BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលស្នើឲ្យ ចិនបើកការធ្វើដំណើរចេញ-ចូល ដើម្បីលើកស្ទួយវិស័យទេសចរណ៍និងសេវាកម្មផ្លូវអាកាស

ថ្ងៃចន្ទ, 22 ខែវិច្ឆិកា 2021 16:29  មានជ័យ

photo_2021-11-22_16-17-24m

នៅក្នុងសុន្ទរកថា ចូលរួម កិច្ចបជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា  តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា  នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា    បាន  លើក ទឹកចិត្តឱ្យប្រទេសចិន បើកការធ្វើដំណើរចេញ-ចូលឡើងវិញ   ដើម្បី លើកស្ទួយវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការ វិនិយោគជាដើម។  

មានប្រសាសន៏ទៅកាន់កិច្ចប្រជុំ តាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន  និងមានព្រះមហាក្សត្រប្រ៊ុយណេ  ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (Haji Hassanal Bolkiah) ជាប្រធានអង្គប្រជុំ  សម្តេច តេជោ ហ៊ុន សែន  បានលើកឡើងថា ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ  អាស៊ាន-ចិន បានបង្កើតទំនាក់ទំនងដ៏ស្អិតរមួត ប្រកបដោយ សាមគ្គីភាព និងផ្លែផ្កា ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំ មកនូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, វិបុលភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងតំបន់ទាំងពីរ។ 
 សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា  បាន អបអរសាទរ ចំពោះប្រទេសចិន ដែលបានស្តារ និងជំរុញ កំណើនសង្គម-សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ប្រមាណ ៩,៨ភាគរយ ក្នុងរយៈពេលត្រឹមតែ ៩ ខែដំបូង ក្នុងឆ្នាំ ២០២១ នេះ និងអរគុណ ចំពោះប្រទេស ចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង ការស្តារ ព្រមទាំង ជំរុញកំណើន សង្គម-សេដ្ឋកិច្ចឡើងវិញ ទាំងនៅ កម្ពុជា ក៏ដូចជា ក្នុងតំបន់ និងសកលលោក ។

ថ្លែងទៅកាន់កាន់ប្រជុំ នោះ សម្តេច តេជោ ហ៊ុន សែន  ក៏ បានលើកទឹកចិត្តឱ្យចិន បន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះ ក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។ ក្នុងពេល ចំពោះមុខ  កម្ពុជា លើក ទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និង លើកស្ទួយនូវវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការ វិនិយោគ ។ 

ជាទិសដៅអនាគត សម្តេច តេជោ ហ៊ុន សែន  លើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ ២០២៥ (MPAC 2025) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ (BRI) ដើម្បីបង្កើន ប្រសិទ្ធភាពរំហូរទំនិញ, សេវាកម្ម និងចលនាប្រជាជន ៕ (មានជ័យ)

photo_2021-11-22_16-17-25 (2)m

 

photo_2021-11-22_16-17-25m


 


ថ្ងៃចន្ទ, 22 ខែវិច្ឆិកា 2021 16:29  មានជ័យ