BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកពិចារណារបញ្ជូនសព្វាវុធទៅអ៊ុយក្រែន ខណៈដែលសក្តានុពលនៃការឈ្លានពានរបស់រុស្សីបានកើនឡើង

ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 08:40  គុន ច័ន្ទរដ្ឋា

619c0d365c23e.image

CNN-

រដ្ឋការរបស់លោក Biden កំពុងតែថ្លឹងថ្លែងក្នុងការបញ្ជូនទីប្រឹក្សាយោធា និងសព្វាវុធថ្មីៗទៅកាន់អ៊ុយក្រែន ខណៈដែលរុស្សីបានកសាងកម្លាំងនៅជិតអ៊ុយក្រែន រីឯអាមេរិកបានរៀបចំសម្ព័ន្ធមិត្តសំរាប់លទ្ធភាពនៃការឈ្លានពានមួយទៀតរបស់រុស្សី ប្រភពជាច្រើនបានដឹងអំពីរឿងនេះបានប្រាប់ CNN ។ ការពិភាក្សារអំពីសំណើរនៃកញ្ចប់ជំនួយសព្វាវុធ បានកើតឡើងខណៈដែលអ៊ុយក្រែនបានព្រមានជាសាធារណៈថា ការឈ្លានពានណាមួយនឹងកើតមានយ៉ាងឆាប់រហ័សនៅក្នុងខែមករា។ កញ្ចប់នៃជំនួយរួមមាន កាំភ្លើងប្រឆាំងនឹងរថក្រោះ មីស៊ីលប្រឆាំងនឹងរថពាសដែក និងកាំភ្លើងត្បាល់, ប្រភពបាននិយាយ។

ប្រព័ន្ធការពារអាកាស ដូចជាមីស៊ីល Stinger ក៏ត្រូវបានយកមកពិចារណា, ហើយក្រសួងការពារជាតិក៏បានសង្កត់ទៅលើយុទ្ធោបករណ៍មួយចំនួនដែលបានបញ្ជូនទៅ Afghanistan ដូចជា ឧទ្ធម្ភាគចក្រ M-17 ដែលត្រូវបញ្ជូនទៅអ៊ុយក្រែនវិញ។ M-17 ជាឧទ្ធម្ភាគចក្រដែលអាមេរិកបានទិញពីរុស្សីឲ្យទៅ Afghanistan ។ មន្ទីរបញ្ចកោណ ពេលនេះកំពុងថ្លឹងថ្លែងថា តើត្រូវធ្វើយ៉ាងដូចម្តេចចំពោះឧទ្ធម្ភាគចក្រនេះ បន្ទាប់ពីអាមេរិកដកពី Afghanistan ។

ប៉ុន្តែអ្នកផ្សេងទៀតនៅក្នុងរដ្ឋការលោក Biden មានការព្រួយបារម្ភថា បើសិនជាបញ្ជូនឧទ្ធម្ភាគចក្រនិងកាំជ្រួច Stinger ទៅវានឹងត្រូវបានមើលឃើញដោយរុស្សីថាភាពតានតឹងបានកើនឡើង។ ហើយបើសិនជាចង់បញ្ជូនទីប្រឹក្សាយោធាទៅកាន់តំបន់នោះ វាមិនច្បាស់ថាត្រូវបញ្ជូនចូលទៅក្នុងអ៊ុយក្រែនតែម្តងឬយ៉ាងណា? ប្រភពបាននិយាយ។ លោកវរសេនីយ៍ទោដែលចូលនិវត្តិន៍ Cedric Leigton បានប្រាប់ CNN ថា កាំជ្រួចប្រឆាំងនឹងរថក្រោះ Javelin មានប្រសិទ្ធភាពណាស់ក្នុងការប្រឆាំងទៅរថក្រោះ T-80 ដែលរុស្សីបានដាក់ពង្រាយប្រឆាំនឹងអ៊ុយក្រែនក្នុងពេលនេះ។ ប៉ុន្តែលោកបាននិយាយថា ក្នុងការផ្តល់ជំនួយបន្ថែមទៀតទៅកាន់អ៊ុយក្រែនមិនមានការសង្ស័យទេ វាប្រាកដជាមានហានិភ័យ “ភាពតានតឹងនឹងកើនឡើងកាន់តែខ្លាំងជាមួយក្រុងមូស្គូ”។

ទន្ទឹមគ្នានេះដែរ មន្ត្រីអាមេរិកបានធ្វើការជជែកជាមួយសម្ព័ន្ធមិត្តអឺរ៉ុប អំពីការដាក់ទណ្ឌកម្មថ្មីជាកញ្ចប់រួមគ្នាដែលនឹងមានប្រសិទ្ធភាព បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន ប្រភពបាននិយាយ។ នៅពេលដែលគេសួរអំពីសកម្មភាពយោធារបស់រុស្សី រដ្ឋមន្ត្រីព័ត៌មានប្រចាំសេតវិមាន Jen Psaki បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា រដ្ឋការមានការព្រួយបារម្ភនឹងបានធ្វើអន្តរកម្មជាមួយនឹងសម្ពន្ធភាពអឺរ៉ុប និងដៃគូរក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ រួមទាំងអ៊ុយក្រែនផងដែរ។ អ្នកស្រីបានបន្ថែមទៀតថា អាមេរិកក៏បានជជែកជាមួយរុស្សីផងដែរអំពីបញ្ហាអ៊ុយក្រែន៕


ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 08:40  គុន ច័ន្ទរដ្ឋា