BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកគូររូបសាក់បានចាប់រំលោភក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ បន្ទាប់ពីឲ្យនាងជក់ថ្នាំម៉ាទឹកកក

ថ្ងៃសុក្រ, 26 ខែវិច្ឆិកា 2021 09:08  គុន ច័ន្ទរដ្ឋា

photo_2021-11-25_16-11-51

Singapore-

អ្នកគូររូបសាក់ម្នាក់បានឲ្យថ្នាំម៉េតំហ្វេតាមីនទៅឲ្យក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ដែលមកផ្ទះរបស់ខ្លួនដើម្បីសាក់ហើយ បន្ទាប់មកបានចាប់រំលោភលើរាងកាយនាង។ Ng Yik Ling អាយុ៤១ឆ្នាំ បានជក់ថ្នាំម៉េតំហ្វេតាមីន ដែលជាទូទៅគេហៅថា “ម៉ាទឹកកក” មុនពេលដែលគេឲ្យទៅនាងហើយបង្រៀននាងពីរបៀបជក់។ Ng នឹងត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ១១ខែ និង ២៦៥ថ្ងៃ បន្ទាបពីខ្លួនគេបានសារភាពនូវកំហុសដែលគេត្រូវជាប់ចោទចំនួន២ករណី, ១រំលោភផ្លូវភេទទៅលើអនិតិជនដែលមានអាយុក្រោម១៦ឆ្នាំ និង១ករណីទៀតលាក់ទុកគ្រឿងញៀន។

ជនរងគ្រោះមិនត្រូវបានគេបញ្ចេញឈ្មោះដោយសារអត្តសញ្ញាណរបស់នាងត្រូវការពារ និងហាមឃាត់ដោយច្បាប់។ Ng ដែលជាជាងគំនូររូបសាក់ប្រកបមុខរបរដោយខ្លួនឯង ដែលធ្វើការនៅក្នុងផ្ទះល្វែងមួយនៅ Hougang ។ មិត្តភ័ក្រ្តរបស់ជនរងគ្រោះបាននាំនាងទៅផ្ទះរបស់ Ng កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំមុន ដោយសារជនរងគ្រោះចង់សាក់ដោយមិនបង់ថ្លៃ។ នៅក្នុងផ្ទះ, មិត្តភ័ក្រ្តរបស់ជនរងគ្រោះបានសាក់រូបរួច ហើយក៏បានចាកចេញទៅមុន ដោយបន្សល់ទុកឲ្យជនរងគ្រោះនៅម្នាក់ឯងជាមួយ Ng នៅក្នុងបន្ទប់។

នៅពេលដែលកំពុងជក់ ម៉េតំហ្វតាមីន Ng ក៏បានចាប់ផ្តើមសាក់រូបឲ្យជនរងគ្រោះ គេបានឲ្យថ្នាំញៀននេះទៅនាង ហើយបង្រៀនឲ្យនាងជក់ដោយប្រដាប់ជក់ដែលគេមាន។ ដោយមានការចង់ដឹង ជនរងគ្រោះបានជក់៤ខ្សឺតនៃគ្រឿងញៀននោះ បន្ទាប់មកនាងហាក់ដូចជាបាត់ការចងចាំ ទោះបីជានាងនៅដឹងខ្លួនក៏ដោយ។ បន្ទាប់ពីបានសាក់ផ្នែកខ្លះលើរូបនាង Ng បានរុញក្មេងស្រីនោះទៅលើគ្រែ បឺតមាត់របស់នាង បន្ទាប់មកបានសម្រាតសម្លៀកបំពាក់នាងចេញ ហើយបានរំលោភផ្លូវភេទទៅលើរាង្គកាយរបស់ក្មេងស្រីនោះ។

ជនរងគ្រោះបានចាកចេញពីផ្ទះនោះដោយសាក់រូបបានតែផ្នែកខ្លះតែប៉ុណ្ណោះ នាងបានវិលត្រឡប់ទៅផ្ទះ Ng នៅថ្ងៃទី២១ ខែកញ្ញា កាលពីឆ្នាំមុន ដើម្បីបង្ហើយរូបគំនូរដែលសាក់លើខ្លួននាង នាងបានអង្គុយលើគ្រែបន្ទាប់ពីបានសាក់ចប់សព្វគ្រប់ Ng បានថើបនាងហើយសុំឲ្យនាងធ្វើទង្វើរសេពកាមទៅលើរូបគេ នាងក៏ធ្វើតាម។ មួយអាទិត្យកន្លងមក ជនរងគ្រោះបានប្រាប់គ្រូបង្រៀននៅក្នុងសាលា ថានាងមានការសោកស្តាយចំពោះទង្វើររបស់នាងក្នុងការរួមភេទជាមួយ Ng  គ្រូរបស់នាងបានហៅម្តាយឪពុករបស់នាងមកប្រាប់ ហើយក៏ដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីស ហើយប៉ូលីសក៏បានចាប់ខ្លួន Ng ៕


ថ្ងៃសុក្រ, 26 ខែវិច្ឆិកា 2021 09:08  គុន ច័ន្ទរដ្ឋា