ASEAN-
ចិនបានជួបប្រជុំជាមួយមេដឹកនាំមកពីអាស៊ាន សំរាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅពេលដែលមានរបាយការណ៍មកថារដ្ឋជាសមាជិកបានច្រានចោលនូវសំណូមពររបស់ចិនឲ្យមានការចូលរួមពីឧត្តមសេនីយ៍ជាន់ខ្ពស់មីយ៉ាន់ម៉ា។ កិច្ចប្រជុំតាមវីឌីអូ ដែលទទួលដោយលោកប្រធានាធិបតីចិន Xi Jing Ping បានចាប់ផ្តើមនៅថ្ងៃច័ន្ទដោយគ្មានវត្តមានតំណាងរបស់មីយ៉ាន់ម៉ា ដោយយោលទៅតាមទីភ្នាក់ងារព័ត៌មានReuters។ នេះគឺជាលើកទី២ក្នុងរយៈពេល១ខែ ដែលអាស៊ានបានផាត់ចេញអគ្គមេបញ្ជាការ មីងអូងលាំង ពីកិច្ចប្រជុំកំពូល។
ឧត្តមសេនីយ៍បានផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD)កាលពីថ្ងៃទី១ខែកុម្ភះ និងបានធ្វើការបង្រ្កាបទៅលើអ្នកតវ៉ាដោយសន្តិវិធីដែលបានរុញឲ្យមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។ សមាជិកអស៊ានទាំង១០ប្រទេស បានប្រឹងសម្រូចនូវការប្រឹងប្រែងខាងការទូតដើម្បីបញ្ចប់នូវវិបត្តិនេះ ដោយបានព្រមព្រៀងជាមួយ មីង អូងលាំង កាលពីខែមេសា នូវការសម្របសម្រួលមួយ ដែលរួមបញ្ចូលទាំងការជជែកជាមួយនឹងមេដឹកនាំស៊ីវិលដែលគេផ្តួលចេញពីអំណាច អ្នកស្រី អូងសាន ស៊ូជី។ប៉ុន្តែពួកយោធាបានខកខានក្នុងការអនុវត្តិន៍តាមកិច្ចព្រមព្រៀងនេះ ដូច្នេះអស៊ានបានឆ្លើយតបដោយ រារាំងដោយមិនឲ្យ មីង អូងលាំងចូលរួមក្នុងកិច្ចប្រជុំកំពូល។
សេចក្តីសម្រេចចិត្តនេះ មិនដែលមានពីមុនមកសំរាប់ក្រុមនៃប្រទេស ដែលបានបញ្ជាក់ថានឹងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងផងគ្នា និងមានកំណត់ត្រាទាបនៅលើផ្លូវប្រជាធិបតេយ្យ។ បើយោលទៅតាមប្រភពពី Reuters ,គឺឥណ្ឌូណេស៊ី ម៉ាលេស៊ី សឹង្ហបុរី និងប្រ៊ុយណេ ដែលបានបដិសេធនូវបំណងរបស់ចិនក្នុងការទាញបញ្ចូល មីង អូងលាំងឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអស៊ាន-ចិន នៅថ្ងៃច័ន្ទនេះ។ អ្នកការទូតឥណ្ឌូណេស៊ីម្នាក់បានប្រាប់ភ្នាក់ងារព័ត៌មានថា មានតែ មន្ត្រីដែលមិនពាក់ព័ន្ធនឹងនយោបាយទេដែលអាចចូលរួមធ្វើជាតំណាង មីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលអស៊ានបាន។
ទោះបីជាក្រុងប៉េកាំងហាក់ដូចជាទទួលយកនូវសេចក្តីសំរេចនេះ ការពិតគឺថាចិនបានជំរុញឲ្យមានវត្តមានរបស់លោកឧត្តមសេនីយ៍ដើម្បីកកូរនូវភូមិសាស្ត្រនយោបាយក្នុងតំបន់។ josh Kurlantzick ,មន្ត្រីនៃក្រុមប្រឹក្សារទំនាក់ទំនងអន្តរជាតិប្រចាំអាស៊ីអគ្នេយ៍ បាននិយាយថា លោកមិនបានចាត់ទុកការបញ្ចុះបញ្ចូលរបស់ចិនដែលចង់ឲ្យមានវត្តមានរបស់ មីង អូងលាំង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃច័ន្ទនេះថាជាសញ្ញា ដែលទីក្រុងប៉េកាំងកំពុងព្រមានទៅកាន់របបគ្រប់គ្រងយោធានៅមីយ៉ាន់ម៉ានោះទេ។
លោកបានពណ៌នាថា ការក្តោបយកអំណាចនៅក្នុងមីយ៉ាន់ម៉ារបស់ពួកយោធា វាជាមហន្តរាយសំរាប់ទីក្រុងប៉េកាំងក្នុងផ្នែកជាច្រើន។