នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កងរាជអាវុធហត្ថរាជធានី បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្ម សម្លាប់លោក ស៊ិន ខុន។ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់។
លោក ស៉ិន ខុន ត្រូវបានវាយដំនិងកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុតកាលពីវេលារំលងអាធ្រាតចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូក នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមកោតអបអរសាទរ និងកោតសរសើរដល់សមត្ថកិច្ចកងរាជអាវុធហត្ថដែលបានខិតខំប្រឹងប្រែង រហូតចាប់បានជនសង្ស័យ។ យើងសង្ឃឹមយ៉ាងមុតមាំថា តុលាការផ្តន្ទាទោសឃាតករធ្ងន់ធ្ងរ តាមបញ្ញត្តិច្បាប់ជាធរមាន៕