ឆ្នាំជូត (រាសីល្អជាធម្យម) ពេលដែលលោកអ្នកចំណាយពេលជាមួយអ្នកដទៃកាន់តែច្រើន លោកអ្នកនឹងកាន់តែមានថាមពលដែលលោកអ្នកត្រូវការ ដើម្បីដោះស្រាយគម្រោងសំខាន់ៗណាមួយ។ យោបល់ និងដំបូន្មានរបស់សមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់លោកអ្នក អាចជួយជម្រុញ និងលើកទឹកចិត្តលោកអ្នកឱ្យធ្វើការផ្លាស់ប្តូរ ដែលលោកអ្នកត្រូវការនៅពេលនេះ។ |
|
ឆ្នាំឆ្លូវ (រាសីស្រុតចុះ) លោកអ្នកប្រហែលជាមានការលំបាកក្នុងការជ្រើសរើសសម្លៀកបំពាក់ដ៏ល្អឥតខ្ចោះ ឬធ្វើសក់ឱ្យបានត្រឹមត្រូវ។ ប៉ុន្តែហេតុអ្វីបានជាលោកអ្នកខ្វល់ច្រើនយ៉ាងនេះ? ឈប់ព្យាយាមធ្វើតាមនរណាម្នាក់ ជាពិសេសប្រសិនបើវាមិនមែនជាខ្លួនលោកអ្នក។ ធ្វើខ្លួនធម្មតាៗ ប៉ុន្តែទាន់សម័យ តាមចំណងចំណូលចិត្តរបស់លោកអ្នក។ |
|
ឆ្នាំខាល (រាសីស្រុតចុះ) នរណាម្នាក់ដែលជិតស្និទ្ធនឹងលោកអ្នកអាចមានការអាក់អន់ចិត្តនឹងលោកអ្នក ដូច្នេះវាអាចមានការល្អប្រសើរក្នុងការនិយាយទូរស័ព្ទជាជាងនិយាយផ្ទាល់។ ប្រុងប្រយ័ត្ននឹងការប្រើពាក្យសំដីរបស់លោកអ្នកផងដែរ។ ទង្វើដែលគ្មានចេតនា ក៏អាចមានការប៉ះពាល់ដែលមិនអាចជួសជុសបានដូចគ្នា។ |
|
ឆ្នាំថោះ (រាសីល្អជាមធ្យម) យកចិត្តទុកដាក់លើនិមិត្តសញ្ញា និងផ្លាកសញ្ញាផ្សេងៗនៅថ្ងៃនេះ។ ពួកគេប្រហែលជាកំពុងព្យាយាមប្រាប់លោកអ្នកអ្វីមួយ។ ជាពិសេស បើលោកអ្នកមានការគេងយល់សប្តិ ចូរសរសេរពីវា ហើយព្យាយាមវិភាគអត្ថន័យ ឬសារដែលលោកអ្នកអាចចងចាំបាន ព្រោះលោកអ្នកអាចទទួលបានចម្លើយដែលលោកអ្នកកំពុងស្វែងរក។ |
|
ឆ្នាំរោង (រាសីស្រុតចុះ) តើជីវិតស្នេហារបស់លោកអ្នកមិនមានការរីកចម្រើនមែនទេ? វាប្រហែលជាដល់ពេលធ្វើការសម្រេចចិត្ត មុនពេលលោកអ្នកអស់ឱកាស។ ប្រសិនបើជម្រើសរបស់លោកអ្នកហាក់បីដូចជាមានពេលកំណត់ ចូរធ្វើតាមបេះដូងរបស់លោកអ្នក ដែលមានអារម្មណ៍គិតថាត្រឹមត្រូវ។ នៅកន្លែងធ្វើការ កុំព្យាយាមធ្វើកិច្ចការពីរក្នុងពេលតែមួយ លោកអ្នកមិនអាចបញ្ចប់ពួកវាទាំងពីរបានទេ។ |
|
ឆ្នាំម្សាញ់ (រាសីល្អជាមធ្យម) ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ ប៉ុន្តែលោកអ្នកអាចមានឱកាសដែលមិនយល់ពីគ្នាបានផងដែរ ដូច្នេះកុំព្យាយាមធ្វើឲ្យនរណាម្នាក់ស្តាប់តែការយល់ឃើញរបស់លោកអ្នកតែម្ខាង។ សម្រាប់លោកអ្នកមិនទាន់គូរ លោកអ្នកអាចធ្លាក់ក្នុងអន្លង់ស្នេហ៍លើនរណាម្នាក់ ដែលទើបតែឃើញគ្នាដំបូងនៅថ្ងៃនេះ។ |
|
ឆ្នាំមមី (រាសីឡើងខ្ពស់ត្រដែត) លោកអ្នកមានអ្វីៗជាច្រើនដែលត្រូវផ្តល់ជូនឲ្យនរណាម្នាក់នៅពេលនេះ ដូច្នេះតើអ្វីដែលរារាំងលោកអ្នកមិនឱ្យផ្តល់វាទៅអ្នកដទៃ? កុំខ្លាចក្នុងការផ្តល់ឲ្យមនុស្សដែលលោកអ្នកស្រលាញ់ ឬគ្រួសាររបស់លោកអ្នក។ លោកអ្នកនឹងទទួលបាននូវអ្វីដែលលោកអ្នកផ្តល់ឱ្យពួកគេត្រឡប់មកវិញ ដូច្នេះព្យាយាមធ្វើជាអ្នកជួយ គាំទ្រ និងផ្តល់សេចក្តីស្រឡាញ់ទៅរាល់ទំនាក់ទំនងដែលលោកអ្នកមាននៅថ្ងៃនេះ។ |
|
ឆ្នាំមមែ (រាសីឡើងខ្ពស់ត្រដែត) ស្ថានភាពអាជីពការងាររបស់លោកអ្នកមើលទៅល្អទាំងស្រុងនៅថ្ងៃនេះ។ លោកអ្នកអាចមានគំនិតថ្មីៗ ហើយមានការគាំទ្រ និងការជួយពីមិត្តរួមការងាររបស់លោកអ្នកទៀតផង។ |
|
ឆ្នាំវក (រាសីស្រុតចុះ) លោកអ្នកអាចប្រឈមមុខនឹងបញ្ហានៅផ្ទះនៅថ្ងៃនេះ។ លោកអ្នកប្រហែលជាមិនមានអារម្មណ៍ ចង់បង្កើតបញ្ហាណាមួយនោះទេ ប៉ុន្តែវាជាការប្រសើរក្នុងការដោះស្រាយបញ្ហានោះនៅពេលក្រោយ។ នៅកន្លែងធ្វើការ លោកអ្នកគួរព្យាយាមបែងចែកឲ្យច្បាស់រវាងអ្វីដែលអាចសម្រេចបាន និងអ្វីដែលមិនអាច។ |
|
ឆ្នាំរកា (រាសីស្រុតចុះ) ធ្វើការទៅមុខដោយមានការប្រុងប្រយ័ត្ន នៅពេលមានទំនាក់ទំនង ឬកិច្ចព្រមព្រៀងអាជីវកម្មថ្មីៗ។ អ្វីៗប្រហែលជាមិនមែនដូចការមើលឃើញនោះទេ ដូច្នេះសូមព្យាយាមជៀសវាងការចុះហត្ថលេខាលើឯកសារណាមួយ ឬធ្វើការសន្យាណាមួយ។ វាអាចមានជម្រើសផ្សេងទៀតដើម្បីពិចារណា ប្រសិនបើលោកអ្នកមានភាពអត់ធ្មត់។ |
|
ឆ្នាំច (រាសីស្រុតចុះ) អ្វីដែលលោកអ្នកមិនអើពើ ឬគិតថាលោកអ្នកបានធ្វើវារួចហើយ អាចធ្វើឲ្យលោកអ្នកគិតពីវាកាន់តែច្រើននៅថ្ងៃនេះ។ ព្រឹកនេះ តើលោកអ្នកភ្លេចចាក់សោមែនទេ? តើលោកអ្នកបានទុកអ្វីដែលមិនទាន់បញ្ចប់នៅកន្លែងធ្វើការមែនទេ? មិនថាវាជាអ្វីក៏ដោយ លោកអ្នកគួរតែពិនិត្យឱ្យបានល្អឥឡូវនេះ មុនពេលវាក្លាយជាបញ្ហាធំជាងនេះ។ |
|
ឆ្នាំកុរ (រាសីស្រុតចុះ) បច្ចេកវិទ្យាអាចបង្កបញ្ហាផ្សេងៗសម្រាប់លោកអ្នកនៅថ្ងៃនេះ។ មិនថាទូរសព្ទរបស់លោកអ្នកធ្លាក់ក្នុងភក់ ឬការតភ្ជាប់អ៊ីធឺណិតរបស់លោកអ្នកឈប់ដំណើរការនោះទេ សូមត្រៀមខ្លួនរកជំនួយឲ្យហើយ។ រក្សាការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សចាស់ ប្រសិនបើលោកអ្នកអាចធ្វើបាន។ |