Washington-AP
លោកប្រធានាធិបតី Joe-Biden កាលពីថ្ងៃអង្គារ៍បានបញ្ជាឲ្យបញ្ចេញប្រេង ៥០លានបារ៉ែលពីការបំរុងទុកជាយុទ្ធសាស្ត្រ ដើម្បីជួយបញ្ចុះតម្លៃឋាមពល, ក្នុងកិច្ចសហការណ៍ជាមួយនឹងប្រទេសធំៗ ដែលប្រើប្រាស់ប្រេងច្រើនរួមមាន ចិន ឥណ្ឌា និងចក្រភពអង់គ្លេស។ ទង្វើនេះគឺផ្តោតតម្រង់ទៅរកទីផ្សារឋាមពល, ប៉ុន្តែក៏ចំពោះអ្នកបោះឆ្នោតផងដែរ ដែលកំពុងតែតស៊ូជាមួយនឹងអត្រាអតិផរណា និងការឡើងថ្លៃមុនពេលដែលបុណ្យអរគុណព្រះជាម្ចាស់ (Thanksgiving) និងការដើរលំហែកាយនារដូវរងាចូលមកដល់។ តម្លៃប្រេងប្រហែលជា 3,40$ ក្នុង 1 Gallon (ចំណុះ ៣,៧៨៥ ល.) ដែលមានតម្លៃជាងទ្វេរដង បើប្រៀបកាលពីឆ្នាំមុន, បើយោលទៅតាមសមាគមយានយន្តអាមេរិក។
Biden បានប្រញ៉ាប់ប្រញ៉ាល់ដើម្បីកែសម្រួលរបៀបវារៈសេដ្ឋកិច្ចជាច្រើនរបស់គាត់នៅជុំវិញរឿងអតិរផរណា, ដោយបាននិយាយថា កញ្ចប់ថវិការសំរាប់ហេដ្ឋារចនាសម្ព័ន្ធដែលបានអនុម័ត្តក្នុងពេលថ្មីៗនេះចំនួន ១ពាន់ពាន់លានដុល្លា នឹងកាត់បន្ថយនូវតម្លៃដែលជាសម្ពាធដោយធ្វើឲ្យវាមានការប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃចុះថោក ដើម្បីដឹកជញ្ជូនទំនិញ។ គណបក្សសាធារណរដ្ឋបានធ្វើការរិះគន់ចំពោះរដ្ឋការលោក Biden ចំពោះអតិផរណារដែលបានឡើងក្នុងរយៈពេល៣១ឆ្នាំដែលពុំធ្លាប់មានកាលពីខែតុលា។
មេដឹកនាំព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Mitch McConnell បានវាយប្រហារទៅលើរដ្ឋការពីបញ្ហាអតិផរណារនៅក្នុងអង្គប្រជុំព្រឹទ្ធសភាកាលពីសប្តាហ៍មុន ដោយបាននិយាយថា ជនរងគ្រោះដោយសារតម្លៃប្រេងឡើងថ្លៃ គឺជនជាតិអាមេរិកាំងថ្នាក់កណ្តាល។ “កត្តាធំ៣ ដែលនាំឲ្យមានអតិផរណារដែលមានអត្រាចំនួន ៦,២% និងធ្វើឲ្យយើងគាំង គឺថ្លៃផ្ទះ ការដឹកជញ្ជូន និងស្បៀងអាហារ” ព្រឹទ្ធសភាប្រចាំរដ្ឋ Kentucky បាននិយាយ។ “ចំពោះអ្នកផងទាំងឡាយដែលមិនសូវប្រណិត ពួកគេសំខាន់ណាស់ ពួកគេត្រូវចំណាយយ៉ាងច្រើននូវថវិការដែលជាចំណែកនៅក្នុងគ្រួសាររបស់គេ ចាប់តាំងពីថ្នាក់កណ្តាលចុះមកក្រោម”។
ការបម្រុងទុកជាយុទ្ធសាស្ត្រនៃប្រេងឥន្ធនៈ គឺជាការបម្រុងទុកសំរាប់ប្រើប្រាស់ទៅថ្ងៃក្រោយក្នុងគ្រាមានអាសន្នក្នុងករណីដែលមានមហន្តរាយធម្មជាតិកើតឡើង, រឿងសន្តិសុខជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។ ការថែររក្សាដោយក្រសួងឋាមពល, ការបម្រុងទុកត្រូវបានគេស្តុកទុកនៅក្នុងឃ្លាំង នៅឈូងនៃកោះក្នុងរដ្ឋ Texas និង Louisana ដែលមានបរិមាណប្រហែលជា 605 លានបារ៉ែល នៃប្រេងផ្អែមនិងជូរនៅក្នុងឃ្លាំងបម្រុងទុក។ រដ្ឋការលោក Biden បានលើកឡើងដោយជំទាស់ថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈមិនបានរក្សានូវគំលាតជាមួយនឹងសេចក្តីត្រូវការ ដោយសារសេដ្ឋកិច្ចពិភពលោកត្រូវគេចចេញពីគ្រោះថ្នាក់នៃជម្ងឺរាតត្បាតពិភពលោក ដូច្នេះការបម្រុងទុកនេះវាជារឿងត្រឹមត្រូវដើម្បីដោះស្រាយបញ្ហា៕