BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហោរាសាស្រ្តសម្រាប់ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 09:55  BeeTube News
A1

ឆ្នាំជូត (រាសីស្រុតចុះ)

ការបកស្រាយរបស់លោកអ្នក ប្រហែលជាមានការពិបាក។ ប្រសិនបើលោកអ្នក​កំពុង​តែ​រកលេសអ្វី​មួយនោះ ប្រហែល​ជា​វាជារឿង​ល្អ​បំផុត​ដែលលោក​អ្នក​គ្រាន់តែ​និយាយ​ការពិត។

A2

ឆ្នាំឆ្លូវ (រាសីឡើងខ្ពស់ត្រដែត)

តើលោក​អ្នក​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ ​ក្នុង​ការ​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​របស់លោក​អ្នក? ប្រសិនបើលោកអ្នកមានឱកាសចាប់យកគម្រោងធំ ឬគ្រប់គ្រងអ្នកដទៃ ចូរទទួលយកវាទៅ។ កុំបារម្ភថាលោកអ្នកមិនល្អគ្រប់គ្រាន់។ លោកអ្នកគួរបញ្ជាក់ខ្លួនឯងថា តើលោកអ្នកអាចធ្វើវាបានដល់កម្រិតណា។

A3

ឆ្នាំខាល (រាសីល្អជាមធ្យម)

ថ្ងៃនេះ អាចតម្រូវឱ្យលោកអ្នកបង្ហាត់បង្ហាញអ្នកដទៃខ្លះៗ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើឱ្យនរណាម្នាក់យល់ច្រឡំមកលើខ្លួនអ្នក។ ការប្រាស្រ័យទាក់ទងមិនច្បាស់លាស់ ​អាចបណ្តាលឱ្យមានការខកចិត្តខ្លះៗ ដូច្នេះត្រូវមានភាពច្បាស់លាស់ជាមួយនឹងការរំពឹងទុក និងទំនួលខុសត្រូវ។

A4

ឆ្នាំថោះ (រាសីល្អជាមធ្យម)

តើ​លោកអ្នក​មាន​អារម្មណ៍​មិន​ច្បាស់​លាស់​ ​នៅ​ពេល​និយាយ​ដល់​ជីវិត​ស្នេហា​របស់​លោកអ្នកមែន​ទេ? សួរខ្លួនឯងនូវសំណួរសំខាន់ៗដែលទាក់ទងនឹងជីវិតស្នេហារបស់លោកអ្នក ប៉ុន្តែកុំស្មុគស្មាញនឹងសំណួររបស់អ្នកខ្លាំងពេក។ នៅពេលដែលពេលវេលាត្រឹមត្រូវ លោកអ្នកនឹងទទួលបានចម្លើយដែលអ្នកត្រូវការ។

A5

ឆ្នាំរោង (រាសីល្អជាមធ្យម)

តើ​លោកអ្នក​មាន​អារម្មណ៍​ថា ​ផែនការ​របស់​អ្នក​ទាំង​អស់​ត្រូវដួល​រលំ​មែន​ទេ? ទោះបីជាលោកអ្នកខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ លោកអ្នកប្រហែលជាមានអារម្មណ៍ថា កាលៈទេសៈមិនអំណោយផលដល់អ្នកទាល់តែសោះ។ នេះគឺជារឿងធម្មតានោះទេ។ វាបង្រៀនយើងឱ្យវាយតម្លៃឡើងវិញ និងកែតម្រូវអ្វីដែលលោកអ្នកខ្វះខាត។ ដូច្នេះ ប្រសិនបើអ្វីៗមិនដំណើរការ ប្រហែលជាដល់ពេលសម្រាប់ការផ្លាស់ប្តូរហើយ។

A6

ឆ្នាំម្សាញ់ (រាសីល្អជាមធ្យម)

ថ្ងៃនេះ លោកអ្នកអាចមានការងារជាច្រើនដែលដល់ថ្ងៃផុតកំណត់ ដូច្នេះលោកអ្នកត្រូវមានការ​ជំរុញទឹកចិត្ត​ពី​សម្ពាធរបស់លោកអ្នក​ ជំនួស​ឱ្យ​ការនៅ​​ក្រោមការគាបសង្កត់របស់​វា។ ឆន្ទៈដ៏រឹងមាំរបស់លោកអ្នក អាចជួយលោកអ្នកឱ្យងើបឡើងពីលើភាពតានតឹងនៅថ្ងៃនេះ។

A7

ឆ្នាំមមី (រាសីស្រុតចុះ)

ស្តាប់ដោយប្រុងប្រយ័ត្ននូវដំបូន្មានរបស់មនុស្សជាទីស្រឡាញ់របស់លោកអ្នក។ លោកអ្នកប្រហែលជាគិតថា លោកអ្នកដឹងពីអ្វីដែលអ្នកកំពុងធ្វើ ប៉ុន្តែវាអាចទៅរួចដែលមនុស្សជិតស្និទ្ធរបស់លោកអ្នក អាចស្គាល់អ្នកប្រសើរជាងអ្នក។ ថ្លឹងថ្លែងជម្រើសរបស់លោកអ្នក ហើយធ្វើការសម្រេចចិត្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

A8

ឆ្នាំ​មមែ (រាសីស្រុតចុះ)

ប្រសិនបើលោកអ្នកកំពុងគិតអំពីការធ្វើដំណើរកម្សាន្ត ឬរៀបចំកម្មវិធីធំមួយ លោកអ្នកអាចនឹងស្រងាកចិត្ត នៅពេលលោកអ្នកដឹងថាគ្មាននរណាម្នាក់ចង់ជួយលោកអ្នករៀបចំវាឡើង។ ប្រសិនបើវាតម្រូវឱ្យលោកអ្នកមានអារម្មណ៍តានតឹងខ្លាំងពេក អ្នកប្រហែលជាត្រូវបោះបង់វាចោលទៅ។

A9

ឆ្នាំវក (រាសីឡើងខ្ពស់ត្រដែត)

ប្រសិនបើលោកអ្នកគិតថាអ្នកទើបតែមានសំណាងនៅពេលនេះ សូមចាំថារង្វាន់ទាំងនេះ ប្រហែលជាទទួលបានពីការខិតខំប្រឹងប្រែងរបស់លោកអ្នក។ កុំមើលងាយការតស៊ូ និងការលះបង់របស់លោកអ្នក។ ដូចគ្នានេះដែរ កុំបង្អួតភាពជោគជ័យរបស់លោកអ្នកជុំវិញអ្នកដទៃខ្លាំងពេក។

A10

ឆ្នាំរកា (រាសីស្រុតចុះ)

ជំនួសឱ្យការខ្ជះខ្ជាយពេលវេលាដើម្បីបន្តការពន្យារពេលរបស់លោកអ្នក ចូរធ្វើការងាររបស់លោកអ្នកឱ្យរួចរាល់។ លោកអ្នក​ប្រហែល​ជា​មិន​មាន​អារម្មណ៍​ថា​ចង់​ធ្វើ​វានោះ​ទេ ប៉ុន្តែ​វា​អាចនឹងមានលទ្ធផលអាក្រក់ជាងមុន ​ប្រសិន​បើ​លោកអ្នក​ទុក​វា​ចោល។

A11

ឆ្នាំច (រាសីស្រុតចុះ)

ទទួលខុសត្រូវចំពោះសកម្មភាពរបស់លោកអ្នកនៅថ្ងៃនេះ។ កាលណាលោកអ្នកចំណាយពេលវេលាព្យាយាមការពារខ្លួនឯងកាន់តែច្រើន នោះលោកអ្នកកាន់តែមិនសូវមានតម្លៃសម្រាប់ខ្លួនឯង។ សារភាពកំហុស សុំទោស ហើយបន្តទៅមុខទៀត។

A12

ឆ្នាំកុរ (រាសីស្រុតចុះ)

នៅពេលដែលលោកអ្នកគិតថា លោកអ្នកមានដំណោះស្រាយទៅលើបញ្ហាទាំងអស់ដែលលោកអ្នកមាននោះ ការទ្វេប្រហែសតែបន្តិចក៏អាចធ្វើឱ្យលោកអ្នកមានភាពស្មុគស្មាញកាន់តែខ្លាំងផងដែរ។ កុំបណ្តោយឱ្យវាកើតឡើង។ ត្រូវទទួល​ស្គាល់​ថា ​សូម្បី​តែ​នៅ​ពេល​ដែល​អ្វីៗមើលទៅ​ហាក់​ដូច​ជា​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ក៏​វា​តែងតែ​មាន​ឱកាសមួយ​ដែល​អាចបង្ក​ភាព​ច្របូកច្របល់​បានផង​ដែរ។


ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 09:55  BeeTube News