ខាមីឡា និង ស្សនម៉េនដេស ប្រកាសបែកគ្នាបន្ទាប់ពីស្រឡាញ់គ្នាអស់រយៈពេលពីរឆ្នាំកន្លងទៅ។ តារាចម្រៀងមួយគូនេះ បានចេញប្រកាសទាំងពីរនាក់នៅលើបណ្តាញសង្គមថា ពួកគេសម្រេចចិត្តបែកគ្នាដោយដើរផ្លូវជីវិតរៀងខ្លួន កាលពីថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2021នេះ។ ដែលនៅក្នុងខ្លឹមសារបានសរសេរថា "សួស្តីអ្នកទាំងអស់គ្នា ពួកយើងបានសម្រេចចិត្តធ្វើការបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកយើងហើយ ប៉ុន្តែក្តីស្រឡាញ់របស់ពួកយើងក្នុងនាមជាមិត្តល្អនៅតែរឹងមាំដដែល។ ពួកយើងចាប់ផ្តើមចំណងស្នេហាពីមិត្តល្អ ហើយក៏បញ្ចប់ចំណងស្នេហានេះប្រែទៅជាមិត្តល្អនឹងគ្នាវិញដដែល។ ពួកយើងអរគុណអ្នកទាំងអស់គ្នាយ៉ាងខ្លាំងដែលតែងតែគាំទ្រពួកយើងតាំងពីដើមមក និងនៅតែបន្តគាំទ្រពួកយើង។"