មានមនុស្សជាច្រើនបានងាកមកប្រើជម្រើសធម្មជាតិ ដើម្បីកម្ចាត់មុនជំនួសវិញដោយសារតែវាសុវត្ថិភាពនិងអស់លុយតិច។ ថ្ងៃនេះយើងខ្ញុំណែនាំនូវវិធីធម្មជាតិចំនួន 4យ៉ាង ដើម្បីកម្ចាត់មុនបានយ៉ាងឆាប់រហ័សដូចគេបេះតែម្តង។
១. លាបជាមួយប្រទាល កន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ ឬហៅម្យ៉ាងទៀតថា (aloevera) គឺជារុក្ខជាតិមួយដែលងាយរកបាននៅតំបន់ត្រូពិច ដែលវាត្រូវបានគេទទួលស្គាល់ថាអាចជួយប្រឆាំងនឹងបាក់តេរី កាត់បន្ថយការរលាក និងលើកកម្ពស់ការព្យាបាលមុខរបួសយ៉ាងមានប្រសិទ្ធភាព។
វិធីធ្វើ
- កោសជែលចេញពីស្លឹក aloe vera ជាមួយស្លាបព្រាឬកាំំបិត។
- លាបជែលលើស្បែករបស់អ្នកទាំងមូលឬត្រង់កន្លែងមានមុន។
- ទុកចោល ១៥ ទៅ ២០នាទី រួចលាងមុខចេញជាមួយទឹក
- ធ្វើបែបនេះ 1-2 ដងក្នុងមួយថ្ងៃ ឬច្រើនជាងនេះតាមការចង់បាន។
២. ការព្យាបាលជាមួយប្រេងដើមតែ
ប្រេងដើមតែ ត្រូវបានចម្រាញ់ចេញពីស្លឹករបស់ដើមឈើ Melaleuca alternifolia ដែលមានដើមកំណើតនៅប្រទេសអូស្ត្រាលី។ វាត្រូវបានគេស្គាល់ថាមានសមត្ថភាព ប្រឆាំង នឹង បាក់តេរី និង កាត់បន្ថយការរលាកស្បែក។ ជាពិសេស ប្រេងដើមតែជួយប្រឆាំងនឹង P. Acne និង S. epidermidis ដែលជាបាក់តេរីពីរប្រភេទដែលអាចបណ្តាលឱ្យកើតមុន។
តែអ្នកត្រូវកត់សម្គាល់ថាប្រេងដើមតែមានថាមពលខ្លាំងហើយអាចបណ្តាលឱ្យឡើងក្រហម និងរលាក នៅពេលលាបដោយផ្ទាល់ទៅលើស្បែក។ សម្រាប់ហេតុផលនេះ វាគួរតែលាយជាមួយប្រេងដូងឬប្រេងអូលីវ។
វិធីធ្វើ
- លាយប្រេងដើមតែ ១ ដំណក់ ជាមួយប្រេងធម្មជាតិ ១ស្លាបព្រាកាហ្វេ។
- ជ្រលក់ សំឡីកប្បាស ចូលក្នុងល្បាយ ហើយលាបត្រង់កន្លែងកើតមុន។
- អាចលាបឬមិនលាបក្រែមសំណើមបន្ថែម។
- ធ្វើបែបនេះ 1-2 ដងក្នុងមួយថ្ងៃ។
៣. ការព្យាបាលជាមួយប្រេងផ្កា
ប្រេងសំខាន់ៗដែលមានដូចជា Cinnamon, ផ្កាកុលាប, ផ្កា lavender, និងផ្កា clove អាចប្រឆាំងនឹងបាក់តេរី ដែលបង្កឱ្យកើតមុន S. epidermidis និង P. acnes។ ផ្កា Rosemary និងស្លឹកគ្រៃក៏ត្រូវបានបង្ហាញថា មានប្រសិទ្ធភាពក្នុងការរារាំងមុនផងដែរ។
វិធីធ្វើ
- លាយប្រេងផ្កាណាមួយដែលបានរៀបរាប់ខាងលើចំនួន 10 ដំណក់ជាមួយប្រេងធម្មជាតិ 30ml ។
- យកសំឡីជ្រលក់ចូលក្នុងល្បាយ ហើយលាបត្រង់កន្លែងកើតមុន។
- ធ្វើបែបនេះ 1-2 ដងក្នុងមួយថ្ងៃ ឬច្រើនជាងនេះ។
៤. លាបតែបៃតងលើស្បែក
តែបៃតងមានផ្ទុកសារជាតិ flavonoids និង tannins ដែលត្រូវបានគេស្គាល់ថា ជួយប្រឆាំងនឹងការរលាក និងបាក់តេរី ដែលអាចបណ្តាលឱ្យកើតមុន។
វាក៏មាននៅក្នុងសារធាតុប្រឆាំងអុកស៊ីតកម្ម epigallocatechin-3-gallate (EGCG) កម្រិតខ្ពស់ផងដែរដែលត្រូវបានបង្ហាញក្នុងការប្រឆាំងនឹងការរលាក កាត់បន្ថយការផលិតជាតិខ្លាញ់និងរារាំងការលូតលាស់របស់មុនផងដែរ។ មានផលិតផលថែរក្សាស្បែកមួយក្តាប់តូចនៅលើទីផ្សារ តែអ្នកអាចជ្រើសរើសវិធីធ្វើនៅផ្ទះ ព្រោះតែបៃតង ប៉ុន្តែវាមានលក្ខណៈសាមញ្ញ និងមានតម្លៃថោកនោះទេ។
វិធីធ្វើ
- យកតែបៃតងត្រាំក្នុងទឹកកំពុងពុះរយៈពេល 3-4 នាទី។
- ទុកឱ្យតែត្រជាក់អ៊ុនៗ
- លាបវាលើមុខរបស់អ្នកជាមួយនឹង ដុំសំឡី ឬបាញ់វាដោយប្រើដបបាញ់
- ទុកចោល ១៥ នាទី រួចលាងមុខចេញជាមួយទឹក
- លាប 1-2 ដងក្នុងមួយថ្ងៃ ឬតាមតម្រូវការ។ វាអាចត្រូវបានរក្សាទុកក្នុងទូទឹកកករហូតដល់ 2 សប្តាហ៍៕