បាត់ដំបង៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកាលពីថ្ងៃទី១៩ ឆ្នាំវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ត្រង់ចំណុចផ្ទះសំណាក់យីហោឌូឌូ ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល។
លោកវរសេនីយ៍ឯក ប៊ន់ វណ្ណារ៉ា នាយការិយាល័យជំនាញ បានឲ្យដឹងថាក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី បន្ទាប់ពីទទួលពាក្យបណ្តឹងពីឪពុករបស់ជនរងគ្រោះ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង៥៥នាទី ប្តឹងពីករណីរំលោភសេពសន្ថវៈលើកូនស្រីខ្លួន។
ជនសង្ស័យទី១-ឈ្មោះ ពៅ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល, ទី២-ឈ្មោះ រុណ ឆាយ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបាដាក ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល និងទី៣-ឈ្មោះ សាន់ ហាន់ណាហ្វី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពីតជាបានប្រព្រឹត្តិសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕