BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អូស្ត្រាលីបញ្ជូនកងទ័ព ប៉ូលីសទៅកាន់កោះសូឡូម៉ុនក្នុងពេលដែលមានការរំជើបរំជួល

ថ្ងៃសុក្រ, 26 ខែវិច្ឆិកា 2021 08:57  គុន ច័ន្ទរដ្ឋា

photo_2021-11-25_15-15-04 (1)

Canberra-AP

អូស្ត្រាលីនិយាយថាខ្លួនបានបញ្ជូនកងទ័ព ប៉ូលីសនិងអ្នកការទូតទៅកាន់កោះសូឡូម៉ុន ដើម្បីជួយបន្ទាប់ពីបាតុករប្រឆាំងនឹងរដ្ឋាភិបាលបានរឹងទទឹងទៅនឹងបទបញ្ជារក្នុងការបិទខ្ទប់ ហើយបាននាំគ្នាចេញទៅតាមដងផ្លូវក្នុងថ្ងៃទី២ តវ៉ាដោយប្រើអំពើហឹង្សារ។ លោកនាយករដ្ឋមន្ត្រី Scott Morrison បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពង្រាយនឹងមានរួមបញ្ចូលក្រុមមន្ត្រីប៉ូលីសសហព័ន្ធចំនួន២៣នាក់ និងឡើងទៅដល់៥០នាក់បន្ថែមទៀត ដើម្បីផ្តល់នូវសន្តិសុខចំពោះទីកន្លែងនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមានបុគ្គលិកយោធា៤៣នាក់ និងទូកល្បាត យ៉ាងហោចណាស់ក៏មានអ្នកការទូតចំនួន៥នាក់ផងដែរ។

លោកបាននិយាយថា អន្តរាគមន៍នេះកើតមានឡើងតាមសំណូមពររបស់សមភាគីរបស់លោកនៃកោះ សូឡូម៉ុន នាយករដ្ឋមន្ត្រី Manasseh Sogavare ។ Sogavare បានប្រការនូវការបិទខ្ទប់កាលពីថ្ងៃពុធ បន្ទាប់ពីមានមនុស្សប្រហែល១,០០០នាក់ បានជួបជុំគ្នាតវ៉ានៅក្នុងរដ្ឋធានី Honiara ទាមទារឲ្យលោកចុះចេញពីតំណែងលើបញ្ហាយោធានៅក្នុងស្រុក។ ក្រុមបាតុករបានវាយកំទេចអគាររដ្ឋសភាជាតិ និងបានដុតដំបូលអាគារដែលប្រក់ស្លឹកនៅក្បែរនោះ រដ្ឋាភិបាលបាននិយាយ។

“គោលបំណងរបស់យើងដែលមកទីនេះ គឺផ្តល់នូវស្ថិរភាព និងសន្តិសុខដើម្បីបង្កើនសមត្ថភាពនៃដំណើរការជាធម្មតារបស់រដ្ឋធម្មនុញ្ញនៅក្នុងកោះសូឡូម៉ុន និងមានលទ្ធភាពដើម្បីដោះស្រាយរឿងរ៉ាវដែលកើតមានឡើង” Scott Morrison បាននិយាយប្រាប់អ្នកកាសែតនៅទីក្រុង កង់បេរ៉ា។ “វាមិនមែនជាគោលបំណងនៃរដ្ឋាភិបាលអូស្ត្រាលីនោះទេ ក្នុងការធ្វើអន្តរាគមន័នៅក្នុងកិច្ចការផ្ទៃក្នុងរបស់កោះ សូឡូម៉ុន នេះជារឿងរបស់គេដែលត្រូវដោះស្រាយ”។

47J7WNHC5FJ4DNETGLQ2CYCGGY

ការដាក់ពង្រាយប៉ូលីស និងបុគ្គលិកយោធាអូស្ត្រាលីលេចមកនៅចំពេលដែលមានរបាយការណ៍ និងរូបភាពដែលបានបង្ហោះចែកចាយតាមប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញពីហ្វូងបាតុករដែលបានដុតអគារទីក្រុងចិននៅ Honiara ។ ក្រុមបាតុករជាច្រើននាក់បានធ្វើដំណើរមកខេត្ត ដែលមានប្រជាប្រី៍យ៍ជាងគេ Malaita ចូលមកក្នុងរដ្ឋធានីដោយសារមានការព្រួយបារម្ភពីការមើលរំលងពីរដ្ឋាភិបាលថ្នាក់ជាតិ ដោយយោលទៅតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

ខែត្រនេះបានប្រឆាំងទៅនឹងសេចក្តីសំរេចកាលពីឆ្នាំ២០១៩ ដើម្បីបញ្ចប់នូវទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងរៀបចំទំនាក់ទំនងផ្លូវការជាមួយចិន ដែលជាលទ្ធផលនៃការធ្វើប្រជាមតិឯករាជ្យកាលពីឆ្នាំមុន បានត្រូវរដ្ឋាភិបាលជាតិបានច្រានចោលថាជារឿងមិនស្របច្បាប់៕


ថ្ងៃសុក្រ, 26 ខែវិច្ឆិកា 2021 08:57  គុន ច័ន្ទរដ្ឋា