ជិតបានដើរលេងនឹងគេហើយ តែអត់ទាន់ដឹងថាគួរដើរលេងនៅកន្លែងណាមែនអត់? ត្រៀមតែលុយនិងវ៉ាលីទៅបានហើយ!! ចាំAdmin រៀបរាប់អត្ថធិប្បាយប្រាប់ពីកន្លែងស្អាតៗ ថតរូបដល់ថ្នាក់បែកទូរស័ទ្ទតែម្តង សម្រាប់ Beach Lover! ហាហា!
១. ក្រុងកំពង់សោម (Sihanoukville)
ក្រុងកំពង់សោម មានឆ្នេរសមុទ្រដ៏ពេញនិយមបំផុតរបស់ប្រទេសកម្ពុជា ដែលសម្បូរទៅដោយកន្លែងដើរលេង ម្ហូបគ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់ ទេសភាពស្រស់ត្រកាល និង ទីតាំងថតរូបស្អាតៗជាច្រើន។ ភ្ញៀវទេសចរណ៍ជាច្រើន ក៏អាចជិះទូកលេងកម្សាន្ត ស្ទូចត្រី និងមុជទឹកសមុទ្របានផងដែរ។ ក្រុងព្រះសីហនុ គឺជាកន្លែងដ៏ល្អសម្រាប់សម្រាកលំហែកាយ បន្ទាប់ពីបានទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ និងទីតាំងវប្បធម៌ដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា។
២. ប្រជុំកោះ Perhentian (Perhentian Islands)
ប្រជុំកោះ Perhentian គឺជាប្រជុំកោះតូចៗដ៏ស្រស់ស្អាត និងមានផ្កាថ្មនៅតាមឆ្នេរសមុទ្រភាគឦសាននៃប្រទេសម៉ាឡេស៊ី ដែលមិនឆ្ងាយពីព្រំដែនប្រទេសថៃ។ កោះសំខាន់ពីរគឺ កោះ Perhentian Besar និង កោះ Perhentian Kecil ។ កោះ Kecil ទាក់ទាញអ្នកធ្វើដំណើរកាន់តែច្រើន ដោយសារវាមានកន្លែងស្នាក់នៅថោកជាង ខណៈដែល កោះ Besar ផ្តល់ជូនសម្រាប់ការធ្វើដំណើរបែបគ្រួសារ ដែលមិនចង់ដើរកម្សាន្តលក្ខណៈផ្សងព្រេង។
៣. កោះភូកេត (Phuket)
ភូកេត គឺជាកោះដ៏ធំបំផុតរបស់ប្រទេសថៃ ត្រូវបានគេស្គាល់ថាជាឆ្នេរដ៏ស្រស់ស្អាតមួយ។ ជាមួយនឹងរមណីយដ្ឋាន សណ្ឋាគារ ហាង ភោជនីយដ្ឋាន និងការកម្សាន្តពេលរាត្រីដ៏រស់រវើក ឆ្នេរ Patong គឺជាឆ្នេរដ៏ពេញនិយមបំផុតនៅទីនោះ។
៤. ប្រជុំកោះ កីលី (Gili Islands)
ប្រជុំកោះ Gili គឺជាកោះតូចៗចំនួន 3 ស្ថិតនៅភាគពាយព្យនៃប្រទេសឥណ្ឌូនេស៊ី ចេញពីឆ្នេរសមុទ្រ Lombok ។ កោះនេះគឺល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរដែលចង់ចេញឆ្ងាយពីភាពតានតឹងពីជីវិតក្នុងសម័យទំនើប។ រថយន្តមិនត្រូវបានអនុញ្ញាតឲ្យបើកបរនៅលើកោះនោះទេ ប្រជាជននៅទីនោះប្រើរទេះសេះ ឬកង់ដើម្បីធ្វើដំណើរ។
៥. ខេត្ត ផាឡាវ៉ាន់ (Palawan)
ផាឡាវ៉ាន់ គឺជាខេត្តកោះមួយក្នុងប្រទេសហ្វីលីពីន ដែលលាតសន្ធឹងពីកោះ Mindoro ដល់កោះ Borneo រវាងសមុទ្រចិនខាងត្បូង និងសមុទ្រ Sulu ។ ផ្កាថ្ម Coron នៅលើកោះ Busuanga គឺជាកន្លែងមុជទឹកដ៏ល្អបំផុតមួយក្នុងពិភពលោកដែលទាក់ទាញអ្នកមុជទឹកដែលចង់ស្វែងយល់ពីការលិចកប៉ាល់របស់ជប៉ុនពីសង្គ្រាមលោកលើកទីពីរ។ គោលដៅដ៏ពេញនិយមមួយទៀតគឺ El Nido ដែលជាទីក្រុងមួយស្ថិតនៅចន្លោះច្រាំងថ្មកំបោរដ៏ខ្ពស់ និងឆ្នេរសមុទ្រ Bacuit Bay ដ៏ស្រស់ស្អាត។
៦. កោះបូរ៉ាខាយ (Boracay)
បូរ៉ាខាយ គឺជាកោះតូចមួយដែលមានទីតាំងតិចជាង 320 គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងម៉ានីល ដែលជារដ្ឋធានីរបស់ប្រទេសហ្វីលីពីន។ វាមានភាពល្បីល្បាញបំផុតសម្រាប់ឆ្នេរដ៏ស្រស់ស្អាតរបស់វា។ ឆ្នេរកំពូលៗរួមមាន Yapak ដែលត្រូវបានគេស្គាល់ដោយសារឆ្នេរពណ៌ស និងថ្ងៃលិចដ៏ស្រស់ស្អាតបំផុត។ ការទាក់ទាញកំពូលមួយទៀតគឺ Wiley's Rock ដែលមានរូបសំណាករបស់ Virgin Mary អង្គុយនៅលើកំពូលភ្នំភ្លើង។
៧. ប្រជុំកោះ Ko Phi Phi
Phi Phi គឺជាប្រជុំកោះដ៏ស្រស់ស្អាត ដែលមានទីតាំងនៅខេត្ត Krabi មិនឆ្ងាយប៉ុន្មានពីភូកេតនោះទេ។ Ko Phi Phi Don គឺជាកោះតែមួយគត់នៅក្នុងក្រុមដែលមានអ្នករស់នៅអចិន្ត្រៃយ៍ ខណៈដែលកោះ Phi Phi Leh តូចជាងនេះមានភាពល្បីល្បាញ ដែលជាទីតាំងថតរឿង "The Beach" ឆ្នាំ 2000។ អ្នកធ្វើដំណើរមកទីនេះ ដើម្បីរីករាយនឹងឆ្នេរខ្សាច់ និងចូលរួមក្នុងសកម្មភាពកម្សាន្ដក្នុងទឹកជាច្រើនប្រភេទ ដូចជា snorkeling, scuba diving និង kayaking។
៨. ឆ្នេរសមុទ្រហាឡុង (Ha Long Bay)
ឈូងសមុទ្រ Ha Long មានទីតាំងនៅភាគឦសានប្រទេសវៀតណាម។ នៅឈូងសមុទ្រនេះ មានភូមិនេសាទចំនួន 4 រួមមានផ្ទះបណ្តែតទឹក ដែលប្រជាជននេសាទបានត្រីចំនួន 200 ប្រភេទ និងខ្ចងជិត 450 ប្រភេទ។
៩. កោះបាលី (Bali)
កោះបាលី មានកេរ្តិ៍ឈ្មោះជាឋានសួគ៌ត្រូពិចដ៏សំខាន់។ ទឹកនៅជុំវិញកោះបាលី ត្រូវបានគេស្គាល់ដោយសារភាពសម្បូរបែបនៃសមុទ្រខ្ពស់ និងផ្កាថ្មជាច្រើន ខណៈពេលដែលវាលស្រែខៀវស្រងាត់ ផ្តល់នូវផ្ទៃខាងក្រោយដ៏ស្រស់បំព្រង។