BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការពង្រឹងកងទ័ពរុស្សីនៅក្បែរព្រំប្រទល់អ៊ុយក្រែនក្នុងពេលនេះចម្លែក តាមអ្នកជំនាញបាននិយាយ

ថ្ងៃព្រហស្បតិ៍, 25 ខែវិច្ឆិកា 2021 08:57  គុន ច័ន្ទរដ្ឋា

photo_2021-11-24_20-00-25

AP&AFP-

ភាពតានតឹងបានចាប់ផ្តើមឡើងម្តងទៀតនៅតាមព្រំប្រទល់រុស្សី-អ៊ុយក្រែន ដែលធ្វើឲ្យទីក្រុង Kyiv និង Washington បានប្រកាសភាពអាសន្ននូវអ្វីដែលពួកគេបាននិយាយ ថាជាការកសាងមិនធម្មតានូវកងទ័ពរុស្សី។ ក្រសួងការពារប្រទេស អ៊ុយក្រែនបានអះអាងកាលពីដើមខែនេះថា ទាហ៊ានរុស្សីប្រហែលជា ៩០,០០០នាក់ បានបោះទីតាំងនៅក្បែរព្រំប្រទល់របស់គេ និងនៅក្នុងទឹកដីភាគខាងកើតរបស់អ៊ុយក្រែនដែលពួកឧទ្ទាមបានកាន់កាប់។

អង្គភាពលេខ៤១នៃកងទ័ពរុស្សីកំពុងតែស្ថិតនៅក្នុង Yeinya ដែលជាទីក្រុងមួយមានចម្ងាយ ២៦០គីឡូម៉ែត្រខាងជើងព្រំប្រទល់អ៊ុយក្រែន យោងទៅតាមក្រសួង។ "អ្វីដែលយើងឃើញថាវាជារឿងសំខាន់ គឺការរៀបចំប្រមូលផ្តុំទាហ៊ានដ៏មានចំនួនច្រើន យើងឃើញមានការប្រមូលផ្តុំមិនធម្មតាមួយនៃពលទាហ៊ាន ហើយយើងដឹងថា រុស្សីមានបំណងនឹងប្រើប្រាស់សមត្ថភាពនៃប្រភេទយោធាមុននឹងធ្វើសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន" សំដីរបស់អគ្គលេខាធិការ NATO, Jens Stoltenberg កាលពីសប្តាហ៍មុន។

ការធ្វើអត្ថាធិប្បាយនេះបានលេចចេញមកបន្ទាប់ពីមានរបាយការណ៍ដែលថា សហរដ្ឋអាមេរិកបានព្រមានសហគមន៍អឺរ៉ុបថា ក្រុងមូស្គូអាចនឹងកំពុងរៀបចំផែនការដើម្បីឈ្លានពានអតីតសូវៀតដែលនៅជិតខាង។ មន្ត្រីរុស្សីបានប្រកែកថា ពួកគេកំពុងរៀបចំផែនការឈ្លានពានអ៊ុយក្រែន ដោយនិយាយនូវអ្វីដែលគេហៅថាមានការគំរាមកំហែងយ៉ាងច្រើនពីអ៊ុយក្រែន និងបានចោទប្រកាន់ពីសកម្មភាពបង្កហេតុដោយនាវាចម្បាំងសហរដ្ឋអាអាមេរិកនៅក្នុងសមុទ្ទខ្មៅ។

រុស្សីបានគាំទ្រក្រុមបះបោរបំបែករដ្ឋនៅភាគខាងកើតអ៊ុយក្រែន ដែលបានផ្ទុះឡើងក្នុងពេលដ៏ខ្លី បន្ទាប់ពីទីក្រុងមូស្គូបានតភ្ជាប់ឧបទ្វីប Crimea ក្នុងឆ្នាំ២០១៤ ទំនាស់នេះបានបណ្តាលឲ្យមនុស្សចំនួន ១៤,០០០នាក់ស្លាប់។ កាលពីរដូវរំហើយឆ្នាំនេះ ការប្រមូលផ្តុំកម្លាំងកងទ័ពយ៉ាងធំរបស់រុស្សីនៅក្បែរព្រំប្រទល់បានធ្វើឲ្យមានការព្រួយបារម្ភកើនឡើងចំពោះអ៊ុយក្រែន និងបស្ចឹមប្រទេស និងជំរុញឲ្យមានការភ័យខ្លាចនៃការកើនឡើងនូវអរិភាព ប៉ុន្តែកងទ័ពទាំងនោះត្រូវបានដកចេញបន្ទាប់ពីប៉ុន្មានសប្តាហ៍ ដែលមានការប្រជុំកំពូលរវាង ប្រធានាធិបតីអាមេរិក ពាក់ព័ន្ធ Joe-Biden ជាមួយនឹងសមភាគីរុស្សី Vladimir Putin ។

តើការកសាងកងទ័ពជាលើកចុងក្រោយដែលមានប្រភពខុសប្លែកនេះ អាចជាការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្សីដែរឬទេ? Euronews បាននិយាយជាមួយអ្នកជំនាញខាងកិច្ចការយោធានិងកិច្ចការបរទេសបានផ្តល់ពន្លឺអំពីចលនាទ័ពរុស្សី និងការពាក់ព័ន្ធរបស់ពួកគេចំពោះអ៊ុយក្រែន និងសម្ព័ន្ធមិត្តបស្ចឹមប្រទេស៕


ថ្ងៃព្រហស្បតិ៍, 25 ខែវិច្ឆិកា 2021 08:57  គុន ច័ន្ទរដ្ឋា