BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាល្លឺម៉ង់ : ពង្រាងកិច្ចព្រមព្រៀងរដ្ឋាភិបាលថ្មីនឹងរួចរាល់នៅសប្តាហ៍ក្រោយ

ថ្ងៃពុធ, 17 ខែវិច្ឆិកា 2021 10:09  គុន ច័ន្ទរដ្ឋា

photo_2021-11-16_22-15-52 (1)

News-

រដ្ឋាភិបាលចម្រុះថ្មីអាល្លឺម៉ង់ ដែលគេកំពុងរង់ចាំបានបោះមួយជំហ៊ានទៀតឈានចូលទៅកាន់អំណាច។ អគ្គលេខាធិការនៃគណបក្ស សង្គមប្រជាធិបតេយ្យ (SPD) គណបក្សបៃតង (Green) និងគណបក្សប្រជាធិបតេយ្យសេរី (FDP) បាននិយាយថា កិច្ចព្រមព្រៀងជាសាធារណៈលើកទី១ នឹងរួចរាល់នៅសប្តាហ៍ក្រោយ។គណបក្សទាំង៣ កំពុងតែជជែកគ្នាក្នុងការរៀបចំរដ្ឋាភិបាលចម្រុះបាននិយាយថា គេរំពឹងថានឹងមានពង្រាងនៃកិច្ចព្រមព្រៀងរួចរាល់នៅសប្តាហ៍ក្រោយ ទោះបីជាគេបានបដិសេធមិនបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់។

គណបក្សសង្គមប្រជាធិបតេយ្យដែលប្រកាន់កណ្តាលនិយមឆ្វេង, បៃតង, និងគណបក្សប្រជាធិបតេយ្យសេរីដែលផ្តោតទៅលើធុរៈកិច្ច បានធ្វើការជជែកគ្នាចាប់តាំងពីការបោះឆ្នោតជាសាកលនៅក្នុងខែកញ្ញា។ "កាលពីម្សិលម៉ិញយើងបានធ្វើឲ្យមានការលូតលាស់ទៅមុខក្នុងបរិយាកាសប្រកបទៅដោយស្ថាបនា និងល្អប្រសើរ លឿនជាងបន្តិចនូវអ្វីដែលខ្ញុំបានរំពឹងទុក ហើយយើងនឹងរំពឹងថា នឹងមានពង្រាងនៃកិច្ចព្រមព្រៀងរដ្ឋាភិបាលចម្រុះនៅអាទិត្យក្រោយ" អគ្គលេខាធិការ FDP, Volker Wissing, បាននិយាយ។

សេចក្តីប្រកាសបានចេញមកមួយថ្ងៃបន្ទាប់ពី អនាគតអធិការបតី ដែលមកពីគណបក្សសង្គមប្រជាធិបតេយ្យ (SPD) លោក Olaf Scholdz បាននិយាយថាការជជែកគ្នាមានដំណើរការ "ល្អណាស់..ល្អណាស់" Wissing និងសមភាគីរបស់លោកនៅក្នុងគណបក្ស SPD, Lars Klingbeil, និងគណបក្សបៃតង, Michael Keller, បាននិយាយនៅក្នុងទីក្រុង ប៊ែរឡាំង បន្ទាប់ពីបានពិភាក្សាគ្នានៅពេលព្រឹកព្រលឹមនៅថ្ងៃនោះ។

“ខ្ញុំជឿជាក់ថា យើងបានសម្រេចកិច្ចការទាំងអស់នោះ” Klingbeil បាននិយាយ។ Keller បានបន្ថែមទៀតថា "ទោះបីជាការវិវត្តិន៍មានការជឿនលឿនជាងការរំពឹងទុក ក៏យើងមានការសញ្ជឹងគិតនៅក្នុងន័យស្ថាបនា។" "ភាពស្វិតស្វាញត្រូវតែដើរទៅមុនភាពប្រញ៉ាប់ប្រញ៉ាល់" អ្នកច្បាប់គណបក្សបៃតងបាននិយាយ។

ដៃគូរនៅក្នុងរដ្ឋាភិបាលចម្រុះថ្មីនេះនឹងបោះឆ្នោតឲ្យ Schulz ក្លាយទៅជាអធិការបតីអាល្លឺម៉ង់ថ្មី ជំនួសអ្នកស្រី Angela Merkel មុនថ្ងៃទី៦ ខែធ្នូ។ គណបក្ស SPD និង FDP នឹងនៅត្រូវការភ្លើងខៀវពីសភាគណបក្ស ខណៈដែលគណបក្សបៃតងបានប្តេជ្ញាចិត្តថា នឹងផ្តល់ឲ្យរាល់សមាជិកគណបក្សធ្វើការបោះឆ្នោតទៅតាមកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន៕


ថ្ងៃពុធ, 17 ខែវិច្ឆិកា 2021 10:09  គុន ច័ន្ទរដ្ឋា