ឆ្នាំជូត (រាសីល្អជាមធ្យម) ប្រសិនបើលោកអ្នកចង់បានភាពរីករាយ ចូរព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីនាំសុភមង្គលដល់អ្នកដទៃ។ ត្រូវប្រាកដថាលោកអ្នកឲ្យតម្រូវការទៅអ្នកដទៃជាមុន។ ទោះបីជាលោកអ្នកមានអារម្មណ៍ថា លោកអ្នកមិនមានអ្វីត្រូវផ្តល់ឱ្យច្រើនក៏ដោយ សូម្បីតែស្នាមញញឹមធម្មតា ការឱប ឬការលេងសើច ក៏អាចនាំរឿងល្អទៅអ្នកដទៃផងដែរ។ ប្រសិនបើលោកអ្នកគេងមិនបានស្កប់ស្កល់ទេ ចូរកាត់បន្ថយជាតិកាហ្វេអ៊ីននៅពេលរសៀល ហើយកុំប្រើឧបករណ៍អេឡិចត្រូនិចមួយម៉ោង មុនពេលចូលគេង។ |
|
ឆ្នាំឆ្លូវ (រាសីល្អជាមធ្យម) គួរយកពេលសម្រាកឱ្យខ្លួនឯងខ្លះ។ លោកអ្នកមិនមែនជាមនុស្សល្អឥតខ្ចោះនោះទេ ប៉ុន្តែលោកអ្នកក៏មិនមែនជាមនុស្សបរាជ័យផងដែរ។ ទទួលស្គាល់ថាខ្លួនលោកអ្នកបានឆ្លងកាត់មកច្រើនហើយ ចេះឲ្យរង្វាន់ខ្លួនឯង និងត្រូវដឹងថាខ្លួនលោកអ្នកត្រូវការអ្វី ហើយអ្នកត្រូវការវានៅពេលណា។ ការទទួលស្គាល់ខ្លួនឯង គឺមានតម្លៃណាស់ ដូច្នេះត្រូវមានមោទនភាពមកលើខ្លួនឯង។ |
|
ឆ្នាំខាល (រាសីស្រុតចុះ) ប្រសិនបើមានអ្វីមួយបានកើតឡើងថ្មីៗនេះនៅក្នុងជីវិតស្នេហារបស់លោកអ្នក វាប្រហែលជាដល់ពេលដែលត្រូវបោះបង់វាចោល ហើយកាត់ចិត្តទៅ។ ទោះបីជាលោកអ្នកមិនគិតថា លោកអ្នកខុស ឬមានបញ្ហាធំប៉ុណ្ណាក៏ដោយ។ រឿងទាំងនេះ មានវិធីដោះស្រាយដោយខ្លួនវា។ |
|
ឆ្នាំថោះ (រាសីស្រុតចុះ) ប្រសិនបើលោកអ្នកចង់បានដំណោះស្រាយអំពីអ្វីមួយ វាចាំបាច់ត្រូវមានហេតុផលអំពីរឿងនោះ។ បើលោកអ្នកមិនអាចមរកហេតុផលនោះទេ ចូរចំណាយពេលខ្លះដើម្បីនៅម្នាក់ឯង ហើយចំណាយពេលគិតឱ្យបានល្អ។ |
|
ឆ្នាំរោង (រាសីស្រុតចុះ) លោកអ្នកប្រហែលជាធ្លាប់បានធ្វើឲ្យមានកំហុសមួយចំនួនពីមុន ដែលលោកអ្នកមិនបានប្រាប់នរណាម្នាក់។ ដូច្នេះ លោកអ្នកគួរតែសារភាពពីកំហុសរបស់ខ្លួន មុនពេលមាននរណាម្នាក់មកបកអាក្រាតពីកំហុសរបស់លោកអ្នក ព្រោះការសារភាពទទួលកំហុសរបស់លោកអ្នកគឺជារឿងល្អមួយ។ |
|
ឆ្នាំម្សាញ់ (រាសីស្រុតចុះ) ប្រសិនបើលោកអ្នកបានលះបង់គ្រប់យ៉ាងដែលមាន ហើយព្យាយាមធ្វើជាមនុស្សម្នាក់ដែលអ្នកដទៃត្រូវការ នៅតែមិនអាចទទួលបានលទ្ធផលល្អ ហេតុអ្វីលោកអ្នកមិនធ្វើអ្វីដែលជាខ្លួនឯងវិញ? លោកអ្នកត្រូវដឹងថា លោកអ្នកល្អគ្រប់គ្រាន់ហើយសម្រាប់ខ្លួនឯង។ |
|
ឆ្នាំមមី (រាសីល្អជាមធ្យម) តើលោកអ្នកកំពុងស្វែងរកការងារថ្មីមែនទេ? បើដូច្នេះមែន លោកអ្នកគួរតែផ្លាស់ប្តូរសម្លៀកបំពាក់ថ្មី និងបន្ថែមគ្រឿងលំអរផ្សេងៗខ្លះ ដើម្បីទាក់ទាញនិយោជកក្នុងការងារដែលលោកអ្នកចង់បាន។ ប្រសិនបើមានបញ្ហាសុខភាពផ្សេងៗ លោកអ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នកភ្លាមៗ ។ កុំព្រងើយកន្តើយយូរពេក។ |
|
ឆ្នាំមមែ (រាសីល្អជាមធ្យម) នៅក្រោមឥទ្ធិពលនៃថ្ងៃនេះ លោកអ្នកប្រហែលជាត្រូវបានល្បួងឲ្យទិញភាគហ៊ុនខ្លះ ប្រសិនបើលោកអ្នកមិនទាន់មាន។ កុំធ្វើវា ព្រោះលោកអ្នកប្រហែលជាមានផលប៉ះពាល់ធ្ងន់ធ្ងរមួយ។ នៅខាងផ្នែករាងកាយ លោកអ្នកនឹងមានអារម្មណ៍ល្អ ដោយសារការកែលម្អទម្លាប់នៃការញ៉ាំ និងការធ្វើលំហាត់ប្រាណបន្ថែមទៀត។ |
|
ឆ្នាំវក (រាសីឡើងខ្ពស់ត្រដែត) ថ្ងៃនេះ សូមលោកអ្នកប្រើទេពកោសល្យរបស់ខ្លួនឲ្យបានល្អ ដើម្បីទទួលបានសាច់ប្រាក់បន្ថែមទៀត។ លោកអ្នកប្រហែលជាមានគំនិតច្នៃប្រឌិតមួយ ដែលលោកអ្នកមិនធ្លាប់បានប្រើ។ ជួបជាមួយមិត្តភ័ក្តិ ឬមិត្តរួមការងារដែលមានជំនាញខាងអាជីវកម្ម ដើម្បីពិភាក្សាពីរបៀបដែលលោកអ្នកអាចចាប់ផ្តើមវាបាន។ |
|
ឆ្នាំរកា (រាសីឡើងខ្ពស់ត្រដែត) ដល់ពេលបំបាត់ស្ត្រេសបន្តិចហើយមែនទេ? ប្រសិនបើលោកអ្នកបានខំធ្វើការអស់ជាច្រើនខែមកហើយ ដល់ពេលចំណាយពេលលំហែរអារម្មណ៍ខ្លះហើយ។ កុំពិនិត្យមើលអ៊ីមែលរបស់លោកអ្នក ឬការហៅទូរស័ព្ទត្រឡប់ទៅវិញនៅពេលល្ងាចនេះ។ អ្វីគ្រប់យ៉ាងអាចរង់ចាំរហូតដល់ថ្ងៃស្អែក។ ចំណាយពេលនេះដើម្បីបន្ធូរអារម្មណ៍។ |
|
ឆ្នាំច (រាសីល្អជាមធ្យម) កុំខ្ជះខ្ជាយធនធានរបស់លោកអ្នកទៅលើអ្វីដែលមិនមានប្រយោជន៍។ ចាប់ផ្តើមគណនីសន្សំមួយផ្សេងទៀត ដែលលោកអ្នកអាចដាក់សាច់ប្រាក់បន្ថែមដើម្បីសន្សំវា។ សម្រាប់លោកអ្នកនៅលីវ អាចមានការជួបគ្នាដោយចៃដន្យ ដែលប្រហែលជាមានវាសនានឹងគ្នា។ |
|
ឆ្នាំកុរ (រាសីស្រុតចុះ) លោកអ្នកមិនអាចរំពឹងថា ស្ថានភាពដ៏ស្មុគ្រស្មាញមួយ នឹងត្រូវបានដោះស្រាយក្នុងរយៈពេលមួយយប់នោះទេ។ អ្វីក៏ដោយដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាវានៅតែរញ៉េរញ៉ៃ លោកអ្នកអាចចំណាយពេលបន្តិចដើម្បីសម្អាតវា។ ចាប់ផ្តើមយឺតៗ ដើម្បីឆ្លងកាត់វាឲ្យបាន។ |