Manila-Philippine
នាវាហ្វីលីពីនដែលដឺកសម្ភារៈផ្គត់ផ្គង់បានទៅដល់គោលដៅដោយជោគជ័យ ដោយបានទៅដល់កោះប៉ប្រាស់ទឹកដែលជាគោលដៅឈរជើងរបស់កងទ័ពម៉ារីនហ្វីលីពីនការពារកោះ ដែលមានជម្លោះនៅក្នុងសមុទ្ទចិនខាងត្បូងកាលពីថ្ងៃអង្គារ៍ មួយអាទិត្យបន្ទាប់ពីនាវាឆ្មាំសមុទ្ទចិនបានប្រើកាណុងបាញ់ទឹក បង្ខំឲ្យទូកហ្វីលីពីនត្រឡប់ក្រោយ ដែលបណ្តាលឲ្យហ្វីលីពីនមានកំហឹងនិងធ្វើការព្រមានដោយទីក្រុងម៉ានិល, មន្ត្រីបាននិយាយ។
រដ្ឋមន្ត្រីក្រសួងការពាជាតិហ្វីលីពីន លោក Delfin Lorenzana បាននិយាយថា ទូក២គ្រឿងដែលធ្វើអំពីឈើ ដឹកបុគ្គលិកបានទៅដល់កងទ័ពម៉ារីនដែលឈរជើងនៅលើនាវាយោធានៅឯ Second Thomas Shoal ដោយគ្មានឧប្បទ្ទវហេតុអ្វីធំដុំនោះទេ។ លោកប្រធានាធិបតី Rodrigo Duterte បានបញ្ចេញនូវការខ្ពើមរអើមកាលពីថ្ងៃច័ន្ទ នៅក្នុងកិច្ចប្រជុំកំពូលក្នងតំបន់ដែលដឹកនាំដោយលោកប្រធានាធិបតី Xi Jing Ping អំពីការរារាំងរបស់ចិនចំពោះទូករបស់ហ្វីលីពីនកាលពីសប្តាហ៍មុន។
ទោះជាយ៉ាងណាក៏ដោយ, Lorenzana បាននិយាយថា ខណៈដែលបុគ្គលិកនាវាហ្វីលីពីនបានជញ្ជូនសម្ភារៈចេញពីទូក នាវាឆ្មាំសមុទ្ទចិនមួយគ្រឿង បានទម្លាក់ទូកជ័រមួយគ្រឿងដែលមានយោធា៣នាក់បានថតរូបថត និងវីឌីអូនៃកងកម្លាំងហ្វីលីពីន។ "ខ្ញុំបានធ្វើទំនាក់ទំនងជាមួយ ឯកអគ្គរដ្ឋទូតចិនថា យើងបានពិចារណាថាទង្វើទាំងអស់នេះ វាជាសណ្ឋាននៃការគំរាមកំហែងនិងរុកគួន" Lorenzana បាននិយាយ។
លោកបាននិយាយថា ទូកដែលដឹកសម្ភារៈបានទៅដល់កោះដោយគ្មានការហែរហមពីយោធាហ្វីលីពីន ដោយសារមានសំណូមពរពីឯកអគ្គរដ្ឋទូតចិនមកកាន់ទីក្រុងម៉ានិល ដែលបានធានាកាលពីចុងសប្តាហ៍ថា ទូកហ្វីលីពីននឹងមិនត្រូវបានរារាំងទៀតទេ។ ប៉ុន្តែយន្តហោះយោធាហ្វីលីពីនបានហោះពីលើ ខណៈដែលទូកផ្គត់ផ្គង់ភោជ្ជភ័ស្តុ បានទៅដល់កោះដាច់ស្រយ៉ាលនេះប្រហែលជាវេលាថ្ងៃត្រង់ ជាកន្លែងដែលហ៊ុំព័ទ្ធទៅដោយនាវាសង្កេតការណ៍របស់ចិនអស់រយៈពេលជាង១ឆ្នាំក្នុងរឿងទំនាស់ទឹកដី។
ហ្វីលីពីនបាននិយាយថា កោះប៉ប្រាស់ទឹកនេះមានការទទួលស្គាល់ជាអន្តរជាតិនៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅរបស់ហ្វីលីពីន ប៉ុន្តែចិនបានទទូចថាគេមានអធិបតេយ្យភាពនៅលើដែនទឹក ហើយមានសិទ្ធនឹងការពារវា៕