ពិតណាស់សូកូឡាត្រូវបានគេទទួលស្គាល់ថាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានជាតិខ្លាញ់ដែលមានសុខភាពល្អ។ សូកូឡាខ្មៅ គឺអាចធ្វើឲ្យមានសុខភាពល្អ ជាពិសេសដោយសារតែកម្រិតប្រឆាំងអុកស៊ីតកម្មខ្ពស់របស់វា។ យោងតាម Harvard T.H. បាននិយាយថា ធាតុផ្សំសំខាន់របស់សូកូឡាខ្មៅ កាកាវ(Cocoa) មានផ្ទុកនូវសារធាតុ flavanols ទង់ដែង ជាតិដែក ស័ង្កសី ម៉ាញេស្យូម និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត ។
ប៉ុន្តែតើមានអ្វីកើតឡើងនៅពេលដែលអ្នកញ៉ាំសូកូឡាច្រើនពេកនោះ?
១. អាចនាំឱ្យឡើងទម្ងន់
សូកូឡាខ្មៅអាចបង្កើនការឆ្អែត និងកាត់បន្ថយការឃ្លានជាតិស្ករ ដោយសារតែវាមានជាតិខ្លាញ់ខ្ពស់។ Clinical evidence បង្ហាញថា ការញ៉ាំសូកូឡាទឹកដោះគោនៅពេលព្រឹក អាចទប់ស្កាត់ការឃ្លាន និងការចង់ទទួលទានជាតិស្ករ ខណៈពេលដែលវាបង្កើនការបំបែកជាតិខ្លាញ់។ ការញ៉ាំសូកូឡានៅពេលល្ងាច អាចជួយរាងកាយរបស់អ្នកបាននៅពេលអស់កម្លាំង និងប្រើប្រាស់កាបូអ៊ីដ្រាតកាន់តែមានប្រសិទ្ធភាព។ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកញ៉ាំសូកូឡាច្រើនជាង៥០ក្រាមក្នុងមួយពេលហើយការបន្តញ៉ាំបែបនេះយូរៗទៅអាចក្លាយជាទម្លាប់ ដែលបណ្តាលឱ្យឡើងទម្ងន់ និងបំផ្លាញសុខភាពរបស់អ្នក។
២. បណ្តាលឱ្យឈឺក្បាលនិងគេងមិនលក់
អ្នកជំនាញសុខភាពភាគច្រើន មិនបានណែនាំឲ្យញ៉ាំ សូកូឡាមុនពេលចូលគេងនោះទេ ព្រោះកាកាវ ដែល ជា សារធាតុ ផ្សំ ចម្បង សម្បូរទៅដោយ ជាតិ កាហ្វេអ៊ីន ហើយមាននៅក្នុងសូកូឡាប្រហែល 23 មីលីក្រាមក្នុងមួយអោន (យោងតាមរយៈ MyFoodData) ។ នេះមានន័យថា ការទទួលទានសូកូឡាខ្មៅ ៤ ឬ ៥អោន ក្នុងពេលតែមួយ គឺប្រហាក់ប្រហែលនឹងការផឹកកាហ្វេមួយពែងដែរ ទាក់ទងនឹងជាតិកាហ្វេអ៊ីន។
គ្លីនិក Cleveland បាននិយាយថា មនុស្សភាគច្រើនអាចទទួលទានជាតិកាហ្វេអ៊ីនរហូតដល់ 400 មីលីក្រាមក្នុងមួយថ្ងៃដោយសុវត្ថិភាព។ ប៉ុន្តែការញ៉ាំវាច្រើនពេក អាចបណ្តាលឱ្យគេងមិនលក់ ញ័រខ្លួន ថប់បារម្ភ ឈឺក្បាល និងផលប៉ះពាល់ផ្សេងទៀត។
វេជ្ជបណ្ឌិត Beth Czerwony (តាមរយៈ Cleveland Clinic) ព្រមានថា "ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យមានការផលិតអាស៊ីតក្នុងក្រពះកាន់តែធ្ងន់ធ្ងរ" ។ ដូច្នេះហើយ វាមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានការក្រហាយទ្រូង ឬជំងឺច្រាលក្រពះពោះវៀន (GERD) នោះទេ។ ដោយសារសូកូឡាមានជាតិកាហ្វេអ៊ីនខ្ពស់ វាអាចនាំឱ្យមានបញ្ហារំលាយអាហារ។