រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណីឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ម៉ោង០០នាទី នៅចំណុចផ្លូវបេតុង ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យរួមមាន ៖
១- ជនសង្ស័យឈ្មោះ ឃ ជ.ប ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានផ្ទុកសារធាតុញៀន)។
២- ជនសង្ស័យឈ្មោះ ថ ស.ហ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរសិស្ស (គ្មានផ្ទុកសារធាតុញៀន)។
៣- ជនសង្ស័យ ឈ្មោះ អ៊ុ ដារ៉ា ហៅ ធ្នុ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេតចាយ (មានផ្ទុកសារធាតុញៀន)។
៤- ជនសង្ស័យ ឈ្មោះ ដុង សំអូន ហៅ កូយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ ពាំង ឈា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូកង់បីឥណ្ឌា។
វត្ថុតាងចាប់យក ៖ ម៉ូតូ១គ្រឿង ម៉ាកស្កូបពីពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១IZ-២២១០ លេខតួ+លេខ ម៉ាស៊ី = ៨២០០៧៨២ (របស់ជនសង្ស័យឈ្មោះ ថ ស.ហ), ម៉ូតូ ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១R-៧២៥៤ លេខតួ+លេខម៉ាស៊ីនរលប់មើលមិនច្បាស់ (របស់ជនសង្ស័យឈ្មោះ អ៊ុ ដារ៉ា) និងចាប់យកភស្តុតាងទូរស័ព្ទដៃ០១គ្រឿង ម៉ាកអូប៉ូ ពណ៌ខ្មៅ ស៊ីមកាតលេខ ០៨៦ ៨០៦ ៧៦៩ (ជារបស់ជនរងគ្រោះឈ្មោះពាំង ឈា)។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕