Warsaw-poland(AP)
កងកម្លាំងប៉ូឡូញកាលពីពុធបាននិយាយថា ពួកគេរងនូវការវាយប្រហារដោយដុំថ្មពីជនអន្តោប្រវេសន្ត៍នៅឯព្រំប្រទល់ជាប់ជាមួយនឹង បែលឡារុស ហើយបានឆ្លើយតបដោយប្រើឡានបាញ់ទឹកប្រឆាំងនឹងពួកគេ។ អង្គការឆ្មាំប្រចាំព្រំប្រទល់បានបង្ហោះវីឌីអូនៅលើ Twitter បង្ហាញនូវរថយន្តដឹកទឹកតម្រង់ទុយោឆ្លងកាត់ព្រំប្រទល់ទៅកាន់ក្រុមជនអន្តោប្រវេសន្ត៍នៅក្នុងជំរុំបណ្តោះអាសន្ន។
ប៉ូលីសប៉ូឡូញបាននិយាយថា មន្ត្រីម្នាក់បានរងរបួសធ្ងន់ នៅពេលដែលជនអន្តោប្រវេសន្ត៍បានចោលវត្ថុរឹងមកលើរូបគាត់ គាត់ត្រូវបានដឹកតាមរថយន្តគិលានសង្រ្គោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ ដែលទំនងជាលលាដ៏ក្បាលរបស់គាត់ត្រូវបានផុងដោយសារត្រូវនឹងវត្ថុរឹង។ ស្ថានការណ៍ត្រូវបានគេកត់សំគាល់ឃើញថា មានភាពតឹងតែងកើនឡើងដោយសារវិបត្តិជនអន្តោប្រវេសន្ត៍ និងវិបត្តិនយោបាយតាមព្រំប្រទល់ដែលបណ្តាលឲ្យជីវិតរបស់ជនអន្តោប្រវេសន៍ជាច្រើនពាន់នាក់ស្ថិតនៅក្នុងគ្រោះថ្នាក់។
ព្រំប្រទល់នេះវាជាផ្នែកមួយផងដែរនៃសហគមន៍អឺរ៉ុបភាគខាងកើត ហើយសហគមន៍អឺរ៉ុបបានចោទប្រកាន់របបអត្តាធិបតេយ្យបែលឡារុសរបស់លោកប្រធានាធិបតី Alexander Lukashenko ថាជាអ្នករៀបចំនូវវិបត្តិជនអន្តោប្រវេសន្ត៍ដើម្បីដាក់សម្ពាធមកលើប្លុកអឺរ៉ុប។ ចំនួនដ៏ច្រើននៃជនអន្តោប្រវេសន្ត៍បច្ចុប្បន្ននៅឯព្រំប្រទល់ ដែលក្រុមនេះកំពុងកកស្ទះនៅក្នុងជំរុំបណ្តោះអាសន្ន ខណៈដែលសីតុណ្ហភាពធ្លាក់ចុះរហូតដល់កកនៅពេលយប់។ ភាគច្រើននៃពួកគេបានរត់គេចចេញពីទំនាស់ ភាពក្រីក្រ ឬភាពអស់សង្ឃឹមនៅក្នុងប្រទេស ស៊ីរី និងអៀរ៉ាក់ ព្រមទាំងសង្ឃឹមថានឺងបានទៅដល់ប្រទេសអាល្លឺម៉ង់ឬក៏កន្លែងផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុបខាងលិច។ មកទល់ពេលនេះមានសេចក្តីរាយការណ៍មកថា មានមនុស្ស១១នាក់បានស្លាប់បាត់បង់ជីវិត។
ក្រសួងការពារប្រទេស ប៉ូឡូញ បាននិយាយថា ទាហ៊ានរបស់ខ្លួននិងកងកម្លាំងផ្សេងទៀតបានរងការវាយប្រហារដោយដុំថ្ម និងវត្ថុរឹងផ្សេងទៀត។ ក្រសួងនេះក៏បាននិយាយផងដែរថា កងកម្លាំង បែលឡារុសបានព្យាយាមបំផ្លាញរបងព្រំប្រទល់នៃប្រទេសទាំង២ ខណៈដែលក្រសួងមហាផ្ទៃបានបង្ហោះរូបភាពវីឌីអូនៃក្រុមជនអន្តោប្រវេសន្ត៍ព្យាយាមវាយកំទេចរបងព្រំដែន៕