Aljazeera-
នាវា៣គ្រឿងនៃឆ្មាំសមុទ្ទចិនបានរារាំង និងបាញ់ទឹកដាក់នាវាហ្វីលីពីនដឹកភ័ស្តុភារនៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅនៃប្រទេស (EEZ) នៅក្នុងជម្លោះសមុទ្ទចិនខាងត្បូង, ហ្វីលីពីនបាននិយាយ។ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន Theodore Locsin បាននិយាយថាឧប្បទ្ទវហេតុបានកើតឡើងនៅជិត Ayungin Shoal (Second Thomas Shoal) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយនាវាហ្វីលីពីនដែកបានដឹកស្បៀងទៅឲ្យបុគ្គលិកយោធាដែលប្រចាំការនៅក្បែរនោះ បានត្រូវបង្ខំចិត្តឲ្យបោះបង់បេសកកម្មរបស់ខ្លួន តែមិនមានរបាយការណ៍អំពីអ្នករងរបួសទេ។
“សកម្មភាពនៃនាវាឆ្មាំសមុទ្ទចិនខុសច្បាប់ “ Locsin និយាយនៅក្នុងសេចក្តីថ្លែងការណ៍ ចែកចាយទៅដល់បណ្តាញប្រព័ន្ធផ្សព្វផ្សាយដោយរដ្ឋមន្ត្រីក្រសួងការបរទេស។ “ចិនពុំមានសិទ្ធក្នុងការចាប់បង្ខំឲ្យអនុវត្តិន៍ច្បាប់នៅក្នុង និងក្រៅតំបន់នេះទេ គេត្រូវប្រុងប្រយ័ត្ន និងដកខ្លួនថយ”។ ចិនបានអះអាងសឹងតែសមុទ្ទចិនទាំងមូលដែលឈរនៅលើមូលដ្ឋានបន្ទាត់ដាច់ៗចំនួន៩ (Nine dash Line) ដែលតុលាការអន្តរជាតិបានកាត់សេចក្តីថាគ្មានតម្លៃកាលពី៥ឆ្នាំមុន ថាជារបស់ខ្លួន។
ទីក្រុងប៉េកាំងមិនបានអើពើទៅនឹងសាលក្រមនោះ ផ្ទុយទៅវិញបានស្ថាបនាកោះសិប្បនិម្មិត្តនិងដាក់ពង្រាយកងនាវាឆ្មាំសមុទ្ទ និងហ្វូងនាវានេសាទទៅកាន់សមទ្ទដែលមានជម្លោះ ដែលអះអាងដោយ ហ្វីលីពីន វៀតណាម ម៉ាលេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់ ថាជាដែនទឹករបស់ខ្លួន។ Locsin បានចោទប្រកាន់ចិនថាមិនបានហ្វឹកហាត់នូវការអត់ធ្មត់ និងបាននិយាយថា លោកបានបញ្ជូននូវការថ្កោលទោសដោយភាពក្តៅក្រហាយរបស់ទីក្រុងម៉ានិលនិងការតវ៉ា ចំពោះឧប្បទ្ទវហេតុនេះទៅកាន់ឯកអគ្គរដ្ឋទូតចិន។
Ayungin Shoal គឺជាផ្នែកមួយនៃកោះ Kalayaan និងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅរបស់ហ្វីលីពីន ដែលមានចម្ងាយ៣៧០គីឡូម៉ែត្រ (200 nautical mile) ពីដីកោះ។ កាលពីដើមឆ្នាំនេះ ហ្វីលីពីនបានប្តឹងតវ៉ាអពីវត្តមានដ៏យូរប្រហែលជាមួយសប្តាហ៍នៃនាវារបស់ចិនដែលគេហៅថា ក្រុមសកម្មប្រយុទ្ធដែនសមុទ្ធ នៅតំបន់ប៉ប្រះទឹក Whitsun Reef ដែលមានចម្ងាយ៣២០គីឡូម៉ែត្រ (175 nautical mile) ភាគខាងលិចនៃកោះ Palawan នៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅ (EEZ) ហ្វីលីពីន៕