BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហោរាសាស្រ្តសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

ថ្ងៃព្រហស្បតិ៍, 18 ខែវិច្ឆិកា 2021 08:50  BeeTube News
A1

ឆ្នាំជូត (រាសីល្អជាមធ្យម)

តើដល់ពេលហើយឬនៅ ដែលលោកអ្នកត្រូវគ្រប់គ្រងទម្លាប់នៃការចំណាយរបស់លោកអ្នកហើយឬនៅ? កុំសប្បាយរីករាយខ្លាំងពេកជាមួយនឹងប្រាក់បៀវត្សរ៍របស់លោកអ្នក បើទោះបីជាលោកអ្នកមានការចំណាយបន្ថែមក៏ដោយ។ ត្រូវ​មាន​ការសន្សំ និង​រៀបចំ​ផែនការដើរ​កម្សាន្ត​ដែលចំណាយ​តិច។

A2

ឆ្នាំឆ្លូវ (រាសីឡើងខ្ពស់ត្រដែត)

លោកអ្នកតែងតែដឹងពីរបៀបដែលធ្វើឱ្យស្ថានភាពល្អប្រសើរឡើង ត្រូវអត់? មិនថានៅក្នុងរឿងស្នេហា ឬអាជីវកម្មនោះទេ លោកអ្នកប្រហែលជាកំពុងរៀនពីរបៀបបង្កើតភាពជាដៃគូ ដែលផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ បន្តបង្ហាញពីភាពវិជ្ជមាននៅក្នុងខ្លួនអ្នក និងអ្នកដទៃ។

A3

ឆ្នាំខាល (រាសីល្អជាមធ្យម)

នៅថ្ងៃនេះ លោកអ្នកប្រហែលជាជួបជាមួយហ្វូងមនុស្ស ដែលអាចនឹងមានភាពតានតឹងច្រើន។ ដូច្នេះ លោកអ្នកគួរតែប្រាប់រឿងកំប្លែងខ្លះ ស្នើជួយកិច្ចការ ឬគម្រោងខ្លះ និងធ្វើឱ្យពួកគេញញឹម។

A4

ឆ្នាំថោះ (រាសីល្អជាធម្យម)

នៅក្រោមឥទ្ធិពលនៃថ្ងៃនេះ លោកអ្នកប្រហែលជាគួរតែសាកល្បងវិធីសាស្រ្តដែលបានត្រៀមទុកជាមុន។ សម្រាប់ពេលនេះ ចូរកុំបង្ហាញអារម្មណ៍របស់លោកអ្នកទៅអ្នកដទៃ ហើយព្យាយាមបង្ហាញថា លោកអ្នកមានភាពម៉ត់ចត់ដល់កម្រិតណា។

A5

ឆ្នាំរោង (រាសីស្រុតចុះ)

តើលោកអ្នកមានអារម្មណ៍ថាមានសម្ពាធពីការរំពឹងទុករបស់អ្នកដទៃមែនទេ? វាជាការពិតដែលគ្រួសារ និងមិត្តភក្តិរបស់លោកអ្នក អាចមានការរំពឹងទុកខ្ពស់សម្រាប់លោកអ្នក ប៉ុន្តែលោកអ្នកអាចមានសមត្ថភាពលើសពីសមិទ្ធផលដ៏អស្ចារ្យនោះទៅទៀត។

A6

ឆ្នាំម្សាញ់ (រាសីល្អជាមធ្យម)

តើលោកអ្នកមានទំនោរនឹងបោះបង់ចោល រាល់ពេលដែលជួបរឿងលំបាកមែនទេ? វាមានសារៈសំខាន់ណាស់ក្នុងការឆ្លងកាត់ឧបសគ្គដោយកម្លាំងដ៏ច្បាស់លាស់មួយរបស់លោកអ្នក។

A7

ឆ្នាំមមី (រាសីស្រុតចុះ)

មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​ច្បាស់​លាស់ អាច​នឹង​រិះគន់លោកអ្នក​ចំពោះការ​ធ្វើអ្វីមួយដែលមិនមានវិន័យ​​នៅ​ថ្ងៃ​នេះ។ ហើយលោកអ្នកគួរសាកល្បងស្វែងយល់ពីអត្ថន័យពិតនៃការបញ្ចេញមតិរបស់បុគ្គលម្នាក់ៗ ជាជាងការអាក់អន់ចិត្ត។

A8

ឆ្នាំ​មមែ (រាសីល្អជាមធ្យម)

ប្រសិនបើលោកអ្នកតឹងតែងពេក ជីវិតរបស់លោកអ្នកអាចនឹងមានភាពអាប់អួរជាងធម្មតានៅពេលនេះ។ កុំបារម្ភច្រើនអំពីសុវត្ថិភាព ឬអនាគតរបស់លោកអ្នក។ អ្វីគ្រប់យ៉ាងដែលលោកអ្នកត្រូវការនឹងត្រូវបានផ្តល់ជូនសម្រាប់លោកអ្នក។

A9

ឆ្នាំវក (រាសីស្រុតចុះ)

នៅថ្ងៃនេះ លោកអ្នកប្រហែលជាចង់ដើរលេង ប៉ុន្តែលោកអ្នកមានការងារត្រូវធ្វើ។ ដោយសារតែលោកអ្នកខ្វះភាពម៉ត់ចត់ អាចបង្ហាញថាលោកអ្នកមិនមានការទទួលខុសត្រូវ ដូច្នេះត្រូវប្រាកដថា លោកអ្នកមិនគួរបណ្តោយខ្លួនឯងឲ្យទទួលបានការស្តី​បន្ទោសពីអ្នកដទៃឲ្យសោះ។

A10

ឆ្នាំរកា (រាសីល្អជាមធ្យម)

តើ​មាន​នរណា​ម្នាក់​កំពុង​អួត​អាង​ពី​អំណាច​របស់​ខ្លួន​ថ្មីៗ​នេះ​ទេ? លោកអ្នកប្រហែលជាមានអារម្មណ៍ថាគួរឲ្យអស់សំណើចចំពោះការស្រមើរស្រមៃនៃអំណាចរបស់មនុស្សម្នាក់នោះ ប៉ុន្តែវាប្រហែលជាការល្អប្រសើរ ប្រសិនបើលោកអ្នកធ្វើឲ្យពួកគេគិតថា លោកអ្នកស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ជាជាងបង្ហាញពីការពិត។ បុគ្គលនេះអាចក្លាយជាមនុស្សផ្តាច់ការ ប្រសិនបើលោកអ្នកប្រជែងតំណែងរបស់ពួកគេ។

A11

ឆ្នាំច (រាសីល្អជាមធ្យម)

ថ្ងៃនេះ លោកអ្នកប្រហែលជាអាចទទួលយកការរិះគន់របស់អ្នកណាម្នាក់ក្នុងន័យស្ថាបនា ជាជាងធ្វើឱ្យមានការអាក់អន់ចិត្ត។ ដៃគូ ឬមិត្តភ័ក្តិរបស់លោកអ្នក គ្រាន់តែព្យាយាមជួយ ដូច្នេះសូមស្តាប់ដោយប្រុងប្រយ័ត្ន ប្រសិនបើលោកអ្នកទទួលបានមតិកែលម្អដែលតិចជាងការនិយាយសរសើរ។

A12

ឆ្នាំកុរ (រាសីស្រុតចុះ)

មិត្តរួមការងារ ឬមិត្ដភក្ដិដ៏ អាចធ្វើឲ្យលោកអ្នកខឹងខ្លាំងនៅថ្ងៃនេះ។ ប៉ុន្តែជំនួសឱ្យការខឹង សូមព្យាយាមលេងហ្គេមឲ្យធូរចិត្តរបស់លោកអ្នកវិញ។ វាជាការប្រសើរក្នុងការធ្វើឱ្យបុគ្គលនោះមានការយល់ដឹងពីកំហុសរបស់ខ្លួនឯង ជាជាងដោះស្រាយកំហឹងជាមួយកំហឹង។


ថ្ងៃព្រហស្បតិ៍, 18 ខែវិច្ឆិកា 2021 08:50  BeeTube News