ឆ្នាំជូត (រាសីល្អជាមធ្យម) ពន្លឺនៃការយល់ដឹង ប្រហែលនឹងកើតឡើងនៅពេលដែលលោកអ្នកឈប់ស្វែងរកវា។ ចម្លើយនឹងមិនធ្លាក់មកពីលើមេឃទេ ប៉ុន្តែពួកវានឹងលេចឡើង នៅពេលដែលលោកអ្នកព្រមទទួលយកពួកវា។ ត្រូវបើកចំហចំពោះដំណោះស្រាយ។ កុំរុញចោលដំណោះស្រាយទាំងនោះ ព្រោះវានឹងមានសម្រាប់លោកអ្នក។ |
|
ឆ្នាំឆ្លូវ (រាសីល្អជាមធ្យម) បើកទ្វារ ហើយរៀបចំបន្ទប់។ របស់ល្អ គឺពិបាកនឹងទទួលបាន នៅពេលដែលលោកអ្នកមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ដាក់វា ក្នុងជីវិតរបស់លោកអ្នក។ បោសសម្អាតសំរាម ហើយបោះចោលអ្វីដែលមិនមានប្រយោជន៍ចោល។ |
|
ឆ្នាំខាល (រាសីឡើងខ្ពស់ត្រដែត) ខណៈពេលដែលលោកអ្នកអាចមានថាមពលច្រើន បរិយាកាសនៅថ្ងៃនេះ នឹងលើកទឹកចិត្តលោកអ្នកឱ្យទទួលយកវាដោយងាយស្រួល។ ទស្សនាសារមន្ទីរ ពិព័រណ៍តាមដងផ្លូវ ឬបណ្ណាល័យ។ ស្វែងយល់ពីអ្វីដែលថ្មីៗអំពីវប្បធម៌របស់លោកអ្នក ឬអ្នកដ៏ទៃ ដើម្បីពង្រីកគំនិតរបស់លោកអ្នក។ |
|
ឆ្នាំថោះ (រាសីស្រុតចុះ) ពិចារណាឱ្យបានហ្មត់ចត់ មុននឹងអញ្ជើញនរណាម្នាក់ឱ្យចូលមកក្នុងជីវិតរបស់លោកអ្នក ដែលប្រហែលជាអាចធ្វើបាបលោកអ្នកទៅវិញ។ ខណៈពេលដែលលោកអ្នកប្រហែលជាជឿជាក់លើការអភ័យទោស និងការផ្តល់ឱកាសទីពីរ លោកអ្នកក៏ដឹងដែរថា ភាពស្មោះត្រង់ គឺជាអ្វីមួយដែលទទួលបានពីសកម្មភាពរបស់មនុស្សម្នាក់ៗ។ |
|
ឆ្នាំរោង (រាសីល្អជាមធ្យម) លោកអ្នកនឹងដឹងពីអ្វីដែលត្រូវធ្វើ ប៉ុន្តែតើលោកអ្នកមានទំនុកចិត្តក្នុងការអនុវត្ត តាមគំនិតរបស់លោកអ្នកឬទេ? ជំហានចុងក្រោយគឺសកម្មភាព។ លោកអ្នកនឹងទទួលបានដំណឹងល្អណាមួយ នៅពេលដែលលោកអ្នកចាប់ផ្តើមធ្វើវា ហើយលោកអ្នកប្រហែលជាមានអារម្មណ៍ថា ធ្វើការបានសម្រេច ហើយមានមោទនភាពនឹងភាពជោគជ័យរបស់លោកអ្នក។ |
|
ឆ្នាំម្សាញ់ (រាសីឡើងខ្ពស់ត្រដែត) តើលោកអ្នកបានបាត់បង់ការគ្រប់គ្រងលើភាពឯករាជ្យរបស់លោកអ្នកទេ? ប្រហែលជាដល់ពេលដែលត្រូវទាមទារអត្តសញ្ញាណរបស់លោកអ្នកឡើងវិញ ហើយអះអាងវាប្រាប់ទៅកាន់ពិភពលោក។ លោកអ្នកមិនចាំបាច់ធ្វើទង្វើមិនល្អចំពោះវានោះទេ ប៉ុន្តែវាប្រហែលជារឿងល្អក្នុងការរំលឹកអ្នកដទៃថា លោកអ្នកជាមនុស្សបែបណា ហើយត្រូវការអ្វី។ |
|
ឆ្នាំមមី (រាសីឡើងខ្ពស់ត្រដែត) គោលបំណងរបស់លោកអ្នក ប្រហែលជាមានថាមពលខ្លាំងនៅថ្ងៃនេះ។ នោះជាការល្អ ព្រោះថាលោកអ្នកអាចប្រឈមមុខនឹងស្ថានភាពដែលទាមទារវិធីសាស្រ្តថ្លឹងថ្លែងស្ថានការដោយមិនបញ្ចូលអារម្មណ៍មនោសញ្ចេតនា។ |
|
ឆ្នាំមមែ (រាសីល្អជាមធ្យម) ថ្វីដ្បិតតែមានរូបរាងខាងក្រៅរឹងមាំក៏ដោយ ក៏លោកអ្នកមានភាពកក់ក្តៅនៅខាងក្នុងខ្លួនរបស់លោកអ្នក ដែលអាចកែប្រែបុគ្គលិកលក្ខណៈដែលត្រជាក់បំផុតរបស់លោកអ្នកបាន។ |
|
ឆ្នាំវក (រាសីស្រុតចុះ) នៅពេលដែលមនុស្សពីរនាក់មានជម្លោះ គឺដោយសារទំនាក់ទំនងរបស់ពួកគេមានបញ្ហា។ លោកអ្នកប្រហែលជាយល់ថា ដៃគូរបស់លោកអ្នកចូលចិត្តនិយាយស្តីអំពីបញ្ហារបស់គេជាជាងស្តាប់សម្តីរបស់លោកអ្នក។ តើលោកអ្នកគួរធ្វើអ្វី? លោកអ្នកគួរសម្របសម្រួល ស្តាប់ បន្ទាប់មកសួរ ដើម្បីពិភាក្សាអំពីអ្វីដែលនៅក្នុងចិត្តរបស់លោកអ្នកវិញ។ |
|
ឆ្នាំរកា (រាសីឡើងខ្ពស់ត្រដែត) មន្តស្នេហ៍ នឹងរត់មករកលោកអ្នកនៅថ្ងៃនេះ។ ប្រើវាដើម្បីជួយសមាជិកគ្រួសារ ឬមិត្តភ័ក្តិរបស់លោកអ្នក ដើម្បីទទួលបានអ្វីដែលពួកគេចង់បាន។ |
|
ឆ្នាំច (រាសីល្អជាធម្យម) វិធីដែលលោកអ្នក ជាធម្មតាដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់លោកអ្នក ប្រហែលជាមិនដំណើរការនៅថ្ងៃនេះទេ។ សាកល្បងវិធីសាស្រ្តផ្សេងៗ ហើយសុខចិត្តសុំជំនួយពីអ្នកដទៃ។ |
|
ឆ្នាំកុរ (រាសីស្រុតចុះ) នៅថ្ងៃនេះ លោកអ្នកគ្មានអ្វីខុសនោះទេក្នុងការគូសព្រំដែនរបស់លោកអ្នកជាមួយអ្នកដទៃ ប្រសិនបើលោកអ្នកនឿយហត់ តានតឹង ឬគ្រាន់តែត្រូវការពេលមួយថ្ងៃសម្រាប់ខ្លួនលោកអ្នក។ ការបដិសេធសំណើរណាមួយ នឹងមិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកអ្នកទេ។ |