BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហោរាសាស្រ្តសម្រាប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

ថ្ងៃពុធ, 24 ខែវិច្ឆិកា 2021 10:09  BeeTube News
A1

ឆ្នាំជូត (រាសីស្រុតចុះ)

នៅថ្ងៃនេះ លោកអ្នកប្រហែលជាប្រឈមមុខនឹងបញ្ហាមួយចំនួន នៅពេលនិយាយអំពីតម្លៃរបស់លោកអ្នក។ ពេល​វា​កើតឡើង សូមស្តាប់​តាម​ចិត្តរបស់លោកអ្នក​។ កុំធ្វើអ្វីមួយដើម្បីតែផ្គាប់ចិត្តនរណាម្នាក់ បើទោះបីជាបុគ្គលនោះមានសិទ្ធិអំណាចមកលើលោកអ្នកក៏ដោយ។

A2

ឆ្នាំឆ្លូវ (រាសីល្អជាមធ្យម)

លោកអ្នក​ប្រហែល​ជា​នឹង​រក​ឃើញការកម្សាន្តជា​ច្រើនសម្រាប់ខ្លួនអ្នក​ ​នៅ​ថ្ងៃ​នេះ។ ការចង់ដឹងចង់ឃើញរបស់លោកអ្នក អាចនឹងត្រូវបានរំខានដោយគំនូរ ឬតន្ត្រីថ្មីមួយចំនួន។ ប្រសិនបើលោកអ្នកមានពេល សូមប្តូរអារម្មណ៍របស់លោកអ្នកទៅក្នុងខ្សែភាពយន្ត ឬសៀវភៅថ្មីៗជំនួសវិញ។

A3

ឆ្នាំខាល (រាសីស្រុតចុះ)

ព្យាយាមយកចិត្តទុកដាក់លើរឿងតូចតាចនៅថ្ងៃនេះ។ វាអាចទៅរួចដែលថាលោកអ្នកអាចមើលរំលងព័ត៌មានលម្អិតតូចមួយ ដែលអាចធ្វើឲ្យលោកអ្នកមានភាពស្មុគស្មាញពេញមួយថ្ងៃ។ សូមមានការប្រុងប្រយ័ត្ន ព្រោះប្រហែលអាចមាននរណាម្នាក់ចង់បង្ករឿងជាមួយលោកអ្នក។

A4

ឆ្នាំថោះ (រាសីល្អជាមធ្យម)

កុំអាក់អន់ចិត្ត ព្រោះមានមនុស្សខ្លះគ្រាន់តែព្យាយាមជួយលោកអ្នកប៉ុណ្ណោះ។ ប្រសិនបើនរណាម្នាក់ផ្តល់ឱ្យលោកអ្នកនូវដំបូន្មានដែលលោកអ្នកមិនចង់បានមួយចំនួន លោកអ្នកគួរតែរីករាយនឹងទទួលយកវា ព្រោះពួកគេអាចផ្តល់ការងារដ៏ល្អបំផុតមួយសម្រាប់លោកអ្នក។ ពិចារណាពីអ្វីដែលពួកគេនិយាយ។ វាពិតជាមានប្រយោជន៍ក្នុងការអនុវត្តគំនិតថ្មីមួយ។

A5

ឆ្នាំរោង (រាសីស្រុតចុះ)

តើលោកអ្នកមានរឿងតូចតាចមួយចំនួនដែលលោកអ្នកមិនបានដោះស្រាយពីមុនមែនទេ? បើដូច្នេះមែន ពួកវាប្រហែលជាអាចក្លាយជាបញ្ហាធំសម្រាប់លោកអ្នក។ អ្វីដែលលោកអ្នកគួរធ្វើដែលល្អបំផុត គឺត្រូវដោះស្រាយពួកវាដោយមានការអត់ធ្មត់ និងចាប់ផ្តើមធ្វើភ្លាមៗ កុំចាំយូរ។

A6

ឆ្នាំម្សាញ់ (រាសីឡើងខ្ពស់ត្រដែត)

ថ្ងៃ​នេះ ​អាចមានអ្វីមួយ​ជំរុញ​ចិត្តលោកអ្នក​ឱ្យ​ឈាន​ទៅ​រកក្តីស្រមៃ​របស់លោក​អ្នក​។ ដូច្នេះ តើអ្វីជាក្តីស្រមៃរបស់លោកអ្នក? ពេលនេះ គឺជាពេលវេលាដ៏ល្អមួយដើម្បីស្វែងយល់ពីអ្វីដែលជំរុញលោកអ្នកឱ្យក្រោកពីដំណេកនៅពេលព្រឹក ហើយធ្វើឱ្យលោកអ្នកមានអារម្មណ៍ថាពិតជាមានជីវិតស្រស់ថ្លាបែបនេះ។

A7

ឆ្នាំមមី (រាសីស្រុតចុះ)

រាល់ការរំខានតិចតួចនៃជីវិតប្រចាំថ្ងៃរបស់លោកអ្នកអាចនឹងកើនឡើងទ្វេដងនៅថ្ងៃនេះ។ ដូច្នេះ ​ត្រូវ​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​កុំ​ឱ្យ​ពួកវាមានការ​គ្រប់គ្រងលើអារម្មណ៍របស់លោកអ្នក​។ ហើយថ្ងៃស្អែក អ្វីៗគួរតែដំណើរការកាន់តែរលូន។

A8

ឆ្នាំ​មមែ (រាសីល្អជាមធ្យម)

ថ្ងៃនេះ ប្រហែលជាមិនមែនជាថ្ងៃល្អបំផុតដើម្បីធ្វើការឲ្យមានការផ្លាស់ប្តូរធំដុំនោះទេ។ មនុស្ស​អាច​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត នៅ​ពេល​ដែល​អ្វីៗដែល​ពួកគេតែងតែធ្វើ មានភាព​រញ៉េរញ៉ៃ។ ព្យាយាមរក្សាស្ថានភាពឲ្យនៅដដែល។ កុំពឹងផ្អែកលើមិត្តភ័ក្តិ ឬក្រុមគ្រួសាររបស់លោកអ្នក ដើម្បីដោះស្រាយបញ្ហាលុយកាក់របស់លោកអ្នក។ នេះជាពេលវេលាដ៏ល្អ ដើម្បីរៀបចំការចំណាយរបស់លោកអ្នកហើយ។

A9

ឆ្នាំវក (រាសីស្រុតចុះ)

ព្យាយាមធ្វើខ្លួនឱ្យសកម្ម។ ទោះបីជាលោកអ្នកប្រហែលជាមានអារម្មណ៍ធុញថប់នៅពេលនេះក៏ដោយ វាជាការល្អបំផុតក្នុងការរក្សាសន្ទុះទៅមុខ។ តែលោកអ្នកអាចប្រហែលជាត្រូវការជំនួយពីសមាជិកគ្រួសារ ឬមិត្តភ័ក្តិ ដូច្នេះកុំរង់ចាំរហូតដល់នាទីចុងក្រោយ ទើបសុំជំនួយពីពួកគេ។

A10

ឆ្នាំរកា (រាសីស្រុតចុះ)

ដោះស្រាយរាល់បញ្ហា នៅពេលពួកវាលេចឡើង ជំនួសឱ្យការសន្មត់ថា បញ្ហាទាំងនោះនឹងអាចដោះស្រាយដោយខ្លួនឯង។ លោកអ្នកគួរស្វែងរកការសន្ទនាជាមួយដៃគូរបស់លោកអ្នក ប្រសិនបើមានបញ្ហាដែលកំពុងកើតឡើងដែលលោកអ្នកត្រូវដោះស្រាយ។

A11

ឆ្នាំច (រាសីល្អជាមធ្យម)

កុំ​បណ្តោយ​ឱ្យ​ជម្លោះ​ក្នុង​គ្រួសារធ្វើឲ្យលោកអ្នកមិនសប្បាយចិត្តនៅថ្ងៃនេះ។ ខណៈ​ពេល​ដែល​លោកអ្នក​ប្រហែល​ជា​មិន​ចង់​ដោះស្រាយបញ្ហា​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់លោកអ្នក ដែល​មិន​សូវមានការ​គោរពមកកាន់អ្នក​នោះ ចូរ​ព្យាយាម​ឲ្យអស់​ពី​សមត្ថភាព​ដើម្បី​រក្សា​សន្តិភាពជាមួយគ្នា។ នៅកន្លែងធ្វើការ លោកអ្នកគួររៀនចាប់យកឱកាស ដូចដែលពួកគេបានបង្ហាញជូនលោកអ្នក។

A12

ឆ្នាំកុរ (រាសីស្រុតចុះ)

លោកអ្នក​អាច​នឹង​ទទួល​រង​នូវ​អារម្មណ៍ប្លែកៗ​នៅ​ថ្ងៃ​នេះ។ ដូច្នេះ ត្រូវប្រាកដថា មានពេលវេលាស្ងប់ស្ងាត់ខ្លះសម្រាប់ខ្លួនឯង។


ថ្ងៃពុធ, 24 ខែវិច្ឆិកា 2021 10:09  BeeTube News