អ្នកនាំពាក្យក្រសួងការប្រទេស Ned Price បាននិយាយថាសហរដ្ឋអាមេរិកនឹងមិនអនុគ្រោះចំពោះការធ្វើតេស្តសាកល្បងមីស៊ីលក្នុងការបាញ់កម្ទេចផ្កាយរណបខ្លួនឯង ប្រភេទ ASAT។ មីស៊ីល ASAT បំផ្លាញផ្កាយរណប បង្កើតឲ្យមានកំទេចកំទីរចំនួន១,៥០០ បំណែកហោះនៅពាសពេញវិថីអវកាស ហើយនឹងធ្វើឲ្យកំទេចកំទីរឬបំណែកទាំងនោះនឹងស្ថិតនៅក្នុងលំហរអវកាសជារៀងរហូត។
"អ្វីដែលយើងចង់បញ្ជូនសារដោយច្បាស់លាស់គឺថា សេចក្តីសម្រេចក្នុងការបាញ់មីស៊ីល ASAT ក្នុងថ្ងៃនេះវាមានគ្រោះថ្នាក់ខ្លាំងណាស់ វាជាការខ្វះការពិចារណារនិងជាការមិនទទួលខុសត្រូវ" Price បាននិយាយក្នុងសន្និសិទកាសែតកាលពីថ្ងៃច័ន្ទ យើងបានធ្វើការពិភាក្សារនឹងពិភាក្សារជាមួយនឹងដៃគូរនិងសម្ព័ន្ធមិត្តនៅជុំវិញពិភពលោក ដើម្បីឲ្យច្បាស់ថាសហព័ន្ធរុស្សីនិងអ្នកដ៏ទៃផ្សេងទៀតគួរតែធ្វើការពិចារណារនូវប្រតិបត្តិការណ៍ដ៏គ្រោះថ្នាក់នេះ ដែលនឹងមិនអនុគ្រោះឲ្យបាន។
Price បានបន្ថែមទៀតថា “ ខ្ញុំមិនចង់និយាយមុនអំពីវិធានការណ៍ដ៏ច្បាស់លាស់មួយដែលយើងនឹងត្រូវធ្វើ ដែលដៃគូរនិងសម្ព័ន្ធមិត្តនឹងចាត់វិធានការណ៍ ប៉ុន្តែយើងនឹងបន្តរបញ្ជាក់ឲ្យបានច្បាស់ថា យើងនឹងមិនអនុគ្រោះនូវសកម្មភាពរបៀបនេះទេ”។ បំណែកដែលបែកចេញនិងកើតឡើងពីកម្លាំងនៃការសាកល្បងនេះ នឹងធ្វើឲ្យអវកាសយានិកទាំងរុស្សីនិងអាមេរិក នៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ (ISS) ត្រូវស្វែងរកជំរកនៅក្នុងយានអវកាស Crew Dragon និង Soyuz រៀងៗខ្លួន ដែលត្រូវបានគេប្រើប្រាស់ជាទូកជីវិតសំរាប់នាំអវកាសយានិកត្រឡប់មកផែនដីវិញក្នុងករណីគ្រាមានអាសន្ន។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin ព្រមានថាការសាកល្បងមីស៊ីលរបស់រុស្សីបានបង្កើននូវការព្រួយបារម្ភអំពីការប្រើប្រាស់សព្វាវុធនៅក្នងលំហរអវកាស។ ក្នុងអម្លុងពេលធ្វើសន្និសិទកាសែតនៅមន្ទីរបញ្ចកោណកាលពីថ្ងៃពុធ Austin បាននិយាយថា ផលវិបាកដ៏ធ្ងន់ធ្ងរជាងគេ គឺទិដ្ឋភាពនៃការសាកល្បងមីស៊ីលASAT “វាជារឿងគ្រោះថ្នាក់ ដែលនឹងបង្កើតឡើងសំរាប់សហគមន៍អន្តរជាតិ គាស់រំលើងនូវស្ថិរភាពយុទ្ធសាស្ត្រ”។ យើងមានការព្រួយបារម្មណ៍ចំពោះការប្រើប្រាស់សព្វាវុធនៅក្នុងលំហរអវកាស។
"យើងនឹងប្រាប់ទៅរុស្សីឲ្យប្រព្រឹត្តិនូវទង្វើរដែលមានការទទួលខុសត្រូវចាប់ពីពេលនេះតទៅ ។គេដឹងច្បាស់ណាស់ថា តើវានឹងមានកំទេចកំទីរឬបំណែកដែលបែកចេញពីកាេសាកល្បងនេះ ហើយយើងឆ្ងល់ថាហេតុអ្វីក៏គេធ្វើរឿងយ៉ាងដូច្នេះ"។រដ្ឋមន្រ្តីក្រសួងការបរទេស Antony Blinken ក៏បានលើកឡើងពីការព្រួយបារម្មណ៍ពីការយកទីអវកាសទៅជាកន្លែងប្រើប្រាស់សព្វាវុធដែរ កាលពីថ្ងៃច័ន្ទ។