រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ជិះរថយន្តកាមរីដើរលួចស្លាកលេខរថយន្តនៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវបេតុង ភូមិមាន ជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនកាលពី ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣ ម៉ោង៣០ នាទី ទៀបភ្លឺ។
១- ជនសង្ស័យ ឈ្មោះ វ៉ង់ ខ័ណ្ឌដែន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ (គ្មានផ្ទុកសារធាតុញៀន)
២- ជនសង្ស័យឈ្មោះ សុខ រ៉ា ហៅណូ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់- ខណ្ឌដង្កោ រាជធានី ភ្នំពេញ មុខរបរមិនពិតប្រាកដ។(គ្មានផ្ទុកសារធាតុញៀន)
វត្ថុតាងចាប់យក៖ អាវដៃវែងពណ៌ទឹកប៊ិចមានសក្តិ, មានសញ្ញាស៊ីង អ.ហ ចំនួន០២, មានឡូហ្គោអក្សរកងរាជអាវុធហត្ថចំនួន០១, ទូរស័ព្ទដៃចាស់០១គ្រឿង ពណ៌ខ្មៅ លេខស៊ីមកាត ០១០ ៩១៧ ៩៧៧, កាបូបស្ពាយពណ៌លឿង ចំនួន០១គ្រឿង, ស្លាកលេខរថយន្តចំនួន០៨ បន្ទះ(ភ្នំពេញ ២BK-១៦០៥ ចំនួន០២បន្ទះ, ភ្នំពេញ ២AB-៦៧២២ ចំនួន០២បន្ទះ, ភ្នំពេញ ២BI-៥៨៤៥ ចំនួន០១បន្ទះ, ភ្នំពេញ ២AI-៦១០៨ ចំនួន០១បន្ទះ និងនគរបាល ២-១៤៥២ ចំនួន០២បន្ទះ), ប័ណ្ណសម្គាល់យានយន្តចំនួន០២សន្លឹក និងទុលឡឺវីសចំនួន០២ (របស់ជនសង្ស័យ )។
ចំណែករថយន្ត០១គ្រឿងម៉ាកកាមរីពណ៌ស ពាក់ស្លាក លេខស្វាយរៀង២A-១៩០៨ លេខតួ=៤T១BB៤៦K៧៩៤០៨២៤៩១ លេខម៉ាស៊ីន=៤T១BB៤៦K៧៩៤០៨២៤៩១ ខាងលើមានភាពមិនប្រក្រតីកម្លាំងសមត្ថកិច្ចបានស្នើសុំរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ដើម្បីធ្វើការស្រាវជ្រាវបន្តដោយមានការឯកភាព ពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕