ្យដឹង ។ទឹកប្រាក់ចំនួន ៨៦,៥ ពាន់លានយ៉េនទៀតនឹងចំណាយទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីសំរាប់កងទ័ពអាមេរិក ឯកសារបានបញ្ចេញឲ្យដឹង។