BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមាជិកសភាអាមេរិកមកដល់តៃវ៉ាន់ដើម្បីជួបជាមួយនឹងមន្រ្តីក្នុងស្រុក

ថ្ងៃសុក្រ, 26 ខែវិច្ឆិកា 2021 10:09  គុន ច័ន្ទរដ្ឋា

photo_2020-11-17_06-34-06

The hill-

ក្រុមសមាជិកសភាអាមេរិកទាំង២គណបក្សបានមកដល់តៃវ៉ាន់ ដើម្បីជួបជាមួយមន្រ្តីក្នុងស្រុក ដែលជាផ្នែកមួយនៃការធ្វើដំណើររបស់សមាជិកសភាដែលមានចំនួនច្រើន ក្នុងការធ្វើទស្សនកិច្ចនៅក្នុងប្រជាជាតិអាស៊ី។ "បន្ទាប់ពីធ្វើពិធីបុណ្យថ្លែងអំណរគុណចំពោះព្រះជាម្ចាស់ (Thanksgivings) ជាមួយកងទ័ពអាមេរិកនៅកូរ៉េ, ខ្ញុំបានមកជាន់ទឹកដីតៃវ៉ាន់ បន្ទាប់ពីបានឈប់សំចតនៅជប៉ុននិងកូរ៉េ វាជារឿងមួយល្អដើម្បីធ្វើទំនាក់ទំនងជាមួយមេដឹកនាំនៅទីនេះ ក្នុងការជជែកគ្នាពីបញ្ហាសេដ្ឋកិច្ចនិងបញ្ហាសន្តិសុខជាតិ" សមាជិកសភា Elissa Slotkin អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Michigan បាន Tweet កាលពីថ្ងៃព្រហស្បតិ៍។

“អ្នកដែលផ្តត់ផ្គង់ធំជាងគេនៃ Microchips សំរាប់ឧស្សហកម្មរថយន្តគឺនៅទីនេះ តៃវ៉ាន់ ដូច្នេះបញ្ហាចរន្តផ្គត់ផ្គង់វាប្រាកដណាស់ថាជារបៀបវារៈនៃការជជែកគ្នានេះ” អ្នកស្រីបានបន្ថែម។ Stotkin បាននិយាយថា ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុង Washington D.C បានស្វះស្វែងបន្ទុចបង្អាក់លោកស្រី កុំឲ្យមកកាន់តៃវ៉ាន់ ដែលប៉េកាំងបានអះអាងថាជាទឹកដីរបស់ខ្លួន។ ខណៈដែលសហរដ្ឋអាមេរិកទទួលស្គាល់ក្រុងប៉េកាំងថាជា អាជ្ញាធរអធិបតេយ្យនៅលើប្រទេសចិនរួមបញ្ចូលទាំងតៃវ៉ាន់, អាមេរិកមានទំនាក់ទំនងការទូតមិនផ្លូវការជាមួយទីក្រុងតៃបុិ។

“នៅពេលដែលដំណឹងនៃការធ្វើដំណើររបស់យើងបានបែកធ្លាយកាលពីម្សិលម៉ិញ ការិយាល័យរបស់ខ្ញុំបានទទួលនូវសារដែលនិយាយចំៗពីស្ថានទូតចិន, ដោយនិយាយប្រាប់ខ្ញុំថា ឲ្យបញ្ឈប់ការធ្វើដំណើរនេះទៅ” Stotkin បានសរសេរ។ “ប៉ុន្តែជាមួយនឹងការឈប់សំចតនៅកន្លែងផ្សេងទៀត យើងបានមកដល់ទីនេះដើម្បីសិក្សាអំពីតំបន់ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះម្ចាស់ផ្ទះរបស់យើង គឺប្រជាជនតៃវ៉ាន់, ខ្ញុំកំពុងរង់ចាំព័ត៌មាននៃការធ្វើដំណើរនេះ”។

អ្នកតំណាងរាស្ត្រ Sara Jacobs មកពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋ California ក៏បានចូកលរួមនៅក្នុងដំណើរទស្សនកិច្ចនេះដែរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើដំណើរនេះបានរៀបចំឡើងដោយប្រធានគណៈកម្មាធិការសភាលើកិច្ចការមនុស្សវ័យចាស់ លោក Mark Takano សមាជិសភាមកពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋ California អ្នករួមដំណើរផ្សេងទៀតមាន សមាជិកសភា Nancy Mace មកពីគណបក្សសាធារណៈរដ្ឋនៃរដ្ឋ South Carolina និង Colin Allred សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Texas។

Jacob បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីបានចូលរួមក្នុងពិធីថ្លែងអំណរគុណព្រះជាម្ចាស់ជាមួយនឹងសមាជិកក្រុមការងារ និងមនុស្សវ័យចាស់ ខណៈដែលលោកស្រីស្ថិតនៅក្នុងកូរ៉េ៕


ថ្ងៃសុក្រ, 26 ខែវិច្ឆិកា 2021 10:09  គុន ច័ន្ទរដ្ឋា