Kuala Lumpur-
អូស្ត្រាលី កាណាដា ជប៉ុន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិករៀបចំធ្វើសមយុទ្ធនៅក្នុងសមុទ្ទហ្វីលីពីន និងខាងត្បូងកោះជប៉ុននៅក្នុងសប្តាហ៍ក្រោយ។ សមយុទ្ធនៃកងកម្លាំងការពារខ្លួនឯងក្នុងដែនសមុទ្ទជប៉ុន ដែលគេស្គាល់ថា Annualex 2021 បានចាប់ផ្តើមពីថ្ងៃអាទិត្យ ហើយនឹងបន្តរហូតទៅដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ សមយុទ្ធនេះគឺជាព្រឹត្តិការណ៍នៃការហាត់សមប្រចាំឆ្នាំ ដែលដឹកនាំដោយ JMSDF ដែលមាននាវាមកពីប្រទេសជាច្រើនដែលគេអញ្ជើញឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ ឆ្នាំនេះគឺជាឆ្នាំទី១ ដែលគួរឲ្យកត់សំគាល់គឺនាវាអាល្លឺម៉ង់បានមកចូលរួមក្នុងសមយុទ្ធនេះដែរ។
សមយុទ្ធនេះ “នឹងរួមបញ្ចូលនូវការធ្វើឲ្យប្រសើរឡើងនៃតាក់ទិកទំនាក់ទំនងទូរគមនាគមន៍ ប្រតិបត្តិការណ៍ប្រឆាំងទៅនឹងនាវាមុជទឹក ការបំពេញបន្ថែមនៅក្នុងសមុទ្ទ ការផ្លាស់ប្តូរចុះចតនិងឡើងយន្តហោះនៅលើនាវាផ្ទុកយន្តហោះ និងការហាមឃាត់នៃចលនាក្នុងសមុទ្ទ” កងនាវាចរណ៍ទី៧របស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មាន។ ប្រធាននៃកងនាវាអាល្លឺម៉ង់ ឧត្តមនាវី Kay-Achim Schonbach បាននិយាយហើយនិយាយទៀតនៅក្នុងការប្រកាសថ្មីៗនេះ ក្នុងការដាក់ពង្រាយនៃកងនាវីអាល្លឺម៉ង់ជាប្រចាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក។
“កងនាវីអាល្លឺម៉ង់នឹងពង្រឹងនូវការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងតំបន់តាមរយៈការធ្ធើសហប្រតិបត្តិការណ៍សន្តិសុខ និងការពារស៊ីជម្រៅជាមួយនឹងដៃគូរនៅក្នុងតំបន់” លោកបាននិយាយនៅក្នុងសន្និសិទកាសែត។ អាល្លឺម៉ង់នឹងបញ្ជូននាវាពិឃាតរាល់២ឆ្នាំម្តង មកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វីកជាមួយនឹងនាវាដឹកសម្ភារៈ។ នាវាពិឃាតអាល្លឺម៉ង់ FGS Bayern (F217) បច្ចុប្បន្នកំពុងតែដាក់ពង្រាយនៅក្នុងតំបន់ចូលរួមនៅក្នុងសមយុទ្ធ Annualex 2021។ នាវាពិឃាតកាណាដា HMCS Winnipeg’s ក៏កំពុងតែមានវត្តមាននៅក្នុងសមយុទ្ធនេះដែរ។
“កងកម្លាំងនាវាជាច្រើន (អាមេរិក អូស្ត្រាលី កាណាដា និងជាលើកដំបូងរបស់ អាល្លឺម៉ង់) នឹងចូលរួមនៅក្នុងសមយុទ្ធ JMSDF នេះ ខ្ញុំមានមោទនភាពនឹងចូលរួមនៅក្នុងសមយុទ្ធនេះក្នុងឋានៈជាមេបញ្ជាការផ្ទៃទឹកខាងលើ” ឧត្តមនាវីជប៉ុន លោក Komuta Shukaku មេបញ្ជាការអង្គរក្សនាវាផ្ទុកយន្តហោះបាននិយាយនៅលើនាវាចរណ៍ទី៧។ នៅក្នុងការវិវត្តិន៍មួយផ្សេងទៀត ម៉ាលេស៊ី និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសកម្មភាពហ្វឹកហាត់នៅក្នុងសមុទ្ទ (MTA)2021 នៅក្នុងទឹក ដែនអាកាស និងច្រកម៉ាឡាការកាលពីថ្ងៃអង្គារ៍ផងដែរ៕