BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

ជនសង្ស័យប្រុស ស្រី ០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីបទលក់ឱសថបុរាណខុសច្បាប់

ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 17:30  ហេង សំណាង

photo_2021-11-16_17-18-25 (1)

ពោធិ៍សាត់ ៖ កាលពី ថ្ងៃ ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលា ម៉ោង ១១ និង ០០ នាទី កម្លាំង សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ប្រុស ស្រី ចំនួន ០៣ នាក់ ពី បទ លក់ ឱសថ បុរាណ ខុសច្បាប់ និង គ្មាន លិខិតអនុញ្ញាត ស្ថិត នៅ ភូមិ ជ័យ ជំនះ ឃុំ អន្លង់ វិល ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍ របស់អធិការនគរបាល ស្រុក កណ្ដៀង បាន ឲ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពី លោកនាយ ប៉ុស្ដិ៍ នគរបាលរដ្ឋបាលអន្លង់វិលថា មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាចំនួន ០៣នាក់ ស្រី ១នាក់ ធ្វើដំណើរដោយមធ្យោបាយ ( ម៉ូតូ ) ចំនួន ០២គ្រឿង បានចុះមកផ្សព្វផ្សាយពិនិត្យនិងពិគ្រោះជម្ងឺជូនដល់ប្រជាពលរដ្ឋនៅ ភូមិជ័យ ជំនះ ឃុំ អន្លង់ វិល ស្រុក កណ្តៀង ។ ក្នុងនោះមានប្រជាពលរដ្ឋចំនួន ០៤នាក់ ប្រុស ចំនួន ០១នាក់ បានមកពិនិត្យសុខភាពដោយក្រុមជនសង្ស័យខាងលើ តម្រូវអោយប្រជាពលរដ្ឋ ទាំង ០៤នាក់ បង់ថ្លៃសេវាគិតជាទឹកប្រាក់ សរុបចំនួន ៨៦០,០០០ ៛ ( ប្រាំបីរយហុកសិបពាន់រៀលគត់ ) ប្រគល់ មកអោយពួក ក្រុមជនសង្ស័យ ជាថ្នូរនិង ថ្នាំឱសថ បុរាណប្រភេទ ( ដើមផ្លែ និងឫសរុក្ខជាតិ ) ផ្សេងៗ ក្នុងម្នាក់ៗទទួល បាន ០១កញ្ចប់ ។ ភ្លាមនោះលោកអធិការបាន គោរពរាយការណ៍ជូនឯកឧត្តម កូយកាន់យ៉ាព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បី ស្នើ សុំ គោលការណ៍ នាំខ្លួន ក្រុមជនសង្ស័យ ទាំងនោះមកធ្វើការត្រួតពិនិត្យ និងសាកសួរចម្លើយនៅចំពោះមុខសមត្ថកិច្ច ។

ជនសង្ស័យទាំងនោះរួមមាន ៖
ទី ១- ឈ្មោះ រ៉េស ណា ភេទ ស្រី អាយុ ៤១ឆ្នាំ ទី ២- ឈ្មោះ ទីន វាសនា ភេទ ប្រុស អាយុ ៤២ ឆ្នាំ ទី ៣- ឈ្មោះ រ៉េស ស្លៃម៉ាន់ ភេទ ប្រុស អាយុ ២៣ ឆ្នាំ អ្នកទាំងបីនាក់ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិងោកឃុំកំពង់ហ្លួង ស្រុក ពញ្ញាឮ ខេត្តកណ្តាល ។ ការដើរ ផ្សព្វផ្សាយពិនិត្យ សុខភាព និងលក់ឱសថបុរាណជូនប្រជាពលរដ្ឋនេះគឺពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរសមត្ថកិច្ចនិងស្ថាប័នជំនាញអ្វីទេ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាល ស្រុកកណ្ដៀង រយៈពេល ៤៨ ម៉ោង តាមបញ្ជា របស់ឯកឧត្តមកូយកាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីបំពេញបែបបទតាមនីតិវិធី ៕


ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 17:30  ហេង សំណាង