BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចរង់ចាំស្វាគមន៍ទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ

ថ្ងៃព្រហស្បតិ៍, 25 ខែវិច្ឆិកា 2021 10:28  BeeTube News

A50C18E3-FC04-4D0C-8787-13A5A39

ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្ថិភាព SOP ដើម្បីទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ កាលពីរសៀលថ្ងៃ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា អាកាសយាន ដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចហើយ ជាមួយនឹងការរង់ចាំស្វាគមន៍ទទួល ភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ ដែលត្រូវចូលមកទស្សនាខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំនេះ ក៏បានវាយតម្លៃថា កិច្ចការធានា ការពារសុវត្ថិភាពភ្ញៀវ វាមិនត្រឹមតែជាការឱ្យតម្លៃលើសេវាបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ តែនេះគឺជាកិច្ចរក្សាតម្លៃ និងកត្តិយសរបស់ជាតិ។

ឯកឧត្តម ប៊ុន រដ្ឋា បានបន្តថា កម្ពុជាគឺជាប្រទេសបានបើកឡើងវិញ ក្រោមមោទកភាព នៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រិតភាគរយខ្ពស់ ដែលពិភពលោកទទួលស្គាល់។ ការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញរបស់កម្ពុជា អាចថាជាការរង់ចាំរបស់ភ្ញៀវទេសចរ ។

477BDDB7-36B9-4AB2-91CA-0CB1E1D

48AE6AD8-EB60-4461-A5A7-A759C04

ឯកឧត្តមបន្តថា កម្ពុជាបានកំណត់ក្នុងបញ្ជីសម្រាប់បណ្តាប្រទេសមួយចំនួននៅលើពិភពលោក មកកាន់កម្ពុជាដោយមិនចាំបាច់តម្រូវឱ្យមានវីសា(VISA) នោះឡើយ ។ ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលនេះគឺជាគោលនយោបាយបើកចំហជើងមេឃរបស់កម្ពុជា ។ បញ្ហាទាំងអស់នេះ ព្រលានយន្តហោះអន្តរជាតិសៀមរាប ក៏បានត្រៀមខ្លួនជាស្រេចសម្រាប់បម្រើការហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍នានាផងដែរ។

សូមជម្រាបថា ការពិភាក្សារបស់កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើនីតិវិធីប្រតិបត្តិ ធានាការពារប្រកបដោយប្រសិទ្ធភាព ការឆ្លង-ការចម្លងជំងឺកូវីដ-១៩ ដោយឈរលើគោលការណ៍សម្រេចឯកភាពគ្នាកន្លងមក រវាងរដ្ឋមន្រ្តីទាំង២ ក្រសួងសុខាភិបាល និងក្រសួងទេស ចរណ៍ ក្នុងនោះគឺការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញ លិខិតបញ្ជាក់ការធ្វើតេស្ត PCR ៧២ម៉ោងមុនមកដល់គោលដៅ និងការធ្វើតេស្តរហ័សនៅពេលឆ្លងកាត់ព្រលានយន្តហោះ។ កិច្ចប្រជុំនោះ ក៏បានបង្ហាញឱ្យឃើញផងដែរ អំពីតួនាទីយ៉ាងសំខាន់របស់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់ រួមមាន៖ ក្រុមការងារចត្តាឡីស័ក និងក្រុមជំនាញប្រតិបត្តិការតេស្តរហ័ស៕

B6340F96-4D85-4C7C-B1ED-EF5E7FA

21369B1B-2954-4C3A-8284-24DF0BE (1)

អត្តបទដកស្រង់ពី ក្រសួងព័ត៌មាន


ថ្ងៃព្រហស្បតិ៍, 25 ខែវិច្ឆិកា 2021 10:28  BeeTube News