Malala-Reuters
ហ្វីលីពីននឹងមិនយកចេញនាវាចាស់ទ្រុឌទ្រោមដែលជាប់គឿងនៅលើកោះប៉ប្រាស់ទឹកនៅក្នុងសមុទ្ទចិនខាងត្បូងនោះទេ,រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បត៍,បដិសេធនូវការទាមទាររបស់ចិនបន្ទាប់ពីបានរារាំនូវបេសកកម្មដើម្បីផ្គត់ផ្គង់ស្បៀងទៅដល់នាវិកដែលប្រចាំការនៅទីនោះ។ រដ្ឋមន្ត្រីក្សួងការពារជាតិ Delfin Lorenzana បានច្រានចោលនូវអំណះអំណាងរបស់ចិនកាលពីថ្ងៃពុធដែលថា ហ្វីលីពីនបានប្តេជ្ញាចិត្តថានឹងយកចេញនូវនាវា BRP Sierra Madre ,ដែលបានចតនៅដោយចេតនានៅក្បែរកោះ Second Thomas Shoal នៅក្នុងឆ្នាំ១៩៩៩ ដើម្បីធ្វើអន្តរាគមន៍នូវអំណះអំណាងអធិបតេយ្យភាពនៃទីប្រជុំកោះ Spratly។
នាវាដឹករថក្រោះដែលមានប្រវែង១០០ម៉ែត្រ បានស្ថាបនាឡើងដោយសហរដ្ឋអាមេរិកកាលពីជំនាន់សង្រ្គាមលោកលើកទី២។ ”នាវានោះបានស្ថិតនៅទីនោះ ចាប់តាំងពីឆ្នាំ១៩៩៩ បើសិនជាមានចេតនាក្នុងការយកចេញប្រហែលជាត្រូវធ្វើជាយូរមកហើយ” Lorenzana បាននិយាយប្រាប់អ្នកសារព័ត៌មាន។ អ្នកនាំពាក្យចិន Zhao Lijian កាលពីថ្ងៃពុធបាននិយាយថា ទីក្រុងប៉េកាំងបានទាមទារឲ្យភាគីហ្វីលីពីនផ្តល់កិត្តិយសចំពោះការសន្យារបស់ខ្លួននិងយកចេញនូវនាវាដែលចតនៅកន្លែងខុសច្បាប់”។
កោះ second Thomas Shoal ដែលមានចម្ងាយ ១០៥ ណូទីកាលម៉ាយ (១៩៥គីឡូម៉ែត្រ) ខាងក្រៅកោះ នៅលើផែនទីនៅលើផែនទី Palawan គឺជាជំរកបណ្តោះអាសន្ននៃក្រុមទាហ៊ានមួយក្រុមតូចរបស់ហ្វីលីពីនដែលស្ថិតនៅលើនាវាច្រេះចាប់ ដែលស្ថិតនៅលើកោះប៉ប្រាស់ទឹកនោះ។ Lorenzana បានចោទប្រកាន់ចិនថាបានឆ្លងកាត់ហើយនាវាឆ្មាំងសមុទ្ទបានរំខាននូវបេសកកម្មផ្គត់ផ្គង់ស្បៀងរបស់កងទ័ពហ្វីលីពីន។
ចិនបានអះអាងថាផ្នែកភាគច្រើននៃសមុទ្ទចិនខាងត្បូងជារបស់ខ្លួន ដោយបានប្រើប្រាស់ខ្សែរបន្ទាត់ដាច់ៗ (nine dash line) នៅលើផែនទី ដែលតុលាការអាជ្ញារកណ្តាលទីក្រុង ឡាអេ បានចេញសាលក្រមកាលពីឆ្នាំ២០១៦ថា ចិនគ្មានមូលដ្ឋានផ្លូវច្បាប់ថារជាទឹកដីរបស់ខ្លួននោះទេ។ កោះ Second Thomas Shoal ស្ថិតនៅក្នុងដែនទឹកដែលជាតំបន់សេដ្ឋកិច្ចខាងក្រៅរបស់ហ្វីលីពីនដែលស្ថិតនៅក្នុងរយៈចម្ងាយ ២០០ ណូទីកាលម៉ាយ (រង្វាស់សមុទ្ទ) ដែលជាច្បាប់ចែងដោយអនុសញ្ញាអង្គការសហប្រជាជាតិនៃច្បាប់សមុទ្ទ( UNclos ) ដែលចិនក៏ជាហត្ថលេខីផងដែរ។
“យើងមានឯកសារ២ដែលជាភ័ស្តុតាងបង្ហាញថាយើងមានសិទ្ធអធិបតេយ្យនៅក្នុងតំបន់សេដ្ខកិច្ចខាងក្រៅ (EEZ) ខណៈដែលពួកគេគ្មាន ហើយអំណះអំណាងរបស់ពួកគេគ្មានមូលដ្ឋាន” Lorenzana បាននិយាយ។ ចិនត្រូវតែទទួលយកនូវកាតព្វកិច្ចអន្តរជាតិ ដែលខ្លួននៅក្នងនោះដែរ។