ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលស្រុកកំពង់ត្រឡាច បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងរំលោភ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិវាលណូង ឃុំច្រេស ស្រុកកំពង់ត្រឡាច។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេម រី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំស្រុកខាងលើ បានចាប់ទៅលើឈ្មោះ រ.ស ភេទស្រី អាយុ៣០ឆ្នាំ វេលាម៉ោង២១និង១០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ដួលទៅលើភ្លឺស្រែ ពេលដែលប្ដីគេស្រវឹងដេកលក់ហើយ ឈ្មោះ រ.ស បានរើបំរះ រួចរត់ទៅស្រែកហៅឲ្យគេជួយ និងប្រាប់ម្ដាយរបស់ខ្លួន។
ក្រោយពីគេស្ដីបន្ទោសឈ្មោះ សេម រី បានរត់ទៅយកដាវពីផ្ទះមកកំរាមកំហែងគេថែមទៀត។ ក្រោយពីបានទទួលបណ្ដឹងកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យយកមកអធិការនគរបាល ស្រុកកំពង់ត្រឡាច សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តចាត់ការបន្ត៕