BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែននិយាយថាមានគំរោងធ្វើរដ្ឋប្រហារ ដែលពាក់ព័ន្ធទៅនឹងរុស្សី

ថ្ងៃសៅរ៍, 27 ខែវិច្ឆិកា 2021 09:15  គុន ច័ន្ទរដ្ឋា

Reuters-

អ៊ុយក្រែនបានរកឃើញនូវការរៀបចំគំរោងប៉ុនប៉ងធ្វើរដ្ឋប្រហារមួយដែលពាក់ព័ន្ធទៅនឹងរុស្សី ដែលអាចនឹងកើតមានឡើងនៅសប្តាហ៍ក្រោយ លោកប្រធានាធិបតី Volodymyr zelenskiy បានប្រាប់សន្និសិទកាសែតកាលពីថ្ងៃសុក្រ។ Zelenskyi មិនបាននិយាយឲ្យលំអិតនៃគំរោងនោះទេ ហើយក៏មិនបានធ្វើការចោទប្រកាន់រដ្ឋរុស្សីថាបានពាក់ព័ន្ធដែរ ទោះជាយ៉ាងណាក៏ដោយលោកក៏បាននិយាយផងដែរពីសន្ទុះនៃការគំរាមកំហែងនិងការកើនឡើងនៃកងទ័ពរុស្សី ព្រមទាំងបាននិយាយថា អ៊ុយក្រែនបានប្រុងប្រៀបរួចជាស្រេចចំពោះបញ្ហានេះ។

photo_2021-11-27_03-57-37

វិមានក្រឹមឡាំងបានប្រញ៉ាប់ប្រកែកជាបន្ទាន់នូវតួរនាទីណាមួយព្រមទាំងបាននិយាយថាគេមិនមានផែនការនឹងចូលរួមក្នុងទង្វើរបែបនេះទេ។ រុស្សីបានកសាងកងកម្លាំងរបស់ខ្លួននៅជិតព្រំប្រទល់របស់អ៊ុយក្រែន, ទីក្រុង Kyiv , សហរដ្ឋអាមេរិក និង NATO បានសម្តែងនូវការព្រួយបារម្ភក្នុងរយៈពេលប៉ន្មានថ្ងៃនេះអំពីលទ្ធភាពនៃការវាយប្រហាររបស់រុស្សី។ ជាការឈ្លានពានដែលទីក្រុងក្រឹមឡាំងបានច្រានចោលថាជារឿងមិនពិតនិងគ្រាន់តែប្រកាសភាពអាសន្ន។

“ យើងមានការប្រឈមមិនមែនត្រឹមតែជាមួយសហព៍ន្ធរុស្សីនិងលទ្ធភាពនៃការកើនឡើងតែប៉ុណ្ណោះទេ យើងមានការប្រឈមផ្ទៃក្នុងយ៉ាងធំទៀត។ ខ្ញុំបានទទួលព័ត៌មានថា រដ្ឋប្រហារមួយនឹងកើតឡើងនៅក្នុងប្រទេសរបស់យើង នៅថ្ងៃទី១-២ ខែធ្នូ Zelenzkyi បាននិយាយ។ អ៊ុយក្រែនបានថតសម្លេងទុកជាភ័ស្តុតាងនៃគំរោងធ្វើរដ្ឋប្រហារនេះ ,Zelenzkyi បានបន្ថែម។

ទីក្រុងមូស្គូនិងKyiv បានបន្ទោសគ្នាទៅវិញទៅមកអំពីការកើនឡើងនៃភាពតានតឹងក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដែលនាំឲ្យមានការព្រួយបារម្ភថាទំនាស់ដែលអូសបន្លាយរវាង អ៊ុយក្រែននិងក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សី អាចនឹងផ្ទុះឡើងទៅជាការបើកសមរភូមិថ្មីឡើងវិញ។ប្រធានស៊ើបការសម្ងាត់យោធាអ៊ុយក្រែន បានប្រាប់ទស្សនាវដ្ដីកងទ័ពកាលពីសប្តាហ៍មុនថា រុស្សី មានកងទ័ពប្រហែលជា ៩២០,០០០នាក់ប្រមូលផ្តុំនៅជុំវិញព្រំប្រទល់អ៊ុយក្រែន ហើយបានប្រុងប្រៀបនឺងបើកការវាយប្រហារនៅចុងខែមករាឬក៏ដើមខែកុម្ភះ។

អ៊ុយក្រែន ដែលមានបំណងចូលរួមជាមួយសម្ព័ន្ធភាពយោធា NATO  បានទទួលនូវជំនួយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសហរដ្ឋអាមេរិក ដូចជាគ្រាប់រំសេវ កាំជ្រួច Javelin នៅដើមឆ្នាំនេះ ដែលជំរុញឲ្យមានការរិះគន់ពីរុស្សី, Zelenzkyi ក៏បាននិយាយផងដែរថា នាយសេនាធិការកងទ័ព អ៊ុយក្រែន Android Yermark នឹងទាក់ទងឆាប់ៗនេះ ជាមួយនឹងតំណាងរបស់រុស្សីអំពីភាពទាល់ច្រករវាងប្រទេសទាំង២។


ថ្ងៃសៅរ៍, 27 ខែវិច្ឆិកា 2021 09:15  គុន ច័ន្ទរដ្ឋា