BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកការទូតអាមេរិក៖ អាមេរិកនិងសហគមន៍អឺរ៉ុបនឹងដាក់សម្ពាធទណ្ឌកម្មលើ បែលឡារុសក្នុងពេលឆាប់ៗនេះ

ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 15:09  គុន ច័ន្ទរដ្ឋា

photo_2021-08-07_22-44-37 (1)

Washington-

សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមការឈឺចាប់ទៅលើ បែលឡារុស ក្នុងការបង្កើតនូវវិបត្តិជនអន្តោប្រវេសន្ត៍នៅតាមបណ្តោយព្រំប្រទល់របស់ខ្លួនជាមួយសហគមន៍អឺរ៉ុប,អ្នកការទូតអាមេរិកបាននិយាយ។​ បេសកជនពិសេសអាមេរិកនៅ បែលឡារុស Julie Fisher បានប្រាប់កិច្ចប្រជុំនៅមជ្ឍមណ្ឌល Wilson កាលពីថ្ងៃ២២ខែវិច្ឆិការថា បុរសខ្លាំង Alexander Lukashenko នឹងទទួលខុសត្រូវពេញទី ចំពោះវិបត្តិ ដែលលោកបានបន្សល់ទុកជនអន្តោរប្រវេសន្ត៍ជាច្រើនពាន់នាក់មកពីមជ្ឍឹមបូព៌ា ដែលកំពុងតែទៅណាមិនរួចនៅកកកុញតាមព្រំប្រទល់រវាងសហគមន៍អឺរ៉ុបនិងបែលឡារុស ដូច្នេះយើងត្រូវតែចាត់វិធានការណ៍ដើម្បីផ្លាស់ប្តូរអាកប្បកិរិយារបស់គាត់។

“ សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបបានសម្រេចច្បាស់ណាស់ថា ទណ្ឌកម្មបន្ថែមទៀតដែលជាសម្ពាធនឹងមកដល់ក្នុងពេលឆាប់ៗនេះ”អ្នកស្រីបាននិយាយ ។ សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបបានចោទប្រកាន់ Lukashenko ថាបានបើកផ្លូវឲ្យជនអន្តោរប្រវេសន្ត៍ចូលមកនៅពាសពេញតាមព្រំប្រទល់នៃប្លុកអឺរ៉ុប ដែលជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលរបស់លោក ក្នុងការបង្រ្កាបយ៉ាងឃោឃៅទៅលើក្រុមប្រឆាំង បែលឡារុស ក្រោយពីមានការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ដែលមានការគិតថាបានរៀបចំទុកជាមុន។

Dirk Schuebel ប្រធានគណប្រតិភូសហគមន៍អឺរ៉ុបប្រចាំនៅបែលឡារុស បានប្រាប់អង្គសន្និបាតថា “ស្ថានភាពជនអន្តោរប្រវេសន្ត៍ នៅតែជារឿងដែលគួរឲ្យព្រួយបារម្ភ ហើយទីក្រុង Minsk នៅតែបន្តរបង្កើននូវកំដៅ”។ លោកបាននិយាយថា សហគមន៍អឺរ៉ុបនឹងសហការជាមួយអាមេរិកក្នុងការដាក់ទណ្ឌកម្មនៅជុំក្រោយទៀត។ ប្លុកអឺរ៉ុបរំពឹងថានឹងប្រកាសនូវការពិន័យជុំទី៥ប្រឆាំងទៅនឹងបែលឡារុសនៅថ្ងៃទី២ខែធ្នូ បើយោលទៅតាមមន្ត្រីអឺរ៉ុប។ ទណ្ឌកម្មទាំងនោះត្រូវគេរំពឹងថានឹងសំដៅទៅរកបុគ្គលនិងស្ថាប័នចំនួន៣០។

Fisher មិនបាននិយាយថាទណ្ឌកម្មអាមេរិកនឺងប្រកាសក្នុងថ្ងៃជាមួយគ្នានោះទេ ,Fisher និង Schuebel បានបដិសេធនូវគំនិតថាទណ្ឌកម្មអាមេរិកនិងសហគមន៍អឺរ៉ុប មិនមានផលប៉ះពាល់ដល់បែលឡារុសទេ។ Schuebel បានប្រាប់អង្គសន្និបាតនោះថា "មន្ត្រី បែលឡារុសនិងតំណាងក្រុមហ៊ុនបានតវ៉ាប្រឆាំងទៅនឹងការដាក់ពីន័យរបស់សហគមន៍អឺរ៉ុប ដែលជាសញ្ញាមួយដែលគេគិតថាវានឹងដំណើរការ" លោកបាននិយាយ។

អាល្លឺម៉ង់បានច្រានចោលម្តងទៀតចំពោះសំណើររបស់ Lukashenko ឲ្យទទួលយកជនអន្តោរប្រវេសន្ត៍ខ្លះក្នុងចំណោម២,០០០នាក់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដែនដីអតីតសហភាពសូវៀត បន្ទាប់ពីជនផ្តាច់ការដែលគ្រប់គ្រង បែលឡារុស បានចោទប្រកាន់មន្ត្រីអឺរ៉ុបថា ខកខានមិនបានព្រមព្រៀងជាមួយទីក្រុង Minsk ក្នុងការដោះស្រាយបញ្ហា ព្រមទាំងបានព្រមានថានឹងអាចឈានទៅរកទំនាស់ប្រដាប់អាវុធ។


ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 15:09  គុន ច័ន្ទរដ្ឋា