LBC-
រដ្ឋមន្ត្រីក្រសួងការពារជាតិ Ben Wallace បានចុះហត្ថលេខាលើអនុសញ្ញាមួយជាមួយអ៊ុយក្រែនកាលពីអាទិត្យមុន ដែលនៅក្រោមកិច្ចព្រមព្រៀងនោះរដ្ឋាភិបាលរបស់ប្រទេសអាចប្រើប្រាស់ហិរញ្ញវត្ថុក្នុងការចុះកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ចក្រភពអង់គ្លេសដើម្បីជួយពង្រឹងនូវសមត្ថភាពខាងនាវា។ មានការរំពឹងថានឹងជួយផ្តល់នូវនាវាដែលប្រឆាំងនឹងគ្រាប់មីនចំនួន២គ្រឿង(MCMV),បណ្តុំផលិតកម្មសំរាប់នាវាប្រដាប់ដោយមីស៊ីលចំនួន៨គ្រឿង ,និងការប្រគល់នូវប្រព័ន្ធទំនើបកម្មនៃសព្វាវុធដែលបំពាក់នៅលើនាវាដែលមានស្រាប់,បណ្តុំផលិតកម្មនៃនាវាពិឃាត១គ្រឿង និងការគាំទ្រខាងប្រឹក្សារយោបល់និងបច្ចេកទេសសំរាប់ការផលិតហេដ្ឋារចនាសម្ព័ន្ធនាវារួមបញ្ចូលទាំងសម្ភារៈ។
រឿងនេះបានកើតមានឡើងបន្ទាប់ពី Borris Johnsonបានព្រមាន Vladimir Putin ប្រឆាំងទៅនឹងការបង្កើតនូវកំហុសដ៏គួរឲ្យសោកស្តាយ ខណៈដែលភាពតានតឹងបានកើនឡើងនៅតាមព្រំប្រទល់រវាងរុស្សីនិងអ៊ុយក្រែន។លោកនាយករដ្ឋមន្រ្តីបានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងនៃសភាកាលពីម្សិលម៉ិញ, ត្រូវបានគេសួរអំពីបញ្ហារវាងប៉ូឡូញនិងបែលឡារុសនិងស្ថានការណ៍នៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍រួមរបស់លោក Wallace និងរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Oleksi Yriyovyuch បាននិយាយថា “ អ៊ុយក្រែននិងចក្រភពអង់គ្លេសគឺជាដៃគូរយុទ្ធសាស្ត្រក្នុងវិស័យការពារនិងសន្តិសុខជាតិ” ថ្លែងកាលពីសប្តាហ៍មុន ខណៈដែលកិច្ចព្រមព្រៀងរចនាសម្ព័ន្ធអន្តររដ្ឋាភិបាលត្រូវបានចុះហត្ថលេខានៅទីក្រុងឡុងដ៍។“ ឯកសារនេះបន្តរឲ្យមានការលូតលាស់នៅក្នុងគម្រោងរួមគ្នាមួយដើម្បីអភិវឌ្ឍន៍នួវសមត្ថភាពនៃកងកម្លាំងនាវានៃកងកម្លាំងអ៊ុយក្រែន ដែលមានបានយល់ព្រមនៅក្នុងខែមិថុនា នៅពេលដែលចក្រភពអង់គ្លេសនិងអ៊ុយក្រែនបានចុះហត្ថលេខាលើអនុស្សារណៈនៃការអនុវត្តន៍ដើម្បីសហការណ៍ក្នុងការជំរុញនិងបង្កើនសមត្ថភាពកងនាវា ចរណ៍អ៊ុយក្រែន។
ឯកសារនោះបានបន្ថែមទៀតថា “ រដ្ឋាភិបាលរបស់យើងមិនត្រូវការគូប្រជែង ឬក៏ស្វែងរកមធ្យោបាយណាមួយដែលជាយុទ្ធសាស្ត្រក្នុងការឡោមព័ទ្ធ ឬក៏គាស់រំលើងសហព័ន្ធរស្សី ។ យើងមានការព្រួយបារម្ភពីការករសាងកងទ័ពនិងសកម្មភាពរបស់រុស្សីនៅជុំវិញព្រំប្រទល់របស់អ៊ុយក្រែន។” អធិបតេយ្យភាពនិងបូរណៈភាពដែនដីជាតិជារឿងដែលមិនអាចប្រកែកបាន”។ ចក្រភពអង់គ្លេសនឹងឈរប្រកៀកស្មាទល់និងស្មាជាមួយនឹងប្រជាពលរដ្ឋ អ៊ុយក្រែន និងបន្តរការប្តេជ្ញាចិត្តដ៏យូរលង់ដើម្បីគាំទ្រពួកគេ។