បាត់ដំបង៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្តុកប្រវឹក បានចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) ចំនួន០១លើក ឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០៣នាក់ ១.ឈ្មោះ វ៉ាយ ទ្បាប ភេទស្រី អាយុ៥៥ឆ្នាំ (ម្ចាស់ផ្ទះ) រស់នៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ២.ឈ្មោះ ទិត្យ ទួន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី និង៣.ឈ្មោះ ផន នេត ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី។ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមាន បៀរ០១ហ៊ូរ និងកំរាល០១។
ករណីនេះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំដល់ពួកគាត់កុំឱ្យប្រព្រឹត្តសកម្មភាពលេងល្បែងល្មើសច្បាប់បន្តទៀតនេះ និងបានពន្យល់ណែនាំឱ្យគាត់បានយល់អំពីបញ្ហាប្រឈមនៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ដែលក្នុងនោះមានចំណែកជាច្រើនករណីដែលបណ្តាលមកពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនេះផងដែរ៕