Washington-
ចារកម្មស៊ើបការសម្ងាត់អាមេរិកបានចែករំលែកនូវព័ត៌មានរួមទាំងផែនទីទៅឲ្យសម្ព័ន្ធមិត្តអឺរ៉ុប ដែលបង្ហាញពីការរៀបចំរបស់កងទ័ពរុស្សី និងកងកាំភ្លើងធំ ដើម្បីរៀបចំការវាយប្រហារជាទ្រង់ទ្រាយធំ និងឆាប់រហ័សរុញច្រានចូលទៅក្នុងទឹកដី អ៊ុយក្រែន ពីច្រើនមុខព្រួញ បើសិនជាលោកប្រធានាធិបតី Vladimir Putin សំរេចចិត្តថានឹងធ្វើការឈ្លានពាន, ដោយយោលទៅតាមអ្នកដែលបានដឹង និងស្តាប់ការសន្ទនាគ្នា។
ក្រុមចារកម្មនោះបានបញ្ជូនការសម្ងាត់នេះទៅកាន់សមាជិកខ្លះរបស់ NATO កាលពីសប្តាហ៍មុន ដើម្បីបង្ហាញពីការគាំទ្រនិងការព្រួយបារម្ភរបស់អាមេរិក អំពីចេតនាដែលអាចធ្វើទៅបានរបស់លោក Putin និងបង្កើនការខិតខំប្រឹងប្រែងការក្នុងវិស័យការទូតដ៏វក់វី ដើម្បីរារាំងចំពោះការឈ្លានពាននេះ ដែលមេដឹកនាំអឺរ៉ុបកំពុងធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយលោកប្រធានាធិបតីរុស្សី។ កាសែត Diplomacy ត្រូវបានគេផ្តល់ព័ត៌មានដោយអ្នកគណនាអាមេរិកាំងម្នាក់ បានឲ្យដឹងថា Putin អាចនឹងថ្លឹងថ្លែងនូវការឈ្លានពានមួយនៅដើមឆ្នាំក្រោយ ខណៈដែលកងទ័ពរបស់ខ្លួនកំពុងតែប្រមូលផ្តុំនៅជិតព្រំដែន។
ព័ត៌មានបានបញ្ចេញដឹងពីសេណារីយ៉ូ ដែលកងទ័ពរុស្សីអាចនឹងឆ្លងកាត់ចូលអ៊ុយក្រែនតាម Crimea, ព្រំប្រទល់រុស្សីនិងតាមបែលឡារុស ដែលចំនួនកងទ័ពមានប្រហែលជា ១០០ វរសេនាតូច ដែលជាសក្តានុពលប្រហែលជាមានទាហ៊ាន ១០០,០០០នាក់ ដាក់ពង្រាយ ដែលជាអ្វីដែលគេពិពណ៌នាថា ជាប្រតិបត្តិការណ៍មួយនៅក្នុងសមរភូមិដ៏ស្វិតស្វាញ និងត្រជាក់ធ្លាក់ទឹកកក, ដែលនឹងគ្របដណ្តប់ទៅលើទឹកដីដែលគេបន្តកាន់កាប់ដ៏យូរអង្វែង។
មនុស្ស២នាក់បាននិយាយថា ទីក្រុងមូស្គូបានកោះហៅទាហ៊ានបម្រុងជាច្រើនពាន់នាក់ នៅក្នុងទំហំនៃវិសាលភាពដែលមិនធ្លាប់មានពីមុនមក ក្រោយពីសហភាពសូវៀតបានដួលរំលំ។ ពួកគេបាននិយាយពន្យល់អំពីតួនាទីនៃទាហ៊ានបម្រុង នៅក្នុងទំនាស់ណាមួយ ថាពួកគេនឹងកាន់កាប់ទឹកដីដែលវាយយកបានបន្ទាប់ពីកងទ័ពស្រួចបានត្រួសត្រាយផ្លូវវាយយកបាន, រុស្សីមិនបានប្រកាសជាសាធារណៈក្នុងការកោះហៅទាហ៊ានបម្រុងដែលមានទំរង់ទ្រាយធំនេះទេ។
មនុស្សម្នាក់បាននិយាយថា សហរដ្ឋអាមេរិកបានសហរដ្ឋអាមេរិកបានចែករំលែកផងដែរ នូវព័ត៌មានអំពីការកើនឡើងនូវការផ្សាយនូវព័ត៌មានបំពុលដោយអ្នកប៉ិនប្រសប់ខាងវោហារសាស្ត្រជ្រើសរើសដោយរុស្សីនៅក្នុងទីក្រុង Kyiv ដើម្បីជាចិត្តសាស្ត្របំផ្លាញស្ថិរភាពនៅក្នុងអ៊ុយក្រែន។ Putin កាលពីសប្តាហ៍មុនបានបដិសេធនូវចេតនាក្នុងការឈ្លានពាន ប៉ុន្តែបានស្វាគមន៍នូវការប្រកាសភាពអាសន្នថាជា ភស្តុតាង១ដែលបង្ហាញពីទង្វើរបស់លោកធ្វើឲ្យមានចំណាប់អារម្មណ៍ពីអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕