ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ជនបង្កឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាសន្តិសុខឯកជនដែលបានធ្វើសកម្មភាពជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ចរាចរណ៍ ផ្លូវគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យកាលពីល្ងាចថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅត្រូវបានសមត្ថកិច្ចនៃ ការិយាល័យ ចរាចរណ៍ ផ្លូវគោកនៃស្នងការនគរបាល រាជធានីភ្នំពេញ កសាងសំណុំរឿងនិងបញ្ជូនទៅតុលាការ នៅវេលាម៉ោង១៦និង០០ នាទី រសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕