BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home Lifestyle

ហោរាសាស្រ្តសម្រាប់ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 10:07  BeeTube News
A1

ឆ្នាំជូត (រាសីឡើងខ្ពស់ត្រដែត)

ថ្ងៃនេះប្រហែលជាថ្ងៃដ៏អំណោយផលបំផុតរបស់លោកអ្នកក្នុងការរកលុយ ឬរកចំណូលចូលផ្ទះ។ ពង្រីកអាជីវកម្មរបស់លោកអ្នក ឬពិសោធន៍ជាមួយវិធីសាស្រ្តថ្មីៗ ដើម្បីបង្កើនប្រាក់ចំណូលរបស់លោកអ្នក។ សម្រាប់ផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់លោកអ្នក ក៏អាចរីកចម្រើនពីសកម្មភាពដែលលោកអ្នកធ្វើឥឡូវនេះផងដែរ។

A2

ឆ្នាំឆ្លូវ (រាសីស្រុតចុះ)

ថ្ងៃនេះ អាចមានមិត្តភ័ក្តិ ឬសហការីក្បត់ការទុកចិត្តរបស់លោកអ្នកបាន។ រឿងលុយកាក់ មាន​ទិដ្ឋភាពអំណោយផល​ល្អ ប៉ុន្តែ​ត្រូវ​ចាំ​ថា ថាមពលនៅ​ថ្ងៃនេះ​ អាច​ដាក់​ឧបសគ្គ​មកលើ​លោកអ្នកបាន​។ ដូច្នេះ លទ្ធផលទំនងជាច្រលូកច្រឡំគ្នា។

A3

ឆ្នាំខាល (រាសីល្អជាមធ្យម)

លោកអ្នក​នឹង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ជៀសវាង​ការ​ផ្លាស់​ប្តូរ​ណា​មួយ​នៅ​ថ្ងៃ​នេះ ព្រោះ​សំណាង​របស់​លោកអ្នក​ គឺ​ជា​ចម្ងល់មួយដែលមិនអាចគណនាបាន។ ជៀសវាងការការប៉ាន់ស្មានដែលមិនមានការប្រុងប្រយ័ត្ន ហើយត្រូវប្រាកដថាមិនមានកំហុសណាមួយអាចកើតឡើង។

A4

ឆ្នាំថោះ (រាសីល្អជាមធ្យម)

ផ្នែកហិរញ្ញវត្ថុរបស់លោកអ្នកប្រហែលជាដំណើរការល្អ ប៉ុន្តែកុំគិតថាវាគ្រាន់តែជាអំណោយមួយឲ្យសោះ។ ការប៉ាន់ស្មានដោយមិនយកចិត្តទុកដាក់ អាចបណ្តាលឱ្យមានការខាតបង់ដ៏ធំមួយ។ ធ្វើអ្វីមួយតាមសម្រួល នៅថ្ងៃនេះ។ លោកអ្នកនឹងសប្បាយចិត្តនូវអ្វីដែលលោកអ្នកបានធ្វើវា នៅថ្ងៃស្អែក។

A5

ឆ្នាំរោង (រាសីស្រុតចុះ)

ថ្ងៃនេះ លោកអ្នកគួរយកចិត្តទុកដាក់ចំពោះសុខភាព និងមានការប្រុងប្រយ័ត្នឲ្យច្រើន ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។ រីឯ​បញ្ហា​លុយកាក់​ក៏មាន​អំណោយផល​ដូច​ស្នេហា​ដែរ​។

A6

ឆ្នាំម្សាញ់ (រាសីល្អជាមធ្យម)

ថ្ងៃនេះប្រហែលជាមានអ្វីមួយដែលជំរុញឲ្យលោកអ្នកធ្វើការខ្លាំងពេក ហើយវាអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់លោកអ្នក។ ទោះយ៉ាងណាក៏ដោយ វាជាថ្ងៃដ៏អំណោយផលមួយ ហើយលទ្ធផលដែលលោកអ្នកនឹងទទួលបានល្អ ប្រសិនបើលោកអ្នកមិនលេចផ្លោខ្លាំងពេក។

A7

ឆ្នាំមមី (រាសីឡើងខ្ពស់ត្រដែត)

ជំនួញ​ផ្នែកហិរញ្ញវត្ថុ ​អាច​ទទួលបាន​ផល​ចំណេញ​ក្នុង​ថ្ងៃ​នេះ ​ប្រសិនបើលោក​អ្នក​ទុកដាក់​លុយកាក់បានល្អ​។ លោកអ្នកនឹងមានការកំណត់សកម្មភាពកីឡាបានល្អនៅពេលនេះ។ លោកអ្នកនឹងអាចមានការរងរបួសផ្សេងៗ ប្រសិនបើលោកអ្នកធ្វើវាលើសពេក។

A8

ឆ្នាំ​មមែ (រាសីស្រុតចុះ)

សកម្មភាពជាច្រើន និងការបោះជំហានដ៏ម៉ឺងម៉ាត់ អាចបង្កើតឱកាសថ្មីៗនៅថ្ងៃនេះ។ ប៉ុន្តែ ពួកគេទំនងជាធ្វើឱ្យលោកអ្នកមានបញ្ហាច្រើន ជាជាងការទទួលបានផលប្រយោជន៍បន្ថែម។ លោកអ្នក​នឹង​មានការប្រុងប្រយ័ត្នក្នុងការនិយាយស្តី ហើយនឹង​រក្សា​អាកប្បកិរិយា​របស់លោកអ្នកឲ្យបានល្អ​។ បើមិនដូច្នេះទេ លោកអ្នកអាចនឹងដឹងខ្លួនឯងថា លោកអ្នកនឹងមានប្រធានបទក្នុងការនិយាយដើមគេនៅថ្ងៃនេះ។

A9

ឆ្នាំវក (រាសីស្រុតចុះ)

លោកអ្នកនឹងមិនអាចទៅឆ្ងាយបានទេ ប្រសិនបើអ្វីដែលលោកអ្នកកំពុងធ្វើ គឺត្រឹមតែការស្រមើស្រមៃ។ បញ្ហានេះ នឹងកើតមានឡើងមិនថាជារឿងការងារ ឬទំនាក់ទំនងផ្ទាល់ខ្លួន។ ខិតខំប្រឹងប្រែង ហើយចាប់​យក​ឱ​កាសថ្មីៗ។ លោកអ្នកមិនដឹងមុនថា នឹងមានអ្វីកើតឡើងនោះទេ។

A10

ឆ្នាំរកា (រាសីល្អជាមធ្យម)

វិបុលភាព គឺមាន​ទិដ្ឋភាពដ៏អំណោយផលមួយ ដូច្នេះត្រូវចាត់វិធានការដើម្បីកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នក ទាំងការងារ និងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ នៅ​ឲ្យ​ឆ្ងាយ​ពី​ជម្លោះ​របស់​មិត្តភ័ក្ដិ ឬ​សាច់ញាតិ។

A11

ឆ្នាំច (រាសីស្រុតចុះ)

តើ​លោកអ្នក​កំពុង​ធ្វើ​រឿងតូចឲ្យក្លាយជារឿងធំមែនទេ? ប្រហែលជា វាអាចទៅរួចដែលថា មានរឿងផ្សេងទៀតកើតឡើង ដែលលោកអ្នកកំពុងព្យាយាមបិទបាំងដោយផ្តោតលើរឿងមួយនេះដោយចេតនា។ គិតអំពីអ្វីដែលអាចកើតឡើងជាមុន។

A12

ឆ្នាំកុរ (រាសីល្អជាមធ្យម)

នៅកន្លែងធ្វើការ និងក្នុងទំនាក់ទំនងស្មហា ចូរខិតខំប្រឹងប្រែងធ្វើការ ឬថែរក្សាវា។ ថ្ងៃនេះ រឿងលុយកាក់ អាចមមានអំណោយផលល្អ ដរាបណាលោកអ្នកមិនធ្លាក់ក្នុងគម្រោងមិនបានការ និងការវិនិយោគមិនល្អ។

 


ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 10:07  BeeTube News