Europe-
ជនជាតិអៀរ៉ាក់ជាច្រើនរយនាក់ដែលបានមកបោះជំរុំជាច្រើនសប្តាហ៍នៅព្រំប្រទល់ បែលឡារុសដ៏សែនត្រជាក់ជាមួយនិងសហគមន៍អឺរ៉ុប បានឡើងយន្តហោះត្រឡប់ទៅអៀរ៉ាក់វិញកាលពីថ្ងៃព្រហស្បត៍ ដែលជាជើងយន្តហោះទីមួយក្នុងរយៈពេលប៉ុន្មានខែចំពេលដែលមានការប្រឈមមុខរវាងបស្ចឹមប្រទេសនិងទីក្រុង Minsk អំពីជោគវាសនានៃជនអន្តោរប្រវេសន្ត៍។
វានៅមិនទាន់មានការច្បាស់លាស់នៅឡើយ ថាការធ្វើមាតុភូមិនិវត្តិន៍តាមយន្តហោះថាជាសញ្ញាវិបត្តិបានថមថយ ឬក៏វាគ្រាន់តែជាការពន្យាពេល។ ប្រទេសនៅអឺរ៉ុបបានចោទប្រកាន់ បែលឡារុសថាបានដឹកជនអន្តោរប្រវេសន្ត៍តាមយន្តហោះពីមជ្ឍឹមបូព៌ាហើយបានរុឋញច្រានពួកគេឲ្យប៉ុនប៉ងឆ្លងកាត់ព្រំប្រទល់ដោយខុសច្បាប់។ បែលឡារុសបានប្រកែកថាខ្លួនជាអ្នកបង្កើតចលាចលនេះ ប៉ុន្តែបាននិយាយថា ខ្លួនអាចជួយដោះស្រាយបញ្ហានេះបាន បើសិនជាសហគមន៍អឺរ៉ុបលើកលែងទណ្ឌកម្មដែលដាក់មកលើខ្លួនក្នុងការបង្រ្កាបទៅលើអ្នកតវ៉ាប្រឆាំងកាលពីឆ្នាំមុន។
ដែលជាសញ្ញាមួយដ៏អាក្រក់អាក្រីនៃលក្ខ័ណដ៏សែនលំបាកដែលជនអន្តោរប្រវេសន្ត៍កំពុងប្រឈមនៅឯព្រំប្រទល់ មជ្ឍមណ្ឌលប៉ូឡូញសំរាប់ជំនួយអន្តរជាតិ បាននិយាយថាប្តីប្រពន្ធ២នាក់មានរបួសដែលពួកគេបានជួបកាលពីព្រឹកថ្ងៃព្រហស្បត៍បានប្រាប់ពួកគេថា កូនរបស់គេដែលទើបតែមានអាយុ១ខួបបានស្លាប់បាតបង់ជីវិតនៅក្នុងព្រៃ។ រហូតមកទល់នឹងពេលនេះ មានការប៉ាន់ប្រមាណថា យ៉ាងហោចណាស់ក៏មានមនុស្សប្រហែលជា៨នាក់បានស្លាប់បាត់បង់ជីវិតនៅឯព្រំប្រទល់នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ជនជាតិអៀរ៉ាក់ដែលមានចំនួនដ៏ច្រើននៅក្នុងចំណោមមនុស្សទាំងឡាយដែលបានមកបោះជំរុំនៅតាមព្រំប្រទល់ បែលឡារុស កំពុងស្វែងរកច្រកចូលដើម្បីនឹងមានជីវិតថ្មីដ៏ល្អប្រសើរនៅក្នុងប្រជាជាតិដែលមានវិបុលសុខចំនួន២៧ប្រទេសនៃសហគមន៍អឺរ៉ុប។ ៤៣០នាក់ដែលភាគច្រើនជាជនជាតិអៀរ៉ាក់ ឃឺដ បានវិលត្រឡប់តាមយន្តហោះទៅកាន់អៀរ៉ាក់វិញចេញពីទីក្រុង Minsk កាលពីថ្ងៃព្រហស្បត៍ ក្រសួងការបរទេសអៀរ៉ាក់បាននិយាយ។
ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍បែឡារុសដែលជារបស់រដ្ឋ (Belavia Airlines) បានបញ្ឍប់មិនអនុញ្ញាតិឲ្យពលរដ្ឋពីប្រទេស អាហ្វហ្គានីស្ថាន អៀរ៉ាក់ លីបង់ លីប៊ី ស៊ីរី និងយេម៉ែន ឲ្យឡើងលើយន្តហោះពី អូបេគីស្តង់ ទៅកាន់ទីក្រុងMinskទេ អង្គភាពសារព័ត៌មាន Belta News បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍បាននិយាយកាលពីថ្ងៃព្រហស្បត៍។